កីឡាសិស្សបឋមថ្នាក់ជាតិ៖ ចំបាប់បញ្ចប់ការប្រកួតរបស់ខ្លួន ខណៈខេត្តពោធ៍សាត់ឈ្នះមេដាយច្រើនជាងគេ

ក្រោយពិធីបើកជាផ្លូវការកាលពីចុងសប្តាហ៍កន្លងមកនេះ នៃព្រឹត្តការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ “កីឡាដើម្បីសុខភាព សិក្សា” គិតមកត្រឹមពេលនេះមានកីឡាចំនួន២ប្រភេទបានបញ្ចប់ការប្រកួតរបស់ខ្លួនរួចរាល់ហើយ ខណៈកីឡាចំនួន១១ប្រភេទទៀតកំពុងមមាញឹកនៅក្នុងការប្រកួតរបស់ខ្លួនទៅតាមទីលានដែលបានកំណត់របស់ក្រសួង។

សម្រាប់ប្រភេទកីឡាចំបាប់បានបញ្ចប់ការប្រកួតរបស់ខ្លួនជាផ្លូវការហើយ  ដោយក្នុងពិធីបិទនាពេលនោះ មានការចូលរួមពីលោកព្រឹទ្ធាចារ្យ ស៊ឹម ទូច , លោកព្រឹទ្ធាចារ្យ ហុក ឈាងគីម និងលោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា រួមជាមួយមន្រ្តីជាច្រើនរូបទៀត។

ប្រភេទកីឡានេះមានក្រុមកីឡាករ-កីឡាករចូលរួមចំនួន ៤៣ នាក់ ក្នុងនោះកីឡាការិនី ២១ នាក់មកពីរាជធានី ខេត្តចំនួន១១ ដូចជា ៖ ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តមណ្ឌលគិរី ខេត្តកំពត ខេត្តកំពង់ចាម និងខេត្ត ។
ជាលទ្ធផល ក្រុមកីឡាករ-កីឡាករចំបាប់ ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង , ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ១  ប្រាក់ ១ និងមេដាយសំរិទ្ធ ១ គ្រឿង,  ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ១  និងមេដាយសំរិទ្ធ ១ គ្រឿង និងក្រុមកីឡាករ-កីឡាករចំបាប់ ខេត្តមណ្ឌលគិរី ដណ្តើមបាន មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ មាន ១៣ប្រភេទ និង ៦៨វិញ្ញាសា ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពសិក្សា” ដែលមានប្រតិភូកីឡាមកពី ២៥រាជធានី-ខេត្ត ចំនួនប្រមាណ ៣ ០២៦នាក់ ចូលរួមប្រកួត។ ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។

ក្នុងចំណោម ១៣ ប្រភេទកីឡារួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក គុនដាវ និងចំបាប់ ៕

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More