Chelsea ជាក្លិបតែមួយគត់គ្មានស្លាកអ្នកឧបត្ថម្ភធំលើអាវនៅរដូវកាល ២០២៥-២៦

Chelsea ជាក្លិបតែមួយគត់ នៅក្នុងក្របខណ្ឌ Premier League ដែលនឹងប្រកួតដោយគ្មានស្លាកអ្នកឧបត្ថម្ភធំនៅលើអាវនៅរដូវកាលថ្មី ២០២៥-២៦។

ការគ្មានស្លាកសញ្ញាក្រុមហ៊ុនឧបត្ថម្ភធំលើអាវ Chelsea ព្រោះពួកគេ ចង់បានដៃគូរយៈពេលវែង មិនមែន ២ ឬ ៣ឆ្នាំទេ និងចង់ទទួលបានប្រាក់ឧបត្ថម្ភធំពី ៨១លាន ទៅ ៨៨លានដុល្លារ។

បែបនេះក្តី វាបានធ្វើអោយក្រុមហ៊ុនធំៗនានា ប្រជែងគ្នាដើម្បីអាចក្លាយជាដៃគូជាមួយនឹងក្លិបតោខៀវសម្រាប់រដូវកាលថ្មី។ ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ ក្រុមហ៊ុន Riyadh Air អាកាសចរដ៏ធំរបស់អារ៉ាប៊ីសាអូឌីត ​ កំពុងតែក្លាយជាអ្នកឈានមុខគេ ដើម្បីសហការជាមួយនឹងក្លិប Chelsea។ ​​ Chelsea កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយមានកៅអីលេង UEFA Champions League និងឈ្នះពាន FIFA Club World Cup ឆ្នាំ ២០២៥។  

​នៅរដូវកាលថ្មី ២០២៥-២៦ ក្លិប Premier League ចំនួន ១១ បានក្លាយជាដៃគូសហការជាមួយនឹងក្រុមហ៊ុនល្បែងភ្នាល់ ខណៈក្លិបធំៗដូចជា Arsenal, Man City, Man UTD, Liverpool, Tottenham Hotspur គ្មានដៃគូឧបត្ថម្ភជាក្រុមហ៊ុនល្បែងភ្នាល់ទេ។​ យ៉ាងណា ក្រោយចប់រដូវកាល ២០២៥-២៦ Premier League នឹងហាមឃាត់មិនឲ្យមានដាក់ស្លាកសញ្ញាដៃគូឧបត្ថម្ភជាក្រុមហ៊ុនល្បែងភ្នាល់​លើអាវកីឡាករទៀតទេ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More