Day: February 4, 2025

បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth Leagueនៅបន្ទាយមានជ័យ ចម្រាញ់រកអ្នកខ្លាំងមកប្រជែងពានធំនៅភ្នំពេញ
ដូចតាមការគ្រោងទុក ក្រោយបើកតំណើរការ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ រួចមក ពេលនេះព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទីបីប្រចាំឆ្នាំនេះបានបើកជាផ្លូវការហើយនៅខេត្តបន្ទាយមានជ័យ នាទីលានបាល់ទាត់ សិរីរតនៈ ក្នុងក្រុងសិរីសោភ័ណ ។ ព្រឹត្តការណ៍នេះ មានការសហការរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដែលជាអ្នកគាំទ្រជ្រោមជ្រែងផ្តាច់មុខក្នុង ការប្រកួតវិលជុំនេះ ។ ក្នុងកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតវិលជុំនេះផងដែរ លោក Gregory Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ ទាត់អង្គការផ្កាយសមុទ្របានសង្កត់ធ្ងន់ថា ការប្រកួតវិលជុំនេះគឺមានន័យលើសពីការឈ្នះចាញ់ ហើយ អ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺជាការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ការរៀនសូត្រអ្វីថ្មីៗ និងការកសាង មិត្តភាព ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណជ្រាលជ្រៅដល់គ្រូបង្វឹក បុគ្គលិកទទួលខុសត្រូវមើល កុមារ អ្នកបើកបរ […]
Read More