ឯកឧត្តម កែ ប៊ុនខៀង ស្នើពង្រឹង និងពង្រីកសមាគមកីឡាសមាគមកីឡានិស្សិតតាមគ្រឹះស្ថានឧត្តមសិក្សា

ឯកឧត្តម កែ ប៊ុនខៀង ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានស្នើឱ្យគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់រួមគ្នាជួយពង្រឹង និងពង្រីកនូវកត្តាសំខាន់ៗមួយចំនួនឆ្ពោះ​ត្រៀម​ការ​ប្រកួត​សំខាន់ៗ​ខាង​មុខ។

ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតក ឯកឧត្តម កែ ប៊ុនខៀង មានប្រសាសន៍ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ដ៏មហាអស្ចារ្យ និងជាប្រវត្តិសាស្រ្ត និងដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាឱ្យឆ្លើយតបទៅនឹងផែនការអភិវឌ្ឍរបស់ក្រសួងអប់រំ ស្នើគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទាំងអស់ចូលរួមអនុវត្តនូវទិសដៅ ពង្រឹង និងពង្រីកសមាគមកីឡាសមាគមកីឡានិស្សិត តាមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាចូលជាសមាជិកសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។

ស្នើគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសយកចិត្តទុកដាក់ និងជំរុញសមាគមកីឡានិស្សិត ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺនកីឡាក្រៅម៉ោងសិក្សា និងការប្រកួតកីឡាឱ្យបានផុលផុស ឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ពង្រឹងការជ្រើសរើសកីឡាករ កីឡាការិនី ទៅចូលរួមការប្រកួតកីឡាសិស្ស និងនិស្សិតឱ្យបានសមស្របតាមគោលការណ៍បច្ចេកទេស។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា សហការជាមួយសហព័ន្ធកីឡាជាតិបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញនៅតាមគ្រឹះស្ថានសិក្សា។ កៀរគរសប្បុរសជន  និងដៃគូឯកជនចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពកីឡានិស្សិត និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា នៅតាមគ្រឹះស្ថានឧត្តមសិក្សា។ ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ។ លើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសដែលធ្វើសកម្មភាពកីឡាសកម្ម និងជ្រើសរើសអត្តពលិកនិស្សិតឆ្នើមឱ្យទៅចូលរួមការប្រកួតកីឡាសាកល វិទ្យាល័យជាលក្ខណៈអន្តរជាតិ។

បញ្ជាក់ដែរ​ថា​ សហព័ន្ធ​​កីឡា​សិស្ស-និស្សិត​កម្ពុជា​ បាន​បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​រដ្ឋបាល​កីឡា​ក្រោយ​សិក្សា​អស់​រយៈពេល​ ៤ថ្ងៃ​ចចាប់​​ពី​ថ្ងៃ​ទី១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ដល ២០​ ខែ​កញ្ញា​ ឆ្នាំ​២០២៥។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ពង្រឹង​សមត្ថភាព​មន្ត្រី​ និង​ការ​រៀបចំ​ដំណើរ​ការ​ប្រកួត​ព្រឹត្តិការណ៍​តូច-ធំ៕​

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More