ក្រុមហ៊ុន ជីហ្គៀ គ្រុប បង្ហាញ​ម៉ាស៊ីនត្រជាក់​ LG DualCool AI Air ស៊េរីចុងក្រោយទំនើប​ហួស​ពី​ការស្មាន​

ក្រុមហ៊ុន ជីហ្គៀ គ្រុប យប់​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៥ បាន​រៀបចំកម្មវិធី LG AI Air Showcase ឆ្នាំ២០២៥ ដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG DualCool AI Air ស៊េរីចុងក្រោយ។ ម៉ូដែលថ្មីនេះមានភាពត្រជាក់ឆ្លាតវៃ ប្រសិទ្ធភាពថាមពល និងភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នា​សម័យ​ទំនើប​នេះ។​

ទិដ្ឋភាពតាំងបង្ហាញ

នា​ឱកាស​នោះ​ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុបលើក​ឡើង​ថា​ ភាពរីកចម្រើន​ន​នៃ​បច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះកាន់តែខ្លាំង បានជំរុញឱ្យមានការបញ្ជារទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងដូចគ្នា ជាពិសេសម៉ូដែល ដែលមានមុខងារឆ្លាតវៃ ផ្តល់ប្រសិទ្ធភាពក្នុងការសន្សំសំចៃភ្លើង និងផាសុកភាពក្នុងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។

ទិដ្ឋភាពតាំងបង្ហាញ

ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងគឺក្រុមហ៊ុន LG Electronics ដើម្បីនាំយកម៉ាស៊ីនត្រជាក់ LG DualCool AI Air មកកាន់ទីផ្សារកម្ពុជា។ តាមរយៈផលិតផលថ្មីនេះក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ការរំពឹងយ៉ាងមុតមាំថានឹងផ្តល់ដំណោះស្រាយផ្នែកប្រព័ន្ធខ្យល់ ត្រជាក់ ផ្តល់ផាសុកភាព និងសន្សំសំចៃថាមពលសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់តាមផ្ទះផងដែរ។

ទិដ្ឋភាពតាំងបង្ហាញ

ជាពិសេសវានឹងដើរតួយ៉ាងសំខាន់ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអេឡិចត្រូនិចកម្ពុជាដែលផ្តោតលើភាពឆ្លាតវៃរបស់វា (AI) ជំរុញអោយភាពរីកច្រើនកាន់តែខ្លាំងលើវិស័យបច្ចេកវិទ្យា និងកាន់តែផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។

លោក ហ៊ ហាប់

លោក ស៊ឹង ហូ លី នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «ទីផ្សារគ្រឿងអេឡិចត្រូនិចនៅកម្ពុជាក៏ដូចជាទីផ្សារនៅក្នុងប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដែរ ដែលមានការប្រកួតប្រជែងខ្លាំងជាពិសេសពាក់ព័ន្ធនឹងតម្លៃ គុណភាព និងបច្ចេកវិទ្យា។​ ទោះជាយ៉ាងណាក៏ដោយ LG Electronics ហាក់មានការអភិឌ្ឍន៍បច្ចេកវិទ្យាលឿនជាងគេ​បើប្រៀបធៀបជាមួយម៉ាកយីហោអេឡិចត្រូនិចផ្សេងទៀតក្នុងតំបន់។ ជាក់ស្តែងក្រុមហ៊ុន LG Electronics បានផ្តល់អាទិភាពដល់ប្រសិទ្ធភាពថាមពល គិតគូដល់បរិស្ថាន និងការរួមបញ្ចូលបច្ចេកវិទ្យាផ្ទះឆ្លាតវៃ នៅលើម៉ាស៊ីនត្រជាក់ DualCool AI Air 2025 ស៊េរីថ្មីនេះ។

ទិដ្ឋភាពតាំងបង្ហាញ

ពិព័រណ៍នេះបានបង្ហាញពីការច្នៃប្រឌិតនូវបច្ចេកវិទ្យា AI ដែលមានបំពាក់នៅលើ ម៉ាស៊ីនត្រជាក់ LG DualCool AI Air 2025 រួមបញ្ចូលនូវមុខងារ Comfort Humidity Control, AI Soft Air, Sleep timer+, Snow Wash និង AI kW។ ប្រព័ន្ធឆ្លាតវៃទាំងនេះមានសមត្ថភាពវិភាគសីតុណ្ហភាពក្នុងបន្ទប់ ដឹងតម្រូវការភាពត្រជាក់របស់អ្នកប្រើប្រាស់ និងផ្តល់ប្រតិបត្តិការថាមពលប្រកបដោយប្រសិទ្ធភាព សន្សំសំចៃខ្ពស់ផងដែរ។ លើសពីនេះទៀតនោះមុខងារ Human Detecting Sensor អាចចាប់ចលនារបស់មនុស្ស ដើម្បីកែតម្រូវទិសដៅលំហូរខ្យល់ ល្បឿន និងបង្កើនភាពជាក់តាមតម្រូវការរបស់ពួកគេ។​​

ទិដ្ឋភាពតាំងបង្ហាញ

លោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាការបញ្ចូលបន្ថែមមុខងារ AI ទៅលើម៉ាស៊ីនត្រជាក់ LG DUALCOOL ដែល​ជា​ម៉ាស៊ីន​សេរី​ថ្មីឆ្នាំ២០២៥ មិនត្រឹមតែជួយសន្សំសំចៃភ្លើង និងជួយសម្រួលក្នុងការប្រើប្រាស់នេះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់LG បានផ្តល់បន្ថែមនូវសុភមង្គលទៅកាន់ក្រុមគ្រួសាររបស់អ្នកប្រើប្រាស់ ដោយមុខងារ AI ជំនាន់ក្រោយនេះជួយធ្វើអោយបន្ទប់របស់យើង កាន់តែត្រជាក់សព្វ និងកម្ចាត់បាក់តេរី ការពារសំណើម​ និងមេរោគដែលមាននៅក្នុងបន្ទប់។

ទិដ្ឋភាពតាំងបង្ហាញ

មុខងារដែលផ្តល់សុភមង្គលទៅកាន់ក្រុមគ្រួសារ គឺមុខងារComfort Humidity Control ដែលអាចដឹងអំពីសំណើមថាមាន សំណើមលើស រឺការខ្វះសំណើមនៅក្នុងបន្ទប់។ AI ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG លោកថា មុខងារ AI មួយទៀតដែលជាមុខងារសំខាន់ដែលយើងហៅថាAI Air ដែលវាផ្ដោតសំខាន់ទៅលើ សីតុណ្ហភាព និងកម្លាំងខ្យល់ មានន័យថាពេលយើង ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជាមួយអ្វីដែលយើងចង់បានគឺកម្លាំងខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់ អោយកាន់តែខ្លាំង បែបនេះហើយបានជាមុខងារ AI Air របស់យើងជួយអោយអ្នកប្រើប្រាស់ទទួលបានកម្លាំងខ្យល់កាន់តែខ្លាំង ហើយកាន់តែត្រជាក់លឿនស្របទៅតាម រាងកាយរបស់យើងដែលចេញពី កន្លែងក្តៅ និងធ្វើយ៉ាងណា រាងកាយរបស់យើងទទួលបានអារម្មណ៍ត្រជាក់ស្រួលខ្លួន។

ទិដ្ឋភាពតាំងបង្ហាញ

ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុម ហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍បន្ថែមថា ចាប់តាំងពីមានការរីកចម្រើនបច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការរស់នៅប្រចាំថ្ងៃ អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា មានការចាប់អារម្មណ៍ចំពោះផលិតផលដែលបំពាក់បច្ចេកវិទ្យា AI។

ទិដ្ឋភាពតាំងបង្ហាញ

ឆ្លើយតបទៅនឹងតម្រូវការនេះ លោកបន្ថែមថា «ក្រុមហ៊ុន ជីហ្គៀ គ្រុប និងLG Electronics បន្តប្តេជ្ញាចិត្តចំពោះការនាំចូលផលិតផលដែលមានគុណភាព បច្ចេកវិទ្យាខ្ពស់ ផ្តល់ផាសុកភាព និងសន្សំ សំចៃភ្លើង។ ប្តេជ្ញាពង្រឹងកិច្ចសហការរបស់យើងជាមួយដៃគូសំខាន់ៗ ដោយលើកកម្ពស់តម្លាភាព ភាពជឿជាក់ និងតម្លៃរួម ដោយផ្តល់ជូននូវផលិតផលដែលអនុលោមតាមច្បាប់ និងសុវត្ថិភាព រួមជាមួយនឹងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់សម្រាប់អ្នកបច្ចេកទេសរបស់ដៃគូ ដើម្បីធានាបាននូវនិរន្តរភាពនៅលើទីផ្សារបានយូរអង្វែង និងជំរុញការលក់របស់ដៃគូអាជីវកម្ម នៅលើទីផ្សារ ផ្តល់យុទ្ធសាស្ត្រ គ្រប់គ្រង់ស្តុក និងជំនួយការផ្នែកលក់ និងផ្សព្វផ្សាយផងដែរ។

ទិដ្ឋភាពតាំងបង្ហាញ

បញ្ជាក់​ដែរ​ថា​ កម្មវិធី តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG ឆ្នាំ ២០២៥ (LG AI AIR Showcase 2025) ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី៨​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ នៅ​សណ្ឋាគារ​ Shagri-La Phnom Penh។​ ក្នុង​នោះ​មាន​តំណាង​ចែកចាយ​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​បាន​មក​ទស្សនា​ និង​ស្វែង​យល់​ពី​ផលិត​ផល​ថ្មី និង​ឆ្លាតវៃ​បំផុត​នា​ពេល​បច្ចុប្បន្ន​ដោយ​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ AI នេះ៕​

Featured កីឡា

ឯកឧត្តម ​ សុខ​ សូកាន៖ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំកីឡាករ មានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់

ការ​ប្រកួត​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ​ជ្រើសរើសជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ បានចាប់ផ្តើមជាផ្លូវការហើយនាព្រឹក ថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ដើម្បី ថ្ងៃ ​ជា​ឱកាស​សម្រាប់​សម្លឹង​មើល​ធនធាន​ថ្មីបំពេញបន្ថែមក្នុងក្រុមជម្រើសជាត។ មានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការ ឯកឧត្តម ​ សុខ​ សូកាន​ រដ្ឋលេខាធិការក្រសួងរៀបចំដែលដី នគររូបនីយ៍កម្ម និង សំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូលនិង ប៉េតង់កម្ពុជា បាន​លើក​ឡើង​ថា​ ការ​ប្រកួត​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​មាន​ការ​គាំទ្រ​ពី​មហាជន​ និង​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​សម្ព័ន្ធ​ ក្លឹប រាជធានីខេត្តទាំងអស់។​ លើស​ពី​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ កីឡា​ការិនី​ទូទាំង​ប្រទេស​បាន​ប្រកួត​ដុសខាត​សមត្ថភាព​ផង​ដែរ។​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខាង​លើ​បន្ត​ទៀត​ថា​ ការ​ប្រកួត​នេះ​ក៏​ជា​ពេលវេលា​ល្អ​មួយ​សម្រាប់​សហព័ន្ធ​បាន​សម្លឹង​រក​មើល​នូវ​ធនធាន​ដែល​មាន​សមត្ថភាព​លេចធ្លោ​ផង​ដែរ​ដើម្បី​អាច​តេស្ត​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើសជាតិ​ឈាន​ទៅ​ដល់​ការ​ប្រកួត​តំណាង​ប្រទេស​លើ​ឆាក​អន្តរជាតិ​។​ ឯកឧត្តម បន្តថា ការប្រកួតពី១ឆ្នាំទៅមួយឆ្នាំកីឡាករ កីឡាការិនីកាន់តែមានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់ ហើយការដាក់ចេញនូវវិញ្ញាសានៃការប្រកួតកាន់តែសម្បូរបែប ធ្វើឲ្យការចូលរួមកាន់តែទូលំទូលាយ។ គួរកត់សំគាល់ដែរថាសក្តានុពលរបស់កម្ពុជា លើវិស័យកីឡាប៊ូល និងប៉េតង់ ត្រូវបានទទួលស្គាល់ទាំងកម្រិតតំបន់ និង ពិភពលោក ព្រមទាំងត្រូវបានសហព័ន្ធកីឡាប៊ូល និង ប៉េតង់អន្តរជាតិ ប្រសិទ្ធនាមកម្ពុជាថា ជាប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ទាំងមូល។ គិតត្រឹមខែមករានៃឆ្នាំ២០២៦នេះ មេដាយសរុបដែលកម្ពុជា ដណ្តើមបានចំនួន៤២៧គ្រឿង ក្នុងនោះមានមាស១២២គ្រឿង ប្រាក់១៤៨គ្រឿង និង សំរឹទ្ធិ១៥៧គ្រឿង។ […]

Read More
Featured កីឡា

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បន្តជាប់ឆ្នោតដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អាណត្តិថ្មី

ក្នុងមហាសន្និបាតបញ្ចប់អាណិត្តទី៧នាព្រឹកថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ  ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ ត្រូវបានសមាជិកប្រតិបិត្តបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុ អាណត្តិថ្មីទី៨រយៈពេល៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ ស្របពេលដែលឯកឧត្តមជាប់ជាប្រធាន ក៍មានអនុប្រធានចំនួន១៣រូបផ្សេងទៀត ដោយក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខវាសនា ជាអនុប្រធានទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក  យិត ភារៈ ជាអនុប្រធានទី២ ។ លោក ហេង សុខ ជាតិ ជាអគ្គលេខាធិការ លោក ឧត្តមសេនីយ៍ទោ ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហរិញ្ញឹក រួមទាំងសមាជិកជាច្រើនរូបទៀត សរុបចំនួន២៩នាក់។ ក្នុងនាមប្រធានដឹកនាំសហព័ន្ធអាណត្តិជាបន្ត ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បានលើកនៅទិសដៅសំខាន់ៗចំនួន៣ចំណុចរួមមាន៖ ១ រៀបចំផែនការអភិវឌ្ឍន៍កីឡាករ កីឡាការិនី តាមរយៈផែនការហ្វឹកហាត់តាមតំណាក់កាល ពិសេសហ្វឹកហាត់ជំនាញ និងគ្រូបង្វឹកដែលមានគុណវឌ្ឍ  មានបទពិសោធន៍ខ្ពស់។ ២. រៀបចំឲ្យមានការហ្វឹកហាត់នៅក្រៅប្រទេស និងការប្រកួតថ្នាក់ជាតិ អន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ការផ្តល់អាហារូបត្ថម្ភ ការថែរទាំសុខភាព និង ការលើកទឹកចិត្តផ្សេងៗ។ ៣. […]

Read More
Featured កីឡា

៧៥ក្រុមចូលរួមប្រជែងពានបាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League២០២៦

កីឡាករ-កីឡាការិនីបាល់ទាត់ចំនួន ៧៥ ក្រុមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ បាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League ប្រចាំ ឆ្នាំ២០២៦ បង្ហាញពីការចាប់ផ្តើម នៃរដូវកាលបាល់ទាត់ថ្មី ពោរពេញដោយការប្រកួត ប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍទេពកោសល្យ កីឡាករកីឡា ការនីវ័យក្មេង និងរួមចំណែកដល់ភាព រីកចម្រើននៃសមត្ថភាព របស់ពួកគេ ក្រោមកិច្ចសហការ ដ៏យូរអង្វែងប្រកប ដោយផ្លែផ្កាសម្រាប់ ឆ្នាំទី១០ ររវាងក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA (ខេមបូឌា) និងអង្គការផ្កាយសមុទ្រ ។ ឆ្នាំ២០២៦ គឺជាដំណាក់កាល ដ៏សំខាន់មួយសម្រាប់កីឡាយុវជន និងការអភិវឌ្ឍយុវជននៅកម្ពុជា ខណៈ AIA កម្ពុជា អបអរសាទរឆ្នាំទីដប់ ជាប់គ្នា នៃដៃគូភាពជាមួយអង្គការផ្កាយសមុទ្រ “ISF” តាមរយៈលីគយុវជន AIA–ISF បានចាប់ផ្តើមពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងសមត្ថភាព យុវជនតាមរយៈកីឡាបាល់ទាត់ បានរីកចម្រើនក្លាយជាកម្មវិធីអភិវឌ្ឍយុវជន ដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយបានឈានដល់យុវកីឡាករចំនួន ១៦,៨៤៥ នាក់ មកពី ៨៨៣ ក្រុមតាមបណ្តាលខេត្ត១០ នៅទូទំាំងប្រទេសកម្ពុជា […]

Read More