បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តកំពង់ធំរកឃើញជើងខ្លាំងហើយ

ឆ្លងកាត់ការប្រកួតរយៈពេល៣ខែ នៅទីបំផុតព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ខេត្តកំពង់ធំ បានរកឃើញម្ចាស់ជើងឯកលើ៤ប្រភេទអាយុហើយ ។ពិធីបិទជាផ្លូវការកាលពីថ្ងៃចុងសប្តាហ៍ ចុងខែមិនាឆ្នាំ២០២៥មកនេះ  មានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករកីឡាការនី គ្រូបង្វឹក ក្រុមគ្រួសារឪពុកម្តាយ និងសមាជិក សហគមន៍ជាច្រើននាក់មកជួបជុំគ្នាអបអរសាទរដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់រដូវកាលនេះ ដែលពោរ ពេញដោយភាពសប្បាយរីករាយ ។ 

តាមរយៈគំនិតផ្តួចផ្តើមរៀបចំដោយអង្គការផ្កាយសមុទ្រ និងមានការឧបត្ថម្ភ  ជ្រោមជ្រែងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា)  ព្រឹត្តិការណ៍ប្រកួតបាល់ ទាត់វិលជុំកុមារនិងយុវជន AIA–ISF Youth League មិនត្រឹមតែផ្តោតលើការប្រកួតប្រជែងប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់ដល់សុខភាព ការអប់រំ និងការចូលរួមទៀតផង ។ ក្រុមជើងខ្លាំងពីការប្រកួត វិលជុំប្រចាំខេត្តកំពង់ធំនឹងទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Grand Championship League ដ៏ធំ នៅរាជធានីភ្នំពេញ ។   

លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការ ផ្កាយសមុទ្របានមានប្រសាសន៍ថា៖ “ការប្រកួតវិលជុំនេះបានលើកកម្ពស់សិទ្ធិកុមារ និងយុវជន តាមរយៈ កីឡា ដោយផ្តល់ឱកាសឲ្យពួកគេបានអភិវឌ្ឍទំនុកចិត្តលើខ្លួនឯង មានសុខភាពល្អ និងរៀនសូត្រពីការធ្វើ ការងារជាក្រុម និងភាពជាអ្នកដឹកនាំទៀតផង ។ អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះ ភាពរីកចម្រើននៃការប្រកួតវិលជុំនេះក្នុងខេត្តកំពង់ធំ និងសង្ឃឹមថានឹងរៀបចំកម្មវិធីកីឡាជាច្រើនក្នុងខេត្ត នេះនៅឆ្នាំខាងមុខជាបន្តបន្ទាប់ ។”

លោកគូសបញ្ជាក់បន្ថែមថា ក្នុងព្រឹត្តការណ៍បិទប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ក្នុងខេត្តកំពង់ធំនេះ កីឡាករកីឡាការនីគ្រប់រូបមានភាពស្វាហាប់ក្នុងការប្រកួត និងជាពិសេសសម្លេង ហ៊ោកញ្ជ្រៀវគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ និងមិត្តភក្តិថែមទៀតផង ។ នេះសបញ្ជាក់ពីស្មារតីសាមគ្គីក្នុង សហគមន៍ជាធ្លុងមួយ និងភាពវិជ្ជមានក្នុងជីវិតកុមារ និងយុវជនទាំងនេះដែលកើតចេញពីកីឡា ។ 

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ក្នុងខេត្តកំពង់ធំបានប្រមូលផ្តុំកីឡាករកីឡាការនីជាកុមារ និងយុវជនចំនួន ៣០ក្រុម តាមប្រភេទ  អាយុផ្សេងៗឲ្យមកបញ្ចេញសមត្ថភាព និងស្មារតីស្រឡាញ់គាំទ្រកីឡាបាល់ទាត់ ។

ជាលទ្ធផល សម្រាប់ម្ចាស់ជើងឯកលើ៤ប្រភេទអាយុនោះរួមមាន៖ អាយុក្រោម១៨ឆ្នាំនារី ក្រុមជើងឯកបានទៅ យុវតីវិទ្យាល័យកំពង់ធំ , អាយុក្រោម១៤ឆ្នាំ យុវជន បានទៅក្រុមបាល់ទាត់សន្តិភាព , អាយុក្រោម១៤ឆ្នាំយុវតី បានទៅវិទ្យាល័យ រុងរឿង និង អាយុក្រោម១០ឆ្នាំ កុមារា បានទៅក្រុមបាល់ទាត់សន្តិភាព ៕

Featured Uncategorized កីឡា

ក្រសួងអប់រំ យុវជន​ និង​កីឡា៖ តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រនៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា​

ឯកឧត្ដម​ កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃនៅវិទ្យាស្ថានអប់រំកាយ និងកីឡា។

Read More
Featured Uncategorized កីឡា

ឯកឧត្តម កែ ប៊ុនខៀង ស្នើពង្រឹង និងពង្រីកសមាគមកីឡាសមាគមកីឡានិស្សិតតាមគ្រឹះស្ថានឧត្តមសិក្សា

ឯកឧត្តម កែ ប៊ុនខៀង ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានស្នើឱ្យគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់រួមគ្នាជួយពង្រឹង និងពង្រីកនូវកត្តាសំខាន់ៗមួយចំនួនឆ្ពោះ​ត្រៀម​ការ​ប្រកួត​សំខាន់ៗ​ខាង​មុខ។

Read More
Uncategorized កីឡា

សហព័ន្ធកីឡាកាយវប្បកម្ម WBPF ផ្ញើរសារជូនសមាជិកទូទាំងពិភពលោកប្រយ័ត្នជនខិលខូច

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសផ្សព្វផ្សាយជាសាធារណៈអំពីសារាចរជូនសមាជិកទាំងអស់ នៅទូទាំងពិភពលោកឱ្យប្រយ័ត្នជនខិលខួច យកឈ្មោះសហព័ន្ធអន្តរជាតិធ្វើសកម្មភាពបោកប្រាស់។

Read More