Day: May 7, 2025

កីឡាសិស្សបឋមថ្នាក់ជាតិ៖ ចំបាប់បញ្ចប់ការប្រកួតរបស់ខ្លួន ខណៈខេត្តពោធ៍សាត់ឈ្នះមេដាយច្រើនជាងគេ
ក្រោយពិធីបើកជាផ្លូវការកាលពីចុងសប្តាហ៍កន្លងមកនេះ នៃព្រឹត្តការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ “កីឡាដើម្បីសុខភាព សិក្សា” គិតមកត្រឹមពេលនេះមានកីឡាចំនួន២ប្រភេទបានបញ្ចប់ការប្រកួតរបស់ខ្លួនរួចរាល់ហើយ ខណៈកីឡាចំនួន១១ប្រភេទទៀតកំពុងមមាញឹកនៅក្នុងការប្រកួតរបស់ខ្លួនទៅតាមទីលានដែលបានកំណត់របស់ក្រសួង។ សម្រាប់ប្រភេទកីឡាចំបាប់បានបញ្ចប់ការប្រកួតរបស់ខ្លួនជាផ្លូវការហើយ ដោយក្នុងពិធីបិទនាពេលនោះ មានការចូលរួមពីលោកព្រឹទ្ធាចារ្យ ស៊ឹម ទូច , លោកព្រឹទ្ធាចារ្យ ហុក ឈាងគីម និងលោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា រួមជាមួយមន្រ្តីជាច្រើនរូបទៀត។ ប្រភេទកីឡានេះមានក្រុមកីឡាករ-កីឡាករចូលរួមចំនួន ៤៣ នាក់ ក្នុងនោះកីឡាការិនី ២១ នាក់មកពីរាជធានី ខេត្តចំនួន១១ ដូចជា ៖ ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តមណ្ឌលគិរី ខេត្តកំពត ខេត្តកំពង់ចាម និងខេត្ត ។ជាលទ្ធផល ក្រុមកីឡាករ-កីឡាករចំបាប់ ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង , ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ១ ប្រាក់ ១ និងមេដាយសំរិទ្ធ […]
Read More