Day: February 21, 2025

Featured កីឡា កីឡាជាតិ

សហព័ន្ធ​កីឡា​រាំ​កម្ពុជា៖​ បើក​ការ​ប្រកួត​កជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​ ក្រោម​ការ​ចូលរួម​ពី​កីឡាករ​ កីឡា​ការិនី​ថ្នាល​ជា​ច្រើន​ឆ្នាំ​នេះ​

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នេះ​បាន​ធ្វើ​ពិធី​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​ របស់​ខ្លួន​ហើយ​នៅ​អគារ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC) ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​គណៈអធិបតី​ និង​កីឡាករ​ កីឡា​ការិនី​ជា​ច្រើន។​ ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​នៅ​ព្រឹក​មិញ​នេះ​​លោក​ជំទាវ​ កុយ​ ពិសី​ ប្រធាន​គណៈកម្មការ​ស្ត្រី​ និង​កីឡា​ កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​អភិវឌ្ឍន៍​ឲ្យ​មាន​ភាព​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទាំង​បរិមាណ​ និង​គុណភាព​កីឡាករ​ កីឡា​ការិនី។​ តាម​រយៈ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​បាន​បញ្ចេញ​សមត្ថភាព​ បទ​ពិសោធ​ បច្ចេកទេស​ ដែល​ខ្លួន​បាន​ហ្វឹកហាត់​ជា​យូរ​មក​ហើយ​ដល់​សហព័ន្ធ​ រួម​ទាំង​គណៈអធិបតី​ មហាជន​ដែល​មក​ទស្សនា​ផង​ដែរ។​ លោក​ជំទាវ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បណ្ដា​សប្បុរសជន​ ក្រុមហ៊ុន​ឯកជន​ទាំង​អស់​ដែល​បាន​សហការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ​ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​ជា​ការ​ប្រកួត​នេះ​ឡើង​ក្នុង​គោលបំណង​ពង្រីក​ផ្សព្វផ្សាយ​ និង​បង្កើន​ធនធាន​កីឡា​រាំ​ឲ្យ​បន្ត​រីកចម្រើន​បន្ថែម​ទៀត។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​មួយ​ថ្ងៃ​តែ​ម្ដង​នៅ​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នេះ​នៅ​ CJCC។​ សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​នេះ​មាន​ ៥ សមាគម ក្លឹប​ ដែល​សរុប​ទាំង​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ចំនួន​ ៧១នាក់។​ ការ​ប្រកួត​នេះ​នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​នេះ​​តែ​ម្ដង៕​

Read More