Day: March 3, 2025

Featured សង្គម​

ថ្នាក់ដឹកនាំក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineeringធ្វើបទបង្ហាញ៥ចំណុចធំៗជូនឯកឧត្តម ស៊ុន ចាន់ថុល

នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ – ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលត្រូវបានសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering។ តាមរយៈបទបង្ហាញនេះដែរ អ្នកជំនាញបានជម្រាបអំពីព័ត៌មាន ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន, បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មសំណល់រឹង និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្ត។ សូមជម្រាបដែរថា ក្រុមហ៊ុនទាំងពីរបានសហការសិក្សាគម្រោងនេះឡើងជាមួយវត្ថុបំណង រួមមាន៖ (១)បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ទៅជាអគ្គិសនី, (២)បង្កើនអាយុកាលនៃទីលានចាក់សំរាម, […]

Read More
Featured កីឡា

បើកផ្លូវការការប្រកួតបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី១០ ឆ្នាំ ២០២៥

ព្រឹត្តការណ៍បាល់ទាត់ប្រចាំឆ្នាំ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី១០ ឆ្នាំ ២០២៥បានចាប់ផ្តើមបើកជាផ្លូវការហើយ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ ដោយមានក្រុមចូលរួមចំនួន សរុបទាំងអស់ចំនួន ៣៥ក្រសួង-ស្ថាប័ន។ ក្នុងនាមជាអធិបតីក្នុងពិធីបើកព្រឹត្តការណ៍ខាងលើ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី១០ ឆ្នាំ ២០២៥ នឹងមានកម្រិតនៃការប្រកួតប្រជែងខ្លាំង និងខ្ពស់ជាងការប្រកួតកន្លងមក។ មានប្រសាសន៍នាឧកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីក្តីរំពឹងថា ការប្រកួតនឹងមានកម្រិតការប្រកួតកាន់តែខ្លាំងជាការប្រកួតឆ្នាំកន្លងទៅ ខណៈក្រុមជាច្រើនបានពង្រឹងសមត្ថភាពរៀងៗខ្លួន ដើម្បីប្រជែងក្លាយជាក្រុមជើងឯក។ ប្រធាន​ ស ស​ យ ក ក៏បានលើកឧទាហរណ៍ក្រុមមួយចំនួន បាននាំយកគ្រូបង្វឹកមានសមត្ថភាព ដើម្បីមកដឹកនាំក្រុមរៀងៗខ្លួន តួយ៉ាងក្រសួងមុខងារសាធារណៈ ដែលមានលោកជារដ្ឋមន្ត្រី ក៏បានរកគ្រូបង្វឹកថ្មីមកពង្រឹងក្រុមដូចគ្នា ដើម្បីជំនួសដល់កម្រិតការប្រកួតប្រជែងរបស់ក្រុម ឱ្យកាន់តែមានភាពខ្លាំងក្លា និងការប្រកួតទាក់ទាញ។  សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន បង្កើតឡើងក្នុងគោលបំណង ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ […]

Read More
Featured កីឡា

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ធ្វើឡើងលើសពីការប្រកួត

នេះជាឆ្នាំទី១១ហើយ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ដែលជា ព្រឹត្តិការណ៍ បាល់ទាត់ប្រចាំឆ្នាំ ដ៏ធំមួយដោយប្រមូល ផ្តុំក្រុមបាល់ទាត់សរុប ៥៣ ទូទាំងប្រទេស មកចូលរួមប្រកួត ប្រជែងរយៈពេលមួយថ្ងៃពេញ។  កម្មវិធីប្រកួត នេះបែងចែក ទៅតាមប្រភេទអាយុខុសៗ គ្នាដូចជា កុមារាអាយុក្រោម ១០ឆ្នាំ កុមារាអាយុក្រោម ១៤ឆ្នាំ និងកុមារាអាយុក្រោម ១៦ឆ្នាំ ដែលធ្វើឡើងនៅទីលាន បាល់ទាត់អង្គការផ្កាយសមុទ្រ កាលពីថ្ងៃសៅរ៍ទី១មិនឆ្នាំ២០២៥ចុងសប្តាហ៍មុននេះ។  លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងារ របស់អង្គការផ្កាយសមុទ្រក្នុងការ កាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ឱកាសស្មើរគ្នា ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡា។ ដើម្បីរក្សានូវកេរ្តិ៍ដំណែលរបស់ឪពុក លោក Alistair ជាកូនប្រុសបានបន្តផ្តល់ការ ឧបត្ថម្ភគាំទ្រក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ កុមារានេះតរៀងមក ចាប់តាំងពីឪពុក របស់លោកបាន ទទួលមរណភាព ។ លោក Greg Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់ អង្គការផ្កាយសមុទ្រ […]

Read More