HFCA នឹង​នាំ​កូន​ខ្មែរ​ ១០​នាក់​បង្ហាញ​សមត្ថភាព​នៅ​ការ​ប្រកួត​បាល់ទាត់​ឯ​ប្រទេស​សិង្ហបុរី​

HFCA​ ដែល​ជា​អង្គការ​ជួយ​ទៅ​ដល់​កុមារ​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​ នឹង​ផ្ដល់​ឱកាស​ដល់​កីឡាការិនី​ឆ្នើម​ៗអាយុ​ក្រោម​ ១៦​ឆ្នាំ​ចំនួន​ ១០​រូប​​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​ JSSL 7s​ នៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​ប្រកួតបង្ហាញ​សមត្ថភាព និង​សន្សំ​​បទ​ពិសោធថ្មីៗ​តាម​រយៈកីឡា​បាល់ទាត់​។​

រូបភាពសន្និសីទសារព័ត៌មាន

ស្ថាបនិកអង្គការ​ HFCA​ លោក​ Paraic Grogan មាន​ប្រសាសន៍​ថា​ ព្រឹត្តិការណ៍​បាល់ទាត់​ JSSL 7s​ ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ និង​ការ​ប្រកួត​ដ៏​ធំ​មួយ​ប្រចាំ​ទ្វីប​អាស៊ី។​ នៅ​ឆ្នាំ​២០២៦​ JSSL Singapore 7s ជា​ខួប​លើក​ទី១១​ ដែល​បាន​រៀបចំ​ឡើង​ និង​ទទួល​បាន​ការ​ចូលរួម​រហូត​ដល់​ទៅ​ ៤០០​ក្រុម​ និង​មាន​​អ្នក​ចូលរួម​សរុប​ ៦០០០នាក់​ឯណោះ។​

រូបភាពសន្និសីទសារព័ត៌មាន

លោក​ Paraic Grogan បន្ថែម​ទៀត​ថា​ កីឡាការិនី​ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ទៅ​ប្រកួត​នេះ​គឺ​ជា​អ្នក​មាន​សមត្ថភាព​ខ្ពស់​ និង​មាន​ការ​តស៊ូ​ព្យាយាម​លើ​ការ​ហ្វឹកហាត់​កន្លង។​ កុមារី​​ទាំង​ ១០នាក់​​នឹង​ចេញ​ទៅ​តំណាង​កម្ពុជា​គឺ​បាន​ជ្រើសរើស​ពី​អង្គការ​ Cambodian Children’s Fund មក​ពីរាជធានីភ្នំពេញ និង​មក​ពី​អង្គការ Build your Future Today មក​ពី​ខេត្តសៀមរាប។ កីឡាការិនីទាំង​នោះ​គឺ​មក​ពី​ភូមិ​ចំនួន​ពីរ​ក្នុង​ខេត្តសៀមរាប​គឺភូមិអូររូង និងភូមិស្រះស្រង់។​

រូបភាពសន្និសីទសារព័ត៌មាន

ការ​ចេញ​ទៅ​នេះ​ជា​បទ​ពិសោធ​ថ្មី​ៗ​សម្រាប់​កីឡាការិនី​មួយ​ចំនួន​ដែល​មិន​ធ្លាប់​ចេញ​​ក្រៅ​ប្រទេស​ និង​ទើប​មាន​ឱកាស​ជិះ​យន្តហោះ​ផង​ដែរ។​ អារម្មណ៍​រំភើប​រួម​ទាំង​ការ​ប្រកួត​ប្រជែង​ជា​មួយ​បណ្ដា​ប្រទេស​ចូលរួម​ផ្សេង​ៗ​ទៀត​នឹង​ផ្តល់​បទ​ពិសោធ​ល្អៗ​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​កម្ពុជា​ឲ្យ​រឹតតែ​មាន​ឆន្ទៈ​ក្នុង​វិស័យ​បាល់ទាត់​ និង​ក្លាយ​ជា​ធនធាន​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត​។​

រូបភាពសន្និសីទសារព័ត៌មាន

ជា​ថ្មី​ម្ដង​ទៀត​កម្មវិធី​ប្រកួត​បាល់ទាត់​ JSSL 7s​ នឹង​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី២​ ដល់​ ៥​ ខែ​មេសា​ ឆ្នាំ​២០២៦​ នៅ​ឯ​ប្រទេស​សិង្ហបុរី។​ អង្គការ​ HFCA​ នឹង​នាំ​កីឡាការិនី​ឆ្នើម​របស់​កម្ពុជា​ចំនួន​ ១០​រូប​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិកាណ៍​បាល់ទាត់​ដ៏​ធំប្រចាំ​អាស៊ី​នេះ​។​ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ ឬ​ហៅ​កាត់​ថា​ HFCA បង្កើតឡើងក្នុងឆ្នាំ ២០០៥ គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលមានគោលបំណងផ្តល់កម្លាំងចិត្តដល់យុវជនគ្មានទីពឹងនៅក្នុងប្រទេសកម្ពុជាតាមរយៈកីឡាបាល់ទាត់​ និង​តែងតែ​ផ្ដល់​ឱកាស​សិក្សា​ពង្រឹង​ស្មារតី​ដល់​កុមារ​ក្រីក្រ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​ធនធាន​មាន​សមត្ថភាព​ក្នុង​សង្គម​ដូច​គេ​ឯង៕​

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More