ទិវារត់ប្រណាំងអន្តរជាតិនៅខេត្តព្រះសីហនុថ្ងៃទី២២មិនានេះ មានគោលបំណង៣សំខាន់

ទិវារត់ប្រណាំងអន្តរជាតិនៅខេត្តព្រះសីហនុ បានត្រៀមខ្លួនសារជាថ្មីទៀតហើយ ទទួលស្វាគមន៍អ្នករត់គ្រប់ជាតិ សាសន៍ ចូលរួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ដែលធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន៣។

 ឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ថា  ព្រឹត្តការណ៍ដែលធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ មានគោលបំណងសំខាន់ចំនួន៣ ៖

ទី ១.ការរៀបចំផ្លូវរត់នៅតំបន់ឆ្នេរសមុទ្រដ៏ស្អស់ស្អាតជាងគេ និងវែងជាងគេ ដោយយើងមានមោទនភាពនោះគឺមានលក្ខណៈពិសេសសម្រាប់កម្ពុជា ហើយបន្តចូលរួមថែរក្សាការពារបរិស្ថានតាមតំបន់ឆ្នេរ ដែលជាសមាជិកឆ្នេរស្អាតជាងគេនៅលើពិភពលោក។

 ទី២.បន្តការរៀបចំទិវារត់ប្រណាំងអន្តរជាតិនេះដើម្បីគោលដៅសប្បុរសធម៌ដដែល ដោយការទទួលភាគផលពីការចុះឈ្មោះចូលរួមរបស់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ និងដៃគូឧបតម្ថម្ភនឹងបរិច្ចាគទៅកាន់ផ្នែកសប្បុរសធម៌ ខណៈចំណុចសំខាន់ទី៣ នៅតែបន្តរួមចំណែកជួយជ្រោមជ្រែងដល់ការថែរក្សាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកីឡារត់ប្រណាំងនេះ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវដល់កីឡាករ កីឡាការិនីរត់ប្រណាំងនានា ដែលធ្លាប់ចូលរួមរត់ប្រណាំងនៅព្រឹត្តិការណ៍ផ្សេង ទីតាំងផ្សេងៗសូមអញ្ជើញចុះឈ្មោះឱ្យបានទាន់ពេលវេលា ទៅទទួលយកនូវការរត់ប្រណាំងនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាក់ទាញ ដើម្បីផ្លាស់ប្តូរអារម្មណ៍នៃបរិយាកាសដ៏ស្រស់ស្រាយ នាព្រឹកថ្ងៃទី២២ ខែមីនា ឆាប់ៗខាងមុខនេះឱ្យបានច្រើនកុះករ។

លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជាបានជម្រាបជូនដែរថា សម្រាប់ផ្លូវរត់ឆ្នាំនេះបានត្រូវកែសម្រួលកាន់តែប្រសើរបន្ថែមទៀត ដោយផ្តល់ឱកាសឱ្យអ្នករត់ទាំងអស់បានរត់នៅតាមផ្លូវស្របតាមតំបន់ឆ្នេរកាន់តែច្រើន។ ចំពោះទីតាំងចេញដំណើរ និងដល់ទីគ្រោងធ្វើឡើងនៅតំបន់អូរឆើទាលដដែល។ សម្រាប់ការវាស់វែងតម្រាយផ្លូវរត់ត្រូវបាន World Marathon បញ្ជូនអ្នកជំនាញចុះមកវាស់វែងយ៉ាងលម្អិត ដោយយើងមិនអាចវាស់វែងដោយខ្លួនឯងនោះទេ ពីព្រោះនេះជាខ្នាតអន្តរជាតិ និងជាព្រឹត្តិការណ៍អន្តរជាតិ ដោយកម្ពុជាជាសមាជិកពេញសិទ្ធិរបស់អន្តរជាតិ។

លោកបញ្ជាក់ថា ចំពោះការចេញដំណើរលើវិញ្ញាសា២១គីឡូម៉ែត្រ ពាក់កណ្តាលម៉ារ៉ាតុង នៅវេលាម៉ោង ៥:១០នាទីព្រឹក, ១០គីឡូម៉ែត្រ វេលាម៉ោង ៥:២៥នាទី ៥គីឡូម៉ែត្រ វេលាម៉ោង ៥:៤០នាទី និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រត្រូវចេញដំណើរ នៅម៉ោង ៥:៥០នាទី ឬម៉ោង ៦:០០ ដែលមានការចូលរួមពីកុមារា កុមារីរត់ប្រណាំងកម្សាន្ត។

សូមបញ្ជាក់ដែរថា គិតត្រឹមល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ទិវារត់ប្រណាំងអន្តរជាតិនៅខេត្តព្រះសីហនុ មានអ្នកចុះឈ្មោះជាតិ-អន្តរជាតិបានប្រមាណ ២០០០នាក់ហើយ ក្នុងនោះអ្នករត់ខ្មែរជាង ១៧០០នាក់ និងបរទេសជាង ៣០០នាក់ ខណៈក្តីរំពឹងថានឹងអាចមានអ្នកបន្តចុះឈ្មោះចូលរួមជិតដល់ថ្ងៃព្រឹត្តិការណ៍អាចនឹងកើនឡើងដល់ជាង ២៥០០នាក់៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More