ប្រធាន​សហព័ន្ធតេក្វាន់ដូ​ WT៖ការប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េជា​ឱកាស​បញ្ចេញទេពកោសល្យ

ឯកឧត្ដម​ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បញ្ជាក់​ថា​ការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២៥  “KOREAN AMBASSADOR’S CUP TAEKWONDO COMPETITION 2025 ជា​ការ​ផ្ដល់​ឱកាស​មួយ​ដ៏​ល្អ​ដល់​កីឡាករ​ កីឡា​ការិនី​បានបញ្ចេញ​ទេពកោសល្យ​ដែល​ខ្លួន​មាន​ដល់​មហាជន​ និង​គ្រូៗ​បាន​ឃើញ។​

ឯកឧត្ដម​ ហង់ជួន ណារ៉ុន បាន​មាន​ប្រសាសន៍​ថា​ ការប្រកួតប្រចាំឆ្នាំនេះមិនត្រឹមតែជាឱកាសធ្វើការវាស់ស្ទង់វាយតម្លៃកម្រិតបច្ចេកទេសបន្ថែម ដើម្បីស្វែងរកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើមៗលើប្រភេទកីឡាតេក្វាន់ដូ។​

វេទិការនេះ​បង្ហាញសមត្ថភាពសំដៅលើកទឹកចិត្តដល់ក្រុម​កីឡាតេក្វាន់ដូកម្ពុជាផងដែរ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និង​ការរឹតចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-កូរ៉េ។

ការប្រកួតនេះបានផ្តល់ឱកាសដល់ក្រុម​កីឡាតេក្វាន់ដូ WT មកពីតំណាងក្លឹបរាជធានី-ខេត្ត អាចបញ្ចេញសមត្ថភាព ទេពកោសល្យ បច្ចេកទេស និងផ្សព្វផ្សាយក្បាច់គុនដល់សាធារណជន ដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះខាងមុខ។

ដូចនេះ សូមកីឡាករ កីឡាការិនីទាំងអស់បន្តខិតខំតាំងចិត្តប្រកបដោយភាពមោះមុត និងប្រកាន់ខ្ជាប់នូវវិន័យក្នុងការហ្វឹកហាត់ឲ្យបានល្អ ដើម្បីនាំកិត្តិយស និងមោទនភាពជូនជាតិនាពេលខាងមុខ។

បញ្ជាក់​ដែរ​ថា​ ការប្រកួតតេក្វាន់ដូពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២៥  “KOREAN AMBASSADOR’S CUP TAEKWONDO COMPETITION 2025 បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នៅ​សាល​ប៊ូយ៉ុង​ ក្នុង​ពហុ​កីឡដ្ឋានជាតិ។​ ការប្រកួត​នេះមាន​ប្រតិភូ​គ្រូបង្វឹក​ កីឡាករ​ កីឡា​ការិនី​សរុប​ ១៥០​នាក់​(នារី ១២៦នាក់) និង​មាន​ក្លឹប​ចូលរួម​សរុប​ ២២ក្លឹប​មក​ពី​រាជធានី-ខេត្ត៕​

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More