ទិវាកីឡាអាស៊ាន “ ASEAN Sports Day អ្នក​ចូលរួម​បង្ហាញ​ពី​ភាព​រីករាយ​ និង​ស្និតស្នាល​

ទិវា​កីឡា​អាស៊ាន​ ឬ​ហៅ​ថា​ ASEAN Sports Day ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋានជាតិ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ​២០២៥​ មានការ​ចូលរួមពី​​អ្នក​កីឡា​ និង​មហាជន​សរុប​ជាង​ ៥០០នាក់​ប្រកប​ដោយ​ភាព​រីករាយ។​

ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍ថា ការរៀបចំទិវាកីឡាអាស៊ាន​ ដែលនឹងកំពុងប្រារព្ធនាពេលនេះក្នុងគោលបំណង រំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន​ និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន។

លើសពី​នេះ​គឺ​ជា​ការផ្សព្វផ្សាយបំផុសឱ្យ​ប្រជាជន​ នៃបណ្តាប្រទេសសមាជិកអាស៊ានចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ​ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ​នៅក្នុង​​​​​តំបន់​ និងពិភពលោក រួមចំណែកអភិវឌ្ឍសង្គមជាតិ។

អ្នក​ចូលរួម​ទាំង​អស់​បង្ហាញ​ទឹក​មុខ​ញញឹម​រីករាយ​ជា​ខ្លាំង​ និង​បាន​ហាត់​តាម​ប្រភេទ​កីឡា​នានា​ដែល​ខាង​កម្មវិធី​បាន​រៀបចំ​មកយ៉ាងសកម្ម​ប្រកប​ដោយ​ភាព​ស្និតស្នាល​ និង​សាមគ្គីភាព​គ្នា​ផង​ដែរ។​

រំលឹក​ដែរ​ថា​ ទិវាកីឡាអាស៊ាន “ ASEAN Sports Day រៀបចំ​ឡើង​ដោយ​នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ អ្នក​ចូលរួម​មក​ពី​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ គ្រូ​បង្វឹក​ កីឡាករ​ រួម​និង​មន្ត្រី​ក្រសួងអប់រំ​ និង​មហាជន​សរុប​ជាង​ ៥០០នាក់​នៅ​ក្នុង​ពហុកីឡដ្ឋានជាតិ៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More