គណៈប្រតិបិត្តសហព័ន្ធកីឡាគុនដាវ ឯកភាព បោះឆ្នោតជូនលោក តែ ឡូរិន បន្តដឹកនាំសហព័ន្ធអាណិត្តថ្មី

គណៈប្រតិបិត្តសហព័ន្ធកីឡាគុនដាវបានឯកភាព បោះឆ្នោតជូន លោក តែ ឡូរិន បន្តដឹកនាំសហព័ន្ធសម្រាប់អាណត្តិទី៦ ឆ្នាំ២០២៥-២០២៩ ក្រោមសក្ខីភាព ឯកឧត្តម ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក ទុយ ប៉ុនហឿន អនុប្រធាននាយកដ្ឋាកីឡាជំនាញ និងកីឡាមហាជន និង លោក ងិន សុខបញ្ញា តំណាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងអ្នកតំណាងក្លិបក្លិបគុនដាវ ពេញសិទ្ធិជាច្រើនរូបទៀត នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃសៅរ៍ទី២៦មេសាឆ្នាំ២០២៥។

បើតាមរបាយការណ៍របស់លោក សុខ អាង អគ្គលេខាធិការ បានលើកឡើងពីផលពិបាក ចំពោះសហព័ន្ធកីឡាគុនដាវកម្ពុជាថា ឯកសណ្ឋាន និងសម្ភារៈសម្រាប់កីឡាករ-កីឡាការិនី មានតម្លៃកើនឡើង ស្របពេលជាមួយសហព័ន្ធកីឡាគុនដាវ អន្តរជាតិ បានចេញបទបញ្ជាថ្មី ដោយតម្រូវការ ចាំបាច់បំផុត ក្នុងការប្រើប្រាស់សម្ភារៈស្តង់ដារ ។

ក្រោយពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ មន្ត្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មួយចំនួនបានលាឈប់ ដែលធ្វើឲ្យសហព័ន្ធប្រឈម នឹងភាពយឺតយ៉ាវ និងដើរខុសផែនការក្នុងការអភិវឌ្ឍ និងពុំទទួលបាន ផលដូចការគ្រោងទុក ។

លោកបានបន្តថា កន្លែងហាត់ហ្វឹកហ្វឺនរបស់សហព័ន្ធ ពុំត្រូវស្តង់ដា (ចំណតឡាន គ្មានដំបូល គ្មានប្រព័ន្ធអគ្គីសនី ពន្លឺពុំគ្រប់គ្រាន់ ក្នុងការហ្វឹកហាត់ មិនអាចដំឡើងកម្រាលដែក)។ សហព័ន្ធពុំមានចំណូល គ្រប់គ្រាន់ ក្នុងការដំណើរការអគ្គលេខាធិការដ្ឋាន ឱ្យបានទៀងទាត់ និងស្របតាម ផែនការរបស់សហព័ន្ធ។

យ៉ាងណាក៍ដោយក្នុងអាណត្តិទី៤ ក្រោយការ ដឹកនាំរបស់លោក តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា និងការអនុវត្តតាម ផែនការ យុទ្ធសាស្ត្រទាំង ៤ចំនុចគឺទទួល បានលទ្ធផលកើនឡើង ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជាពិសេស ការ រៀបចំការ ប្រកួតក្នុងស្រុក ដែលមានជនបរទេស ចូលរួមជាឱកាសដល់កីឡាករ-កីឡាការិនីរបស់យើងមានលទ្ធភាព ក្នុងប្រកួតបង្កើនគុណផលបានច្រើន ។

ក្នុងមានប្រធានអាណិត្តថ្មី លោក តែឡូរិន បានប្តេជ្ញាបន្តដឹកនាំសហព័ន្ធឲ្យកាន់តែទទួលបានជៅគជ័យ និង បំផុសដល់មហាជនជាពិសេស យុវជនសូមចូលរួមហ្វឹកហាត់កីឡានេះឲ្យបានច្រើន ព្រោះមិនមានគ្រោះថ្នាក់ដូចមតិមួយចំនួនលើកឡើងនោះទេ។ ជាមួយនោះ លោកក៍បើកភ្លើងខៀវ ដល់អ្នកបន្តឲ្យចូលរួមរួមដឹកនាំក្នុងសហព័ន្ធនេះ ខណៈរូបលោកក៍មានវ័យកាន់តែច្រើនផងដែរ។

បញ្ជាក់ថា អាណត្តិទី៦ ឆ្នាំ២០២៥-២០២៩ មានសមាជិកប្រតិបត្តិចំនួន ១៥ រូបរួមមានលោក តែ ឡូរិន ជាប្រធាន លោកឧកញ៉ អ៊ុក សារ៉ែន លោកសាស្ត្រាចា វេជ្ជបណ្ឌិត ដួង ឆាយ លោក សុខ យ៉ានិមល លោក HU Jian Hai លោក RA YOUNG GIRL លោកស្រី Dr Maria Isabelita Manzon-Cabrera លោក ខ្លួត រតនា អនុប្រធាន លោក សុខ អាង អគ្គលេខាធិការ លោក ថុង តាំងជិន អគ្គហិរញ្ញឹក លោកស្រី សុខា សុធានី ខណៈសមាជិកមាន លោក ម៉ៅ ដារ៉េត លោក ខ្ចៅ សុភាព លោក ម៉ុម ជាសីហា និងកញ្ញា ច័ន្ទ មិថុនា រួមមានជាច្រើននាក់់ទៀត៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More