អនុប្រធានប្រដាល់គុនខ្មែរ ជម្រុញអាជ្ញាកណ្តាលចៅក្រម បន្តចូលរួមវគ្គខ្ពស់ជាងនេះដើម្បីឈានទៅកម្រិតស្តង់ដា

ឯកឧត្តម ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ កម្រិតបឋមមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែនេះជាវគ្គមូលដ្ឋានដំបូង ដោយអាជ្ញាកណ្តាល ចៅក្រមចាំបាច់ត្រូវបន្តចូលរួមវគ្គខ្ពស់ជាងនេះទៀតបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរកម្រិតស្តង់ដា។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល កាលពីចុងសប្តាហ៍មកនេះ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ម៉ិល កាដូ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុប្រធាន សមាជិកប្រតិបត្តិសហព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។

អនុប្រធានរូបនេះគូសបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបាននូវការចាប់អារម្មណ៍ ការចូលរួមគាំទ្រច្រើនពីសំណាក់យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិនានាមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

ឯកឧត្តមអនុប្រធានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាក៏បានធ្វើកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ជាពិសេសជំរុញ និងលើកទឹកចិត្តលើវិស័យកីឡាជាតិនៅក្នុងតំបន់ ព្រមទាំងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩ ខណៈប្រដាល់គុនខ្មែរក៏បានត្រៀមខ្លួនចូលរួមការប្រកួតយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នៅខែតុលា ឆ្នាំ២០២៥ ផងដែរ៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Uncategorized

គ្រូបង្វឹកជម្រើសជាតិ និង ជម្រើសជាតិថ្នាលកីឡា ទទួលបានគិតិថ្មី ដើម្បីដឹកនាំក្រុម

វគ្គសិក្ខាសាលារយៈពេល០២ថ្ងៃស្តីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ។

Read More