Day: April 8, 2025

បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យ បញ្ចប់ជាស្ថាពរ
ក្រោមការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំ ដែលកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ បានបញ្ចប់បេសកម្មមួយខេត្តទៀតហើយ ដោយគោលបំណងផ្តោតសំខាន់លើសុខភាព ការអប់រំ សមភាពយេនឌ័រ និង ជំនាញបំណិនជីវិត តាមរយៈកីឡា ។ នាថ្ងៃអាទិត្យទី៦មេសាឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យបានបិទញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ និងអស្ចារ្យបំផុត ។ ព្រឹត្តិការណ៍មួយនេះមិនត្រឹម តែបង្ហាញពីភាពស្វាហាប់ និងឆន្ទៈរបស់កីឡាករកីឡាការនីម្នាក់ៗប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់បទ ពិសោធន៍កីឡាល្អៗដល់ក្រុមបាល់ទាត់ ៣០ក្រុមដែលបានចំណាយពេលវេលាជាច្រើនសប្តាហ៍ហ្វឹកហាត់ អភិវឌ្ឍសមត្ថភាព ភាពជឿជាក់ និងស្មារតីសាមគ្គីភាព តាមរយៈកីឡាទៀតផង ។ ដោយមានការចូលរួមពីសាលារៀន អង្គការដៃគូ កុមារ និងយុវជនដែលជួបប្រទះការខ្វះខាត ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នេះដើរតួយ៉ាងសំខាន់រួមចំណែកដល់ការ អភិវឌ្ឍសមត្ថភាព និងការចូលរួមរបស់យុវជនទូទាំងខេត្ត ។ ថ្លែងនាឧកាសនោះ លោក Greg Preston […]
Read More