បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យ បញ្ចប់ជាស្ថាពរ

ក្រោមការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំ ដែលកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ បានបញ្ចប់បេសកម្មមួយខេត្តទៀតហើយ ដោយគោលបំណងផ្តោតសំខាន់លើសុខភាព​ ការអប់រំ សមភាពយេនឌ័រ និង ជំនាញបំណិនជីវិត តាមរយៈកីឡា ។

 នាថ្ងៃអាទិត្យទី៦មេសាឆ្នាំ២០២៥ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យបានបិទញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ​ និងអស្ចារ្យបំផុត ។ ព្រឹត្តិការណ៍មួយនេះមិនត្រឹម តែបង្ហាញពីភាពស្វាហាប់ និងឆន្ទៈរបស់កីឡាករកីឡាការនីម្នាក់ៗប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់បទ ពិសោធន៍កីឡាល្អៗដល់ក្រុមបាល់ទាត់ ៣០ក្រុមដែលបានចំណាយពេលវេលាជាច្រើនសប្តាហ៍ហ្វឹកហាត់  អភិវឌ្ឍសមត្ថភាព ភាពជឿជាក់ និងស្មារតីសាមគ្គីភាព តាមរយៈកីឡាទៀតផង ។

ដោយមានការចូលរួមពីសាលារៀន អង្គការដៃគូ កុមារ និងយុវជនដែលជួបប្រទះការខ្វះខាត ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នេះដើរតួយ៉ាងសំខាន់រួមចំណែកដល់ការ អភិវឌ្ឍសមត្ថភាព និងការចូលរួមរបស់យុវជនទូទាំងខេត្ត ។

ថ្លែងនាឧកាសនោះ លោក Greg Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការ ផ្កាយសមុទ្របានមានប្រសាសន៍ថា៖ “ការប្រកួតវិលជុំរដូវកាលនេះពិតជាអស្ចារ្យ ដោយពួកយើងបានឃើញ ពីភាពរីកចម្រើន និងឆន្ទៈដ៏ជ្រាលជ្រៅរបស់កីឡាករកីឡាការនីម្នាក់ៗចាប់តាំងពីចាប់ផ្តើមលេងបាល់ទាត់ ដំបូងរហូតដល់បានក្លាយជាកីឡាករកីឡាការនីក្នុងការប្រកួតវិលជុំនេះ ។ អង្គការផ្កាយសមុទ្រពិតជាមាន មោទនភាពចំពោះភាពរីកចម្រើនរបស់ពួកគេទាំងនៅក្នុង និងក្រៅទីលាន ។”

ជាមួយគ្នានេះផងដែរ ព្រឹត្តិការណ៍បិទការប្រកួតវិលជុំកុមារ និងយុវជន AIA-ISF Youth League នេះគឺជាការថ្លែងអំណរគុណយ៉ាងធំធេងចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក អាជ្ញាកណ្តាល ឪពុកម្តាយ និងអ្នកចូលរួមគាំទ្រលើកទឹកចិត្ត ដែលបានធ្វើឲ្យកម្មវិធីនេះអាចដំណើរការទៅបានយ៉ាងរលូន ។

កត់សំគាល់ដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA–ISF Youth League ប្រចាំខេត្តបន្ទាយមាន ជ័យគឺមានអត្ថន័យលើសពីការប្រកួតដណ្តើមយកពានរង្វាន់ ហើយវាគឺជាការអបអរសាទរ និងបំផុសទឹក ចិត្តពីសមិទ្ធផលសម្រេចបាន ការតស៊ូ និងភាពសប្បាយរីករាយ ។ ឪពុកម្តាយ និងអ្នកចូលរួមគាំទ្រ ទទួលបានភាពសប្បាយរីករាយពីការទស្សនាការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករកីឡាការនីទៅតាម ប្រភេទអាយុផ្សេងៗ និងមានមោទនភាពចំពោះកូនៗរបស់ពួកគាត់ ដែលបានទទួលមេដាយ និងពានរង្វាន់ ។ ក្រុមជើងខ្លាំងពីការប្រកួតវិលជុំប្រចាំខេត្តបន្ទាយមានជ័យនឹងទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Grand Championship League ដ៏ធំនៅរាជធានីភ្នំពេញ ៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More