កុមារីកម្ពុជា ២រូប ​មានសំណាង កាន់ដៃកីឡាករល្បីៗរបស់ក្លឹបTottenham Hotspur តាមរយៈការ គាំទ្ររបស់AIA

ឱកាសធ្វើដំណើរទៅក្រៅប្រទេសជា លើកដំបូងមិនធ្លាប់មានក្នុងឆាកជីវិតសម្រាប់កុមារីកម្ពុជា ២រូបគឺមានអត្ថន័យលើសពីការហោះហើរ និងដើរកំសាន្ត ដោយសារតែវាគឺជាបទពិសោធន៍វិសេសវិសាលបំផុតក្នុងឆាកជីវិតរបស់ប្អូនៗ ដែល ផ្តល់នូវចំណេះដឹងថ្មីៗពីពិភពលោក និងពង្រឹងទំនុកចិត្តលើខ្លួន​ឯងកាន់តែច្រើន ដែលនេះជាអ្វីដែល ប្អូនៗមិនធ្លាប់គិតថាអាចទៅរួច ។

កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហាកន្លងទៅ កុមារីកម្ពុជា ២រូបមកពីអង្គការផ្កាយសមុទ្រមាន សំណាងបានដើរលើវាលស្មៅនៃកីឡដ្ឋាន​ក្លឹប Tottenham Hotspur នៅទីក្រុងឡុងដ៍ដោយមាន មោទនភាពបំផុត និងជាពិសេសគឺកាន់ដៃកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោកក្នុងពិធីបើកការ ប្រកួតផ្លូវការ Premier League  តទល់នឹងក្លឹប Burnley ។ ការធ្វើដំណើរក្នុងប្រទេសអង់គ្លេសរយៈពេល ប្រាំបីថ្ងៃរបស់ប្អូនៗ​ តាមរយៈការគាំទ្ររបស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ផ្តល់ឱកាសឲ្យកុមារីទាំង២ទទួលបានបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិតដោយហោះហើរតាម យន្តហោះលើកដំបូងក្នុងឆាកជីវិត និងអ្វីដែលកាន់តែពិសេសបំផុតនោះគឺទៅមើលការប្រកួតបាល់ ទាត់ដោយផ្ទាល់ក្នុងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោក និង កាន់ដៃកីឡាករក្នុងក្តីស្រមៃខ្លួន ។

គួរបញ្ជាក់ផងដែរថា ប្អូនៗកុមារីទាំងពីររូប ដែលមានអាយុ ១២ និង១៣ឆ្នាំសុទ្ធសឹងតែជាកីឡាការនីក្នុង កម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រ ។ ដោយហេតុថាមកពីក្រុមគ្រួសារមានជីវភាពខ្វះខាត ប្អូនៗមិន ធ្លាប់ស្រមៃថាបានកាន់លិខិតឆ្លងដែន ឬក៏ហោះហើរតាមយន្តហោះពីមុនមកឡើយ ។ ប៉ុន្តែពេលដែល យន្តហោះចាប់ផ្តើមហោះចាកចេញពីរាជធានីភ្នំពេញ កុមារីទាំងពីរបានដឹងថាពិភពលោកកំពុងតែរង់ ចាំពួកគេស្វែងយល់អ្វីថ្មីៗជាច្រើន ។

ខណៈពេលដែលកំពុងតែដើរលើវាលស្មៅកីឡដ្ឋានក្លឹប Tottenham Hotspur  ជាមួយនឹងវត្តមានអ្នក គាំទ្ររាប់ពាន់នាក់ស្រែកកញ្ជ្រៀវ អារម្មណ៍ភ័យ និងស្ទាក់ស្ទើររបស់ប្អូនៗបានប្រែជារំភើបរីករាយ និង មានមោទនភាពជ្រាលជ្រៅ ។ កុមារីម្នាក់បានបង្ហាញអារម្មណ៍ខ្លួនថា៖ “ខ្ញុំមានអារម្មណ៍ថានៅទីនេះខ្ញុំ ពិតជាសប្បាយចិត្តណាស់ ។ មុននេះខ្ញុំមានអារម្មណ៍ភ័យ តែពេលដែលខ្ញុំបានកាន់ដៃកីឡាករ ខ្ញុំមិន មានអារម្មណ៍ខ្លាចទៀតទេ ។”

បទពិសោធន៍ដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានមួយនេះមិនត្រឹមតែបានបំផុសទឹកចិត្តកុមារីកម្ពុជា ទាំងពីរឲ្យហ៊ានប​ង្កើតក្តីស្រមៃប៉ុណ្ណោះទេ តែថែមទាំងបានជួយពង្រឹងភាពក្លាហានរបស់ពួកគេ ដែលវា នឹងជាអ្វីដែលឋិតក្នុងការចងចាំរបស់ប្អូនៗរហូតទៅបន្ទាប់ពីត្រលប់មកប្រទេសកម្ពុជាវិញ ។ អ្វីដែល ប្អូនៗបានរៀនសូត្រ និងភាពក្លាហាន ដែលកើតចេញពីបទពិសោធន៍ទៅក្រៅប្រទេសមួយនេះ មិន ត្រឹមតែនឹងជួយត្រួសត្រាយផ្លូវនាថ្ងៃអនាគតរបស់កុមារីទាំងពីរនោះទេ តែពួកគេនឹងចែករំលែករឿងរ៉ាវ ដ៏អស្ចារ្យនេះជាមួយមិត្តភក្តិ ដោយជួយលើកទឹកចិត្តកុមារ និងយុវជនឯទៀតឲ្យបង្កើតក្តីស្រមៃ និងចាប់ យកឱកាសក្នុងជីវិត ។

មួយវិញទៀត ការធ្វើដំណើរមួយនេះក៏ជាឱកាសសំខាន់បំផុតសម្រាប់ប្អូនៗកុមារីក្នុងការរៀនសូត្រ និង ស្វែងយល់ពីពិភពលោកដ៏ទូលំទូលាយ ។ រាប់ចាប់តាំងពីការធ្វើដំណើរទៅកាន់ទីកន្លែងប្រវត្តិសាស្ត្រ ជាច្រើននៃទីក្រុងឡុងដ៍រហូតដល់ការជិះរថភ្លើងក្រោមដីដ៏ល្បីប្រចាំទីក្រុង ការធ្វើដំណើរដ៏អស្ចារ្យនេះ គឺជាការស្វែងយល់ពីវប្បធម៌នៃប្រទេសផ្សេងៗគ្នា ។ ប្អូនជាកុមារីម្នាក់ទៀតបានបង្ហាញពីចំណាប់ អារម្មណ៍របស់ខ្លួនថា៖ “ខ្ញុំពិតជារំភើប ដែលបានឃើញពីការរស់នៅខុសៗគ្នារបស់ជនជាតិក្នុង ប្រទេសដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ។ ឥឡូវនេះ ខ្ញុំកាន់តែចង់ដឹងថែមទៀត ពីទីកន្លែងជាច្រើន ទៀត ដើម្បីយកទៅប្រាប់មិត្តភក្តិខ្ញុំពេលត្រលប់ទៅផ្ទះវិញ ។” ការឈានជើងចេញពីប្រទេសកំណើត របស់ខ្លួនទៅកាន់ប្រទេសមួយថ្មីដែល ខ្លួនមិនធ្លាប់ស្គាល់មិនត្រឹមតែផ្តល់នូវការចងចាំល្អៗដល់កុមារី ទាំងពីរប៉ុណ្ណោះទេ តែវាក៏បានផ្តល់ចំណេះដឹងកាន់តែសម្បូរបែបអំពីទីកន្លែងផ្សេងៗលើពិភពលោក ។

គួរបញ្ជាក់ផងដែរថាឱកាសធ្វើដំណើរទៅទីក្រុងដ៍ ដើម្បីកាន់ដៃកីឡាករក្នុងពិធីបើកការប្រកួតមួយនេះ គឺជាលើកទីពីរ ដែលអង្គការផ្កាយសមុទ្រទទួលបានការគាំទ្រទាំងស្រុងដោយក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ។ ត្រឡប់ទៅកាលពីឆ្នាំ២០២៣ កុមារា និងកុមារី ៤រូបមកពីអង្គការផ្កាយសមុទ្រក៏មានសំណាងបានហោះហើរទៅក្រៅប្រទេស និងទទួលបានបទ ពិសោធន​៍មិនអាចបំភ្លេចបានដូចគ្នាដែរ ។ បន្ថែមពីនេះទៀត ក្នុងឆ្នាំ២០២៥នេះផងដែរ កីឡាការនី អង្គការផ្កាយសមុទ្រ ២៤នាក់ត្រូវបានជ្រើសរើសឲ្យទៅចូលរួមកម្មវិធី AIA-Spurs Elite Football Camp នៅកោះសាមុយ ប្រទេសថៃ ដោយប្អូនៗបានទទួលការបណ្តុះបណ្តាលបាល់ទាត់ជាមួយនឹងគ្រូបង្វឹក ល្បីៗរបស់ក្លឹប Tottenham Hotspur ដែលនេះជាសមិទ្ធិផលដ៏ធំក្នុងការផ្តល់ឱកាសកាន់តែច្រើនដល់ កុមារ និងយុវជនកម្ពុជា តាមរយៈវិស័យបាល់ទាត់ ។ 

ឱកាសដ៏អស្ចារ្យសម្រាប់កុមារីកម្ពុជាទាំងពីរទទួលបានការគាំទ្រ ទាំងស្រុងពីក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា លើការចំណាយផ្សេងៗទាក់ទងនឹងការធ្វើដំណើរនេះ និងទទួលបានជួយសម្របសម្រួលពីក្រុមការងារអង្គការផ្កាយសមុទ្រផងដែរ ។ ការធ្វើដំណើរមួយនេះ បង្ហាញថាបាល់ទាត់មានន័យលើសពីកីឡា ហើយវាគឺជាស្ពានផ្សារភ្ជាប់កុមារ និងយុវជនមកពី សហគមន៍ក្រីក្រឲ្យទទួលបានឱកាស ដែលពួកគេមិនធ្លាប់ទទួលបាន ។

អ្នកស្រី ជួប វិច្ឆិកា ជាអគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា៖ “ពេល វេលាបែបនេះបានក្រើនរម្លឹកដល់ពួកយើងពីបេសកកម្មដ៏សំខាន់របស់អង្គការផ្កាយសមុទ្រ ។ បាល់ ទាត់គឺជាឧបករណ៍សម្រាប់ការអប​់រំ ការលើកកម្ពស់សិទ្ធិ និងការផ្លាស់ប្តូរ ។ កុមារីទាំងនេះនឹងត្រលប់ មកវិញជាមួយនឹងជំនឿចិត្តលើខ្លួនឯង និងជួយបំផុសទឹកចិត្តដល់កុមារ និងយុវជនឯទៀតផងដែរ ហើយអ្វីទាំងអស់នេះគឺអាចទៅរួចបានគឺដោយសារតែមានការគាំទ្រពីដៃគូសហការដ៏រឹងមាំ និងយូរ អង្វែងរបស់ពួកយើងគឺក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ។”

នៅពេលត្រឡប់មករាជធានីភ្នំពេញវិញ   ប្អូនៗកុមារីទាំងពីរមិនត្រឹមតែនាំយកមកជាមួយនូវការចងចាំ នៃសម្លេងអ្នកគាំទ្ររាប់ម៉ឺននាក់ និងពន្លឺភ្លើងដ៏ភ្លឺក្នុងកីឡដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជឿជាក់ថា សុបិនរបស់ពួកគេពិតជាមានតម្លៃ និងពិតជាអាចសម្រេចបាន ។ ដំណើរជីវិតរបស់ពួកគេចាប់ ពីទីលានបាល់ទាត់ក្នុងស្រុក ទៅដល់ឆាកអន្តរជាតិ Premier League គឺជារឿងរ៉ាវនៃការតស៊ូធន់ទ្រាំ ការចាប់យកឱកាស និងក្តីសង្ឃឹម ដែលជាសក្ខីភាពបង្ហាញថាកុមារកម្ពុជាពិតជាអាចធ្វើអ្វីអស្ចារ្យ ជាច្រើន ប្រសិនបើពួកគេទទួលបានឱកាសក្នុងការធ្វើវា ៕

Featured កីឡា

សហព័ន្ធ​កីឡាវូស៊ូ​កម្ពុជា​ ទទួល​បាន​ថ្នាក់ដឹកនាំ​ថ្មី​បន្ត​អភិវឌ្ឍន៍​នៅ​អាណត្តិទី៧​ ឆ្នាំ​២០២៥-២០២៩

តាមរយៈការបោះឆ្នោតគាំទ្រលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត បានជាប់ជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិអាណត្តិចាស់ តំណាងក្លិប និងសមាគមបោះឆ្នោតគាំទ្រកាល​ពី​ថ្ងៃទី១៣​ ខែ​កញ្ញា​ ២០២៥​ ក្នុង​មហាសន្និតបាត​។

Read More
Featured កីឡា

អង្គការ HFCA នឹង​រៀបចំ​គម្រប់​ខួប​ ២០ឆ្នាំ​​ក្រោយជួយដល់​កុមារ​កម្ពុជា​​ពិសេស​លើក​ទឹកចិត្ត​តាម​រយៈ​កីឡា​

ព្រឹក​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) បាន​ធ្វើ​សន្និសីទ​សារព័ត៌​ប្រកាស​ពី​ការ​រៀបចំ​ពិធី​គម្រប់​ខួប ២០​ឆ្នាំ​នៅ​កម្ពុជា​ក្រោយ​ធ្វើ​សកម្មភាព​សប្បុរសធ៌​ជួយ​ដល់​ជីវភាព​កុមារ​

Read More
Featured កីឡា

វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អ​ពេល​ទៅ​ប្រកួត​នៅ​បារ៉ែន​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អពាក់ព័ន្ធ​ហ្នឹង​​ពេល​ទៅចួលរួម​​ប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី​ លើក​ទី៣​ ​នៅប្រទេស​បារ៉ែន​។​

Read More