អ្នក​ជំនាញ​ផ្នែក​កីឡា៖ វិស័យ​អប់រំកាយ​ ជាអតិភាព​ និង​មានការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ខ្លាំង​ពី​រដ្ឋាភិបាល

អ្នក​ជំនាញ​ខាង​ផ្នែក​កីឡា​ និង​ជា​ថ្នាកដឹកនាំ​យ៉ាងសកម្ម​ លោក​ វាត់​ ចំរើន​ បញ្ជាក់​ពីថា​វិស័យ​អប់រំ​កាយ​ និង​កីឡា​ ជា​វិស័យ​មួយ​ដែល​ជា​អតិភាព​ និង​មាន​ការ​យក​ចិត្ត​ទុកដាក់​ជំរុញ​អភិវឌ្ឍន៍​ជា​ខ្លាំង​ពី​រដ្ឋាភិបាល។​

លោក​ វាត់​ ចំរើន​ មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ និង​ពិនិត្យ​វាយ​តម្លៃ​សមិទ្ធផល​លើ​វិស័យ​អប់រំកាយ​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​ថា​ ក្រសួង​បាន​សម្រេចលទ្ធផលមួយចំនួនដូចជា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ការប្រកួតកីឡាតាមសហព័ន្ធជាតិ ការប្រកួតកីឡាលក្ខណៈអន្តរជាតិ ក្នុងប្រទេស និងក្រៅប្រទេស ការលើកកម្ពស់កីឡាករ ការលើកកម្ពស់សម្មភាពរៀន និងបង្រៀនអប់រំកាយក្នុងម៉ោងសិក្សា ២ម៉ោងក្នុងមួយសប្តាហ៍ និងហ្វឹកហាត់កីឡានៅក្រៅម៉ោងសិក្សា ការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកាយ  និងកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តកីឡា ការរៀបចំទិវាកីឡាអាស៊ាន និងកីឡាដើម្បីទាំងអស់គ្នា ការផ្តល់ថវិកា គាំទ្រដល់សហព័ន្ធជាតិចំនួន៥១ ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា និងការកសាងលិខិតបទដ្ឋានផ្សេងៗសម្រាប់វិស័យអប់រំកាយ និងកីឡា។ ទាំងនេះជាគួរមោទនៈសម្រាប់ទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំមន្ត្រីកីឡា និងអ្នកចូលរួមលើកស្ទួយវិស័យកីឡាទាំងអស់។

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​បន្ថែម​ពី​នេះ​ទៀត​ថា​ ដើម្បី​ជា​ការធ្វើកំណែទម្រង់នេះទទួលបានជោគជ័យ និងពន្លឿនការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់អង្គការរដ្ឋ និងអង្គការសង្គមកីឡា អង្គការដៃគូ និងអង្គការឯកជនឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត យកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ។ ជាពិសេស សមាជិក សមាជិកា នៃកិច្ចប្រជុំបូកសរុបការងារអនុវិស័យ អប់រំកាយ និងកីឡាផ្តល់ធាតុចូលលើប្រធានបទទាំងពីរ សម្រាប់ដាក់ក្នុងសន្និបាតអប់រំ យុវជន និងកីឡានាពេលខាងមុខ និងដាក់ចេញជាទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦។ ខ្ញុំក៏សូមអំពាវនាវផងដែរ ដល់វិស័យឯកជន សប្បុរសជន និងប្រជាជនចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ឬថវិកា ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង។​

រំលឹក​ដែរ​ថា​ កិច្ច​ប្រជុំបូកសរុបការងារ និងវាយតម្លៃលើសមិទ្ធផលការងារដែលបានសម្រេចរយៈពេលមួយឆ្នាំកន្លងមក​នេះ​ធ្វើ​ឡើង​រយៈពេល​ ២ថ្ងៃ​គឺ​ចាប់​ពីថ្ងៃទី៣​ ដល់​ ៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​​នៅសាលាប្រជុំទន្លេបាសាក់ II រាជធានីភ្នំពេញ។​ កិច្ចប្រជុំ​នេះ​បាន​ការ​អញ្ជើញ​ចូលរួម​ពីលោក​ វាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួងអប់រំ​ តំណាង​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់​

ជួនណារ៉ុង​ ឧបនាយករដ្ឋ​មន្ត្រី ជា​គណៈអធិបតី​ លោក​ កែ​ ប៊ុនខៀង​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ និង​តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ា-ឡាំពិកកម្ពុជា និងសហព័​​ន្ធកីឡាជាតិ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត អង្គការដៃគូជា​ច្រើន​ផង​ដែរ៕​

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More