ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ រំពឹង​​ទទួល​បាន​ធនធាន​ថ្មីៗ​បន្ថែម​ទៀត​បន្ទាប់​ពី​មាន​ទូត​សុច្ឆន្ទៈល្បីឈ្មោះ​

ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ សង្ឃឺម​ទទួល​បាន​ធនធាន​ថ្មីៗ​បន្ថែម​ទៀត​មក​ចូលរួម​ហ្វឹកហាត់​ និង​ប្រកួត​តំណាង​ជាតិ​ក្នុង​កម្មវិធី​នានា​នៅ​លើ​ឆាក​អន្តរជាតិ​​នៅ​ថ្ងៃ​ខាង​មុខ​បន្ទាប់ពី​មាន​ការ​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ពី​ទូត​សុច្ឆន្ទៈ​ថ្មី។

លោកជំទាវ និង​កញ្ញា​ អេនណា

លោក​ជំទាវ​ ញ៉ែម​ មករត​ ប្រធាន​សហព័ន្ធ​កីឡា​បាន​មាន​ប្រសាស៍​ថា​ ដោយ​មើល​ឃើញ​កីឡា​មួយ​នេះ​មិន​សូវ​មាន​មហាជន​ដឹង​ទូលំទូលាយ​​​​ និង​អាណាព្យាបាល​មួយ​ចំនួន​មិន​ទាន់​យល់​ច្បាស់​ពី​របៀប​របប​នៃ​ការ​ហ្វឹកហាត់​នា​ពេល​កន្លងមក​ទើប​ជ្រើសរើស​ទូត​សុច្ឆន្ទៈ​គឺ​កញ្ញា​ កុយ​ អេនណា​ មក​ជួយ​ផ្សព្វផ្សាយ​បន្ថែម។​ ការ​ផ្សព្វផ្សាយ​គឺ​ត្រូវ​ការ​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ផង​ និង​មាន​ទេពកោសល្យ​ ភាព​ល្បីល្បាញ​ទៀត​ទើប​មាន​ប្រសិទ្ធភាពកាន់​តែ​ខ្លាំង​ទូលំទូលាយ​ដល់​គ្រប់​ស្រទាប់​មហាជន​ ពិសេស​យុវជន​។​

លោកជំទាវ និង​កញ្ញា​ អេនណា

ថ្នាក់ដឹកនាំ​សហព័ន្ធ​រូប​នេះ​ សង្ឃឹម​ថា​នៅ​ពេល​ខាង​មុខ​នេះ​សហព័ន្ធ​មាន​ការ​ចូលរួម​ហ្វឹកហាត់​ពី​មហាជន​ យុវជន​ក្មេងៗ​កាន់តែ​ច្រើន​លើ​ប្រភេទ​កីឡា​រាំ​នេះ​បន្ទាប់​ពី​ការ​ជួយ​ពង្រីក​ផ្សព្វផ្សាយ។​ កីឡា​រាំ​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ជំនាញ​ច្បាស់លាស់​មួយ​នោះ​ទេ​គឺ​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​សុខភាព​ល្អ​ មាន​ភាព​រហ័សរហួន​ និង​មាន​ឱកាស​បាន​ចេញ​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​ សាងស្នាដៃ​ជូន​ជាតិ​ទៀត​ផង។​

កញ្ញា កុយ​ អេនណា​

ការ​លើក​ឡើង​របស់​លោក​ជំទាវ​ ញ៉ែម​ មរកត​ នេះ​ក្នុង​ឱកាស​បិទ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​ធ្នូ ឆ្នាំ​២០២៥។​ កញ្ញា​ កុយ​ អេនណា​ ត្រូវ​បាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ជ្រើសរើស​ជា​ទូត​សុច្ឆន្ទៈ​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​របស់សហព័ន្ធ​ចាប់​ពី​ពេល​នេះ​តទៅ៕​

លោក​ជំទាវ​ ញ៉ែម​ មករត

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More