ចំបាប់ រកឃើញយុវជនថ្នាលឆ្នើមត្រៀមបញ្ចូលក្នុងក្រុមជម្រើសជាតិ

ឆ្លងកាត់ការប្រកួតពេញរយៈពេល២ថ្ងៃ នៃព្រឹត្តការណ៍ប្រកួតកីឡាចំបាប់យុវជនជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ សហព័ន្ធបានរកឃើញយុវជនថ្នាលមានសមត្ថភាពដែលជាការគិតបន្ថែមពីសហព័ន្ធអាចយកមកបណ្តុះបណ្តាលចូលក្នុងក្រុមជម្រើសជាតិបាន។

ថ្លែងឲ្យដឹងក្នុងពិធីបិទជាផ្លូវការ កាលពីរសៀលថ្ងៃទី៦មេសា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធបានលើកឡើងថា កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍កីឡាចំបាប់កម្ពុជាឱ្យដូចបណ្តាលប្រទេសនានា ក្នុងការបង្កើតឱកាសឱ្យយុវវ័យបង្ហាញនូវសមត្ថភាពអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្តឱ្យយុវវ័យចេះហ្វឹកហាត់កីឡាជាសុខភាព និងជំនាញ។

អនុប្រធានចំបាប់ខាងលើបានបង្ហាញអារម្មណ៍រីករាយ ដោយការរៀបចំលើកទី២នេះ មានកីឡាករ កីឡាការិនី ចូលរួមច្រើន ជាពិសេសមកពីតាមបណ្តាខេត្តនានា ដោយពួកគេមានភាពប៉ិនប្រសប់ក្នុងការប្រកួតប្រជែង។ កត្តានេះឆ្លងកាត់ការប្រកួតរួចរាល់ ធ្វើឲ្យសហព័ន្ធសម្លឹងឃើញ មានកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ដើម្បីអាចជ្រើសរើសមកហ្វឹកហាត់បន្ថែម ចូលរួមជាជម្រើសជាតិថ្នាលនាពេលខាងមុខ។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នេះមានសមាគម ក្លឹប ប្រតិភូ  និងកីឡាករ កីឡាការិនី ចូលរួមចំនួន១៧ក្លឹបសរុបមានចំនួន ១៩៥នាក់ ក្នុងនោះប្រតិភូ គ្រូបង្វឹក ៣៤នាក់ កីឡាករ ១០៨ នាក់ កីឡាការិនី ៥៣នាក់។ការរៀបចំប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការឧបត្ថម្ភដោយ The Beach កសិដ្ឋានអមរៈ និងSephora Sport Center។

ជាលទ្ធផលជ័យលាភីចំណាត់ថ្នាក់ រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្លឹបកីឡាចំបាប់ព្រះធាតុខេត្តពោធិ៍សាត់ ឈ្នះមេដាយមាស ៣ និងមេដាយសំរឹទ្ធ១, ចំណាត់ថ្នាក់លេខ២ ក្លឹប Kiri Jiu-Jutsu Wrestling មេដាយមាស២ ប្រាក់២ ខណៈលេខ៣ បានទៅលើក្លឹបខេមអេដ (CamEd Wrestling) មេដាយមាស១ ប្រាក់២ និងសំរឹទ្ធ២។ក្រៅតែពីក្លឹបដែលរៀបរាប់នេះ នៅមានក្លឹបជាច្រើនទៀតបានស្វែងរកមេដាយជូនក្លឹប រាងៗខ្លួន ខណៈក្លឹបខ្លះក៍ត្រូវខិតខំបន្ថែមទៀត ដើម្បីមានឧកាសនៅក្នុងការដណ្តើមេដាយជាបន្តទៀតផងដែរ៕

Featured កីឡាអន្តរជាតិ

ឥណ្ឌូនេស៊ីមិនទាន់ច្បាស់លាស់ពីការលេងស៊ីហ្គេម ២០២៥ ព្រោះជម្លោះថៃ និង កម្ពុជា

លោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសឥណ្ឌូណេស៊ី បានថ្លែងថា ឥណ្ឌូនេស៊ី កំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍រវាងថៃ និងកម្ពុជា មុនពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣៣ នៅចុងឆ្នាំនេះ ដែលថៃធ្វើជាម្ចាស់ផ្ទះ ចូលមកដល់។ ការវិវឌ្ឍន៍នៃស្ថានការណ៍ ថៃ កម្ពុជា នឹងក្លាយជាកត្តាកំណត់ការចូលរួមរបស់ឥណ្ឌូណេស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅក្នុងទីក្រុងបាងកក ឈុនបុរី និងសុងក្លា។ឥណ្ឌូណេស៊ីមិនទាន់ធ្វើការសម្រេចចិត្តច្បាស់លាស់ទាក់ទងនឹងការចូលរួមរបស់ខ្លួន នៅក្នុងកីឡាស៊ីហ្គេមនោះទេ។ យ៉ាងណា ឥណ្ឌូនេស៊ី នឹងផ្តល់អាទិភាពលើសុវត្ថិភាព និងសុខុមាលភាពរបស់ខ្លួន ដោយសម្របតាមវិធីសាស្ត្រ ផ្អែកលើស្ថានភាពជម្លោះ។ ប៉ុន្តែទោះបីមានការប្រែប្រួលក៏ដោយ ការត្រៀមខ្លួនរបស់ឥណ្ឌូណេស៊ីសម្រាប់កីឡាស៊ីហ្គេមកំពុងបន្ត ខណៈអត្តពលិកកំពូលៗពីវិញ្ញាសាកីឡាផ្សេងៗកំពុងចូលរួមក្នុងជំរុំហ្វឹកហាត់ថ្នាក់ជាតិ ដើម្បីត្រៀមប្រកួតនៅចុងឆ្នាំនេះ។លោក Dito Ariotedjo បានលើកឡើងថា “ពិតណាស់ ក្រសួងយុវជន និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី NOC កំពុងតែបន្តតាមដានការវិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជា មុនការសម្រេចចិត្តទាក់ទងនឹងកីឡាស៊ីហ្គេម។” ការលើកឡើងរបស់រដ្ឋមន្ត្រីកីឡារបស់ឥណ្ឌូណេស៊ីកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាប្រទេសម៉ាឡេស៊ី អ្នកស្រី Hannah Yeoh បានថ្លែងថា […]

Read More
Featured កីឡាអន្តរជាតិ

ក្លិបទាំង៥នៅ Premier League បានចំណាយច្រើនជាងគេបំផុត ក្នុងការទិញកីឡាករថ្មីនៅរដូវក្តៅ

ការដោះដូរកីឡាករនៅក្របខណ្ឌ Premier League កំពុងតែមមាញឹកខ្លាំង មុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៥។ទិន្នន័យលំអិត ដែលដកស្រង់ចេញពី Transfer Market បានបង្ហាញអំពីក្លិបទាំង ៥ ក្នុងក្របខណ្ឌ Premier League បានចំណាយច្រើនជាងគេបំផុត ក្នុងការទិញកីឡាករថ្មីនៅរដូវក្តៅនេះ។ លេខរៀងទី៥ Manchester City ចាយលុយសរុបអស់ ចំនួន ១៦៨ លានដុល្លារអាមេរិក។លេខរៀងទី៤ Man United ចាយលុយសរុបអស់ ចំនួន ១៧៦.១ លានដុល្លារអាមេរិក។លេខរៀងទី៣ Arsenal ចាយលុយសរុបអស់ ចំនួន ២៥៨.៨៥ លានដុល្លារអាមេរិក។លេខរៀងទី២ Chelsea ចាយលុយសរុបអស់ ចំនួន ២៨២.៨៧ លានដុល្លារអាមេរិក។លេខរៀងទី១ Liverpool ចាយលុយសរុបអស់ ចំនួន ៣៥៨.៩ លានដុល្លារអាមេរិក៕

Read More
Featured កីឡាអន្តរជាតិ

អ្នកគាំទ្រ Crystal Palace បាចប្រាក់ក្លែងក្លាយ នៅស្ថាប័ន UEFA ករណីទម្លាក់ក្លិបពី Europa League

អ្នកគាំទ្រ Crystal Palace បានបាចប្រាក់ក្លែងក្លាយ នៅស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ព្រោះខឹងសម្បារការទម្លាក់ក្លិបពួកគេពីពានរង្វាន់ Europa League ។ សេចក្តីសម្រេចរបស់ UEFA ទម្លាក់ក្រុមជើងឯក FA Cup ទៅលីគកម្រិតទី៣ Europa Conference ដោយចោទប្រកាន់ថាក្លិបមានម្ចាស់តែមួយគ្រង់គ្រងជាមួយនឹងក្លិប Olympique Lyonnais។ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace ទាំងនៅអង់គ្លេស និងជាពិសេសនៅទីស្នាក់ការរបស់ UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។ ក្រុមអ្នកគាំទ្រ បានយកវ៉ាលីដាក់ប្រាក់ក្លែងក្លាយ ទៅ UEFA បង្ហាញការប្រឆាំងទៅនឹងការសម្រេចចិត្ត និង ចង់មានន័យថា UEFA ស៊ីសំណូក គ្មានតម្លាភាព ហើយបានទាមទារស្វែងរកយុត្តិធម៌មកវិញ។ ក្លិប Crystal Palace បានឈ្នះកៅអី Europa League ឆ្នាំ ២០២៥-២៦ ក្រោយខ្លួនគ្រងជើងឯក FA Cup ប៉ុន្តែត្រូវបានសម្រេចទម្លាក់អោយទៅលេងនៅក្លិបកម្រិតទី៣ របស់អឺរ៉ុបវិញ ។ UEFA […]

Read More