Day: May 10, 2025

ក្រុមហ៊ុន ជីហ្គៀ គ្រុប បង្ហាញម៉ាស៊ីនត្រជាក់ LG DualCool AI Air ស៊េរីចុងក្រោយទំនើបហួសពីការស្មាន
ក្រុមហ៊ុន ជីហ្គៀ គ្រុប យប់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ បានរៀបចំកម្មវិធី LG AI Air Showcase ឆ្នាំ២០២៥ ដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG DualCool AI Air ស៊េរីចុងក្រោយ។ ម៉ូដែលថ្មីនេះមានភាពត្រជាក់ឆ្លាតវៃ ប្រសិទ្ធភាពថាមពល និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នាសម័យទំនើបនេះ។ ទិដ្ឋភាពតាំងបង្ហាញ នាឱកាសនោះឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបលើកឡើងថា ភាពរីកចម្រើនននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះកាន់តែខ្លាំង បានជំរុញឱ្យមានការបញ្ជារទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងដូចគ្នា ជាពិសេសម៉ូដែល ដែលមានមុខងារឆ្លាតវៃ ផ្តល់ប្រសិទ្ធភាពក្នុងការសន្សំសំចៃភ្លើង និងផាសុកភាពក្នុងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។ ទិដ្ឋភាពតាំងបង្ហាញ ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងគឺក្រុមហ៊ុន LG Electronics ដើម្បីនាំយកម៉ាស៊ីនត្រជាក់ LG DualCool AI Air មកកាន់ទីផ្សារកម្ពុជា។ […]
Read More