ឯកឧត្តម ​ សុខ​ សូកាន៖ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំកីឡាករ មានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់

ការ​ប្រកួត​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ​ជ្រើសរើសជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ បានចាប់ផ្តើមជាផ្លូវការហើយនាព្រឹក ថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ដើម្បី ថ្ងៃ ​ជា​ឱកាស​សម្រាប់​សម្លឹង​មើល​ធនធាន​ថ្មីបំពេញបន្ថែមក្នុងក្រុមជម្រើសជាត។

មានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការ ឯកឧត្តម ​ សុខ​ សូកាន​ រដ្ឋលេខាធិការក្រសួងរៀបចំដែលដី នគររូបនីយ៍កម្ម និង សំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូលនិង ប៉េតង់កម្ពុជា បាន​លើក​ឡើង​ថា​ ការ​ប្រកួត​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​មាន​ការ​គាំទ្រ​ពី​មហាជន​ និង​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​សម្ព័ន្ធ​ ក្លឹប រាជធានីខេត្តទាំងអស់។​

លើស​ពី​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ កីឡា​ការិនី​ទូទាំង​ប្រទេស​បាន​ប្រកួត​ដុសខាត​សមត្ថភាព​ផង​ដែរ។​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខាង​លើ​បន្ត​ទៀត​ថា​ ការ​ប្រកួត​នេះ​ក៏​ជា​ពេលវេលា​ល្អ​មួយ​សម្រាប់​សហព័ន្ធ​បាន​សម្លឹង​រក​មើល​នូវ​ធនធាន​ដែល​មាន​សមត្ថភាព​លេចធ្លោ​ផង​ដែរ​ដើម្បី​អាច​តេស្ត​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើសជាតិ​ឈាន​ទៅ​ដល់​ការ​ប្រកួត​តំណាង​ប្រទេស​លើ​ឆាក​អន្តរជាតិ​។​

ឯកឧត្តម បន្តថា ការប្រកួតពី១ឆ្នាំទៅមួយឆ្នាំកីឡាករ កីឡាការិនីកាន់តែមានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់ ហើយការដាក់ចេញនូវវិញ្ញាសានៃការប្រកួតកាន់តែសម្បូរបែប ធ្វើឲ្យការចូលរួមកាន់តែទូលំទូលាយ។

គួរកត់សំគាល់ដែរថាសក្តានុពលរបស់កម្ពុជា លើវិស័យកីឡាប៊ូល និងប៉េតង់ ត្រូវបានទទួលស្គាល់ទាំងកម្រិតតំបន់ និង ពិភពលោក ព្រមទាំងត្រូវបានសហព័ន្ធកីឡាប៊ូល និង ប៉េតង់អន្តរជាតិ ប្រសិទ្ធនាមកម្ពុជាថា ជាប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ទាំងមូល។ គិតត្រឹមខែមករានៃឆ្នាំ២០២៦នេះ មេដាយសរុបដែលកម្ពុជា ដណ្តើមបានចំនួន៤២៧គ្រឿង ក្នុងនោះមានមាស១២២គ្រឿង ប្រាក់១៤៨គ្រឿង និង សំរឹទ្ធិ១៥៧គ្រឿង។

បន្ថែមពីនេះកាលពីឆ្នាំ២០១៧សហព័ន្ធកីឡាប៊ូល និង ប៉េតង់អន្តរជាតិ ក៍បានសម្រេចផ្តល់ពានរង្វាន់ ចំណាត់លេខ១ដល់សហព័ន្ធកីឡាប៊ូលនិង ប៉េតង់កម្ពុជា ដែលមានស្នាដៃ និងការដឹកនាំល្អជាងគេនៅទូទាំងពិភពលោក។ 

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ នេះ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ៣០​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​ទីលាន​របស់​សហព័ន្ធ​ក្នុង​ពហុ​កីឡសដ្ឋាន​ជាតិ។ដោយមានសម្ព័ន្ធក្លឹបចូលរួមចំនួន៦០ មានប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន៤១៦នាក់ប្រកួតលើ៨វិញ្ញាសា៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More