សហព័ន្ធ​កីឡាវូស៊ូ​កម្ពុជា​ ទទួល​បាន​ថ្នាក់ដឹកនាំ​ថ្មី​បន្ត​អភិវឌ្ឍន៍​នៅ​អាណត្តិទី៧​ ឆ្នាំ​២០២៥-២០២៩

តាមរយៈការបោះឆ្នោតគាំទ្រលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត បានជាប់ជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិអាណត្តិចាស់ តំណាងក្លិប និងសមាគមបោះឆ្នោតគាំទ្រកាល​ពី​ថ្ងៃទី១៣​ ខែ​កញ្ញា​ ២០២៥​ ក្នុង​មហាសន្និតបាត​។

សកម្មភាពមហាសន្និបាតបញ្ចប់អាណត្តិទី៦

មានប្រសាសន៍ក្នុងនាមអធិបតី នៃពិធីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តល់នូវអនុសាសន៍ ៥ចំណុចដល់សហព័ន្ធមួយនេះដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាព។

សកម្មភាពមហាសន្និបាតបញ្ចប់អាណត្តិទី៦

បន្ថែមពីនេះឯកឧត្តម ជម្រុញឲ្យសហព័ន្ធកីឡាវូស៊ូ ត្រូវមានផ្ទៃក្នុងល្អ និងរួមគ្នាបង្កើតឲ្យមានសកម្មភាពនៃការប្រកួតកើនឡើង ព្រោះកីឡានេះ ក៍ជាប្រភេទកីឡាមានសក្តានុពលមួយ​ ក្នុងចំណោមកីឡាជាច្រើនទៀតនៅកម្ពុជាដែលមានស្នាដៃដណ្តើមមេដាយជូនជាតិ ។

លោកឧកញ៉ា ស្រ៊ុន ប៊ុនថាត បានប្តេជ្ញាចិត្តបន្តដឹកនាំសហព័ន្ធ ឲ្យមានការរីកចម្រើន ជាពិសេសរួបរួមគ្នា ធ្វើយ៉ាងណាឈរលើស្មារតីជារួម អភិវឌ្ឍន៍កីឡាមួយប្រភេទនេះ ឲ្យក្លាយជាកីឡាដែលមានគេឈ្មោះល្បីល្បាញលើឆាកជាតិនិងអន្តរជាតិ។

សកម្មភាពមហាសន្និបាតបញ្ចប់អាណត្តិទី៦

បញ្ជាក់ដែរថា សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៥-២០២៩ មានចំនួន ១៣ រូបរួមមាន ឧញ្ញ៉ា ស្រ៊ុន ប៊ុនថាត ជាប្រធាន លោក ម៉ែន ម៉ាលីន អនុប្រធាន លោកស្រី ព្រាប ម៉ូនីកា អនុប្រធាន លោក សុខ គឹមសេង លោក ម៉ុង ប៊ុនថា អនុប្រធាន លោក ជា ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ លោកស្រី ម៉ៅ មុយចាន់នីដា អគ្គលេខាធិការរង លោក កោង ឆៃហុង អគ្គហិរញ្ញឹក លោក ណារ៉ា អេលីហ្សា អគ្គហិរញ្ញឹករង លោកស្រី ម៉ៅ ច័ន្ទសូរិយា សមាជិក លោក សួង ចំណាន សមាជិក លោក ឃឹម សុខលាង សមាជិក និងលោកស្រី មួយ គួង សមាជិក ៕

ប្រធានសហព័ន្ធកីឡាវូស៊ូថ្មី

ទិដ្ឋភាពក្រោយបញ្ចប់មហាសន្និបាត

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More