បាល់ទាត់វិលជុំកុមារ និងយុវជន​ AIA – ISF Youth Leagueនៅបន្ទាយមានជ័យ ចម្រាញ់រកអ្នកខ្លាំងមកប្រជែងពានធំនៅភ្នំពេញ

ដូចតាមការគ្រោងទុក ក្រោយបើកតំណើរការ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ រួចមក ពេលនេះព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទីបីប្រចាំឆ្នាំនេះបានបើកជាផ្លូវការហើយនៅខេត្តបន្ទាយមានជ័យ នាទីលានបាល់ទាត់ សិរីរតនៈ ក្នុងក្រុងសិរីសោភ័ណ ។  

ព្រឹត្តការណ៍នេះ មានការសហការរៀបចំឡើងដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ដែលជាអ្នកគាំទ្រជ្រោមជ្រែងផ្តាច់មុខក្នុង ការប្រកួតវិលជុំនេះ ។

ក្នុងកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតវិលជុំនេះផងដែរ លោក Gregory Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ ទាត់អង្គការផ្កាយសមុទ្របានសង្កត់ធ្ងន់ថា ការប្រកួតវិលជុំនេះគឺមានន័យលើសពីការឈ្នះចាញ់ ហើយ អ្វីដែលកាន់តែសំខាន់ទៅទៀតនោះគឺជាការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ការរៀនសូត្រអ្វីថ្មីៗ និងការកសាង មិត្តភាព ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណជ្រាលជ្រៅដល់គ្រូបង្វឹក បុគ្គលិកទទួលខុសត្រូវមើល កុមារ អ្នកបើកបរ និងអ្នកចូលរួមរៀបចំកម្មវិធីទាំងអស់ ដែលដើរតួសំខាន់បំផុតធ្វើឲ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ លោកក៏បានលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឲ្យជម្រុញដល់ប្អូនៗ កីឡាករកីឡាការនីកុំឲ្យមានការភ័យខ្លាចពេលដែលមានកំហុសពេលលេង ហើយត្រូវរៀនសូត្រពីកំហុស ទាំងនោះ ។ បន្ថែមពីនេះទៀត លោកនៅតែបន្តលើកទឹកចិត្តដល់ប្អូនៗទាំងអស់គ្នាឲ្យហ៊ានសាក ល្បងអ្វីដែលថ្មី រៀនសូត្រជំនាញថ្មីៗ និងបន្តរៀនសូត្រដោយកុំភ័យខ្លាចភាពបរាជ័យ ។ ជាចុងក្រោយ លោកបានក្រើនរម្លឹកដល់កីឡាករកីឡាការនីគ្រប់ៗរូបថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League​ នេះគឺជាឱកាសសម្រាប់ប្អូនៗអាចអភិវឌ្ឍ ពង្រឹងសមត្ថភាពរបស់ខ្លួន និងទទួល យកភាពសប្បាយរីករាយដោយមិនមានសម្ពាធអ្វីទាំងអស់ ។  

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League មិនត្រឹមតែជាការប្រកួត ប្រជែងកីឡាប៉ុណ្ណោះទេ តែវាជាឧបករណ៍ជម្រុញការអភិវឌ្ឍដោយប្រើប្រាស់កីឡាបាល់ទាត់ ដើម្បីលើក កម្ពស់ការអប់រំដោយគុណភាព និងការរៀនសូត្រជំនាញបំណិនជីវិតថែមទៀតផង ។ ដោយផ្តោតសំខាន់ ចំពោះកុមារ និងយុវជនជួបប្រទះការលំបាក កម្មវិធីប្រកួតវិលជុំនេះផ្តល់ឱកាសដ៏មានអត្ថន័យដល់កីឡាករកី ឡាការនីវ័យក្មេងទាំងនេះឲ្យអាចបង្កើនចំណេះដឹងទាក់ទងនឹងជំនាញបំណិនជីវិត និងយល់ដឹងពីបញ្ហា សង្គមសំខាន់ៗ តាមរយៈការលេងបាល់ទាត់ ។  

កត់សំគាល់ដែរថា ដោយឈរលើឆន្ទៈរួមគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ជាមួយអង្គការផ្កាយសមុទ្រផ្តួចផ្តើមការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ដើម្បីសង្កត់ធ្ងន់លើសារៈសំខាន់នៃកីឡាបាល់ទាត់ ដែលផ្តល់ជាផលវិជ្ជមាននៃការធ្វើការជាក្រុម លើកកម្ពស់ការអប់រំដោយគុណភាព ការមានវិន័យ បណ្តុះទម្លាប់លេងកីឡា និងបំណិនជីវិតសំខាន់ៗទៀត ផង ។ ក្រៅពីការហ្វឹកហាត់បាល់ទាត់ អង្គការផ្កាយសមុទ្រក៏បានផ្តល់ការបណ្តុះបណ្តាលអំពីជំនាញបំណិន ជីវិតដល់កីឡាករកីឡាការនីផងដែរ ។ ហើយការបណ្តុះបណ្តាលទាំងនេះគឺផ្តោតលើបញ្ហានានា ដែលជះ ឥទ្ធិពលដល់សហគមន៍របស់ប្អូនៗកីឡាករ ។ គ្រូបង្វឹកបាល់ទាត់របស់អង្គការផ្កាយសមុទ្របង្កើត បរិយាកាសកក់ក្តៅ និងសុវត្ថិភាព ដើម្បីរៀនសូត្រ និងពិភាក្សាអំពីបញ្ហាសង្គមគួរឲ្យព្រួយបារម្ភ ដែលកើតឡើងជុំវិញជីវិត កុមារ និងយុវជន ដូចជា៖ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង និង សមភាពយេនឌ័រជាដើម ។

ឆ្នាំ ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានផ្តល់ការគាំទ្រជ្រោមជ្រែងដល់ការរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើង ។ ក្នុងនាមជាស្ថាប័នគំរូឈានមុខគេក្នុងវិស័យ កីឡា និងអ្នកគាំទ្រយ៉ាងសកម្ម ចំពោះសុខភាព និងសុខុមាលភាព ការគាំទ្រជ្រោមជ្រែងរយៈពេលវែងមួយនេះគឺស្របទៅតាមគោល បំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលជួយប្រជាជនកម្ពុជា ឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន ១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០ ។ បន្ថែមពីនេះទៅទៀត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន  AIA–ISF Youth League នេះក៏ជាសកម្មភាពមួយរួមចំណែកជម្រុញបន្ថែមលើយុទ្ធនាការ “ជីវិត១ សុខភាព១” ដែលមាន ពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើង ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជារីករាយ និងជីវិតឲ្យកាន់តែប្រសើរ ដោយផ្តោតលើការថែរក្សាសុខភាព ដែលជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត ។

ស្ថាប័នទាំងពីរនេះបានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែងក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់ សម្រាប់កុមារ និងយុវជនកម្ពុជា ។ ដូច្នេះហើយទើបក្នុងឆ្នាំ២០២៥នេះ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា មានក្តីសោម​នស្សរួមគ្នាពង្រីក វិសាលនៃការប្រកួតវិលជុំនេះ ក្នុងខេត្តបីផ្សេងៗគ្នា៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ។ ដោយព្រឹត្តិការណ៍ប្រកួតវិលជុំនៅតាមខេត្តទាំងបីនេះនឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីជាង ១,៨៦០ នាក់ឲ្យចូលរួមប្រកួតប្រជែង​ ដោយជាមួយគ្នានេះជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ពួកគេផង ដែរ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅខេត្តបន្ទាយមានជ័យ នឹងប្រព្រឹត្តទៅរយៈពេលប្រាំបីសប្តាហ៍ជាប់គ្នា ដោយមានក្រុមបាល់ទាត់កុមារាកុមារីចូលរួមទៅតាមប្រភេទ អាយុចំនួនប្រាំមួយ៖ កុមារីអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១០ឆ្នាំ, កុមារីអាយុ ក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និងកុមារីអាយុក្រោម ១៨ឆ្នាំ ។ ក្រុមឈ្នះក្នុងការប្រកួត ប្រចាំខេត្តនឹងបន្តទៅប្រកួតដណ្តើមយកតំណែងម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដ៏ធំនៅរាជធានីភ្នំពេញខាងមុខនេះ ៕

Featured កីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួម​ពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំថ្មី

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ ។

Read More
Uncategorized កីឡា

អ្នក​ជំនាញ​ផ្នែក​កីឡា៖ វិស័យ​អប់រំកាយ​ ជាអតិភាព​ និង​មានការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ខ្លាំង​ពី​រដ្ឋាភិបាល

អ្នក​ជំនាញ​ខាង​ផ្នែក​កីឡា​ និង​ជា​ថ្នាកដឹកនាំ​យ៉ាងសកម្ម​ លោក​ វាត់​ ចំរើន​ បញ្ជាក់​ពីថា​វិស័យ​អប់រំ​កាយ​ និង​កីឡា​ ជា​វិស័យ​មួយ​ដែល​ជា​អតិភាព​ និង​មាន​ការ​យក​ចិត្ត​ទុកដាក់​ជំរុញ​អភិវឌ្ឍន៍​ជា​ខ្លាំង​ពី​រដ្ឋាភិបាល។​

Read More
អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។
Featured កីឡា

អង្គការផ្កាយសមុទ្ររៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកកម្ពស់ជនមានពិការភាព

អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។

Read More