ក្រសួងអប់រំ យុវជន​ និង​កីឡា៖ តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រនៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា​

ឯកឧត្ដម​ កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃនៅវិទ្យាស្ថានអប់រំកាយ និងកីឡា។

ឯកឧត្ដម​ កែ ប៊ុនខៀង មានប្រសាសន៍ថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រនៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា។

លើសពីនេះដើម្បីស្របតាមគោលដៅអភិវឌ្ឍចីរភាព (Sustainable Development Goals) ទាំង១៧ របស់អង្គការសហប្រជាជាតិ ក្នុងគោលដៅទី៥ ក៏បានបង្ហាញអំពីការលើកកម្ពស់យែនឌ័រដោយផ្ដល់អំណាច និងភាពស្មើគ្នាទៅស្រ្តីគ្រប់រូប។ ហេតុនេះហើយបើទោះបីជាបានជួបប្រទះនូវភាពលំបាកខ្លះក៏ដោយ លោកស្នើសុំអង្គភាពជំនាញបន្តបើកវគ្គបណ្តុះបណ្តាលផ្សេងទៀត ទាំងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងជំនាញបច្ចេ កទេស ដើម្បីធានាបាននូវសមភាពយែនឌ័រ និងត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ នៃការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ នាពេលខាង

មុខ។

លោកលោក កែ ប៊ុនខៀង  បានបន្តថា លោកបានកក់សម្គាល់ឃើញថា ដើម្បីទទួលបានជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ ក៏ដូចជាការដើម្បីមេដាយទាំងថ្នាក់ជាតិ និងអន្តរជាតិ យើងមិនអាចខិតខំតែបណ្ដុះបណ្ដាលអត្តពលិកសម្រាប់ការប្រកួតប្រជែងលើទីលាននោះទេ ការយល់ដឹងប្រព័ន្ធបច្ចេកវិទ្យា ក៏មានតួនាទីយ៉ាងសំខាន់ដូចជាចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យា ការរៀបចំគ្រប់គ្រងទិន្នន័យ ការផ្សព្វផ្សាយ ការគ្រប់គ្រងលទ្ធផល។ល។ សុទ្ធតែបានរួមចំណែកក្នុងការអភិវឌ្ឍអនុវិស័យ កីឡា ហើយខ្ញុំរំពឹងថាសិក្ខាកាមជានារីក្នុងវគ្គសិក្ខាសាលានេះ នឹងអាចយកចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាលនេះចូលរួមដឹកនាំ និងរៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

ជាថ្មីម្តងទៀតសូមគោរពថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន លោកគ្រូឧទ្ទេស និងសហការីទាំងអស់ដែលបានសហការក្នុងការរៀបចំសិក្ខាសាលានេះរហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមថ្លែងអំណរគុណដល់លោកស្រីនាយិកា នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងសហការីទាំងអស់ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងការផ្តល់ទីតាំង និងផ្តល់ជូនខ្ចីនូវកុំព្យូទ័រ laptops សរុបចំនួន ៤០គ្រឿង សម្រាប់សិក្ខាកាមប្រើប្រាស់ក្នុងការរៀនសូត្រក្នុងសិក្ខាសាលានេះ៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More