Day: April 1, 2025

Uncategorized

បាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តកំពង់ធំរកឃើញជើងខ្លាំងហើយ

ឆ្លងកាត់ការប្រកួតរយៈពេល៣ខែ នៅទីបំផុតព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ខេត្តកំពង់ធំ បានរកឃើញម្ចាស់ជើងឯកលើ៤ប្រភេទអាយុហើយ ។ពិធីបិទជាផ្លូវការកាលពីថ្ងៃចុងសប្តាហ៍ ចុងខែមិនាឆ្នាំ២០២៥មកនេះ  មានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករកីឡាការនី គ្រូបង្វឹក ក្រុមគ្រួសារឪពុកម្តាយ និងសមាជិក សហគមន៍ជាច្រើននាក់មកជួបជុំគ្នាអបអរសាទរដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់រដូវកាលនេះ ដែលពោរ ពេញដោយភាពសប្បាយរីករាយ ។  តាមរយៈគំនិតផ្តួចផ្តើមរៀបចំដោយអង្គការផ្កាយសមុទ្រ និងមានការឧបត្ថម្ភ  ជ្រោមជ្រែងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា)  ព្រឹត្តិការណ៍ប្រកួតបាល់ ទាត់វិលជុំកុមារនិងយុវជន AIA–ISF Youth League មិនត្រឹមតែផ្តោតលើការប្រកួតប្រជែងប៉ុណ្ណោះទេ តែថែមទាំងជួយលើកកម្ពស់ដល់សុខភាព ការអប់រំ និងការចូលរួមទៀតផង ។ ក្រុមជើងខ្លាំងពីការប្រកួត វិលជុំប្រចាំខេត្តកំពង់ធំនឹងទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Grand Championship League ដ៏ធំ នៅរាជធានីភ្នំពេញ ។    លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការ ផ្កាយសមុទ្របានមានប្រសាសន៍ថា៖ “ការប្រកួតវិលជុំនេះបានលើកកម្ពស់សិទ្ធិកុមារ និងយុវជន តាមរយៈ កីឡា ដោយផ្តល់ឱកាសឲ្យពួកគេបានអភិវឌ្ឍទំនុកចិត្តលើខ្លួនឯង មានសុខភាពល្អ និងរៀនសូត្រពីការធ្វើ ការងារជាក្រុម និងភាពជាអ្នកដឹកនាំទៀតផង ។ អង្គការផ្កាយសមុទ្រពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះ ភាពរីកចម្រើននៃការប្រកួតវិលជុំនេះក្នុងខេត្តកំពង់ធំ និងសង្ឃឹមថានឹងរៀបចំកម្មវិធីកីឡាជាច្រើនក្នុងខេត្ត នេះនៅឆ្នាំខាងមុខជាបន្តបន្ទាប់ ។” លោកគូសបញ្ជាក់បន្ថែមថា ក្នុងព្រឹត្តការណ៍បិទប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ក្នុងខេត្តកំពង់ធំនេះ កីឡាករកីឡាការនីគ្រប់រូបមានភាពស្វាហាប់ក្នុងការប្រកួត និងជាពិសេសសម្លេង ហ៊ោកញ្ជ្រៀវគាំទ្រលើកទឹកចិត្តពីឪពុកម្តាយ និងមិត្តភក្តិថែមទៀតផង […]

Read More