Day: April 28, 2025

Featured កីឡា

គណៈប្រតិបិត្តសហព័ន្ធកីឡាគុនដាវ ឯកភាព បោះឆ្នោតជូនលោក តែ ឡូរិន បន្តដឹកនាំសហព័ន្ធអាណិត្តថ្មី

គណៈប្រតិបិត្តសហព័ន្ធកីឡាគុនដាវបានឯកភាព បោះឆ្នោតជូន លោក តែ ឡូរិន បន្តដឹកនាំសហព័ន្ធសម្រាប់អាណត្តិទី៦ ឆ្នាំ២០២៥-២០២៩ ក្រោមសក្ខីភាព ឯកឧត្តម ព្រុំ ប៉ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក ទុយ ប៉ុនហឿន អនុប្រធាននាយកដ្ឋាកីឡាជំនាញ និងកីឡាមហាជន និង លោក ងិន សុខបញ្ញា តំណាងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងអ្នកតំណាងក្លិបក្លិបគុនដាវ ពេញសិទ្ធិជាច្រើនរូបទៀត នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃសៅរ៍ទី២៦មេសាឆ្នាំ២០២៥។ បើតាមរបាយការណ៍របស់លោក សុខ អាង អគ្គលេខាធិការ បានលើកឡើងពីផលពិបាក ចំពោះសហព័ន្ធកីឡាគុនដាវកម្ពុជាថា ឯកសណ្ឋាន និងសម្ភារៈសម្រាប់កីឡាករ-កីឡាការិនី មានតម្លៃកើនឡើង ស្របពេលជាមួយសហព័ន្ធកីឡាគុនដាវ អន្តរជាតិ បានចេញបទបញ្ជាថ្មី ដោយតម្រូវការ ចាំបាច់បំផុត ក្នុងការប្រើប្រាស់សម្ភារៈស្តង់ដារ ។ ក្រោយពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ មន្ត្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មួយចំនួនបានលាឈប់ ដែលធ្វើឲ្យសហព័ន្ធប្រឈម នឹងភាពយឺតយ៉ាវ និងដើរខុសផែនការក្នុងការអភិវឌ្ឍ […]

Read More