បាល់ទាត់វិលជុំ រដូវកាលទី៨ ចំនួន៣តំបន់ផ្តើមផ្លូវការមានអត្តពលិកជាង១ពាន់នាក់ប្រកួតប្រជែង

ព្រឹត្តការណ៍កីឡាបាល់ទាត់វិលជុំកុមារនិងយុវជនរដូវកាលទី៨ AIA – ISF Youth League ប្រចាំឆ្នាំ ២០២៤ បានចាប់ផ្តើមជាផ្លូវការហើយ ក្រោមកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤  កីឡដ្ឋាន AIA, KMH Park ។ ព្រឹត្តការណ៍នេះ ក៍បានអញ្ជើញគ្រូ បង្វឹកអន្តរជាតិចំនួន ២រូបរបស់ក្លឹប Tottenham Hotspur គឺកញ្ញា Shannon Moloney និងលោក Tegan Burling ក៏នឹង ដឹកនាំរៀបចំការប្រកួតមិត្តភាពមួយដើម្បីអបអរថ្ងៃបើកការប្រកួតនៅទីក្រុងភ្នំពេញផងដែរ ។

ការប្រកួតដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សិទ្ធិកុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជាដែលជួបភាពខ្វះខាត ដោយជួយកាត់បន្ថយឧបសគ្គ ដែលរារាំងពួកគេមមិនឲ្យបញ្ចេញសមត្ថភាព ឬទទួលបានឱកាសរំដោះខ្លួនពីភាពក្រីក្រ ។នេះជាការបញ្ជាក់របស់ អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ។

ការប្រកួតបាល់ទាត់វិលជុំនេះជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជនមកពី ស្ថានភាពផ្សេងគ្នា ដែលក្នុងនោះមាន យុវជនដែលមិនមានឱកាសមកចូលរួមលេងកីឡា ដោយទន្ទឹមនឹងនេះ ស្វែងរកសក្តានុពលរបស់ខ្លួន​ តាមរយៈ ការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព ជំនាញបំណិន ជីវិត និងសុខុមាលភាពថែមទៀតផង ។

លោកស្រីអគ្គនាយិការអង្គការ បានបង្ហាញនូវក្តីរីករាយដែលការបង្កើតព្រឹត្តការណ៍កីឡា បានធ្វើឲ្យកុមារ និង យុវជននៅកម្ពុជាទទួលបានឧកាសល្អពីវិស័យបាល់ទាត់ ពិសេសគិតមកដល់ពេលនេះ មានកីឡាករ កីឡាករិនី មួយចំនួនបានជោគជ័យលើវិស័យមួយនេះ ហើយក៍កំពង់ប្រកបអាជីពរបស់ពួកគេក្នុងក្លឹបល្បីៗនៅកម្ពុជាផងដែរ។

លើសពីនេះប្រធានដ៍មានសក្តានុពលខាងលើ បានសង្កត់ធ្ងន់ថា ក្រៅពីវគ្គបណ្តុះបណ្តាលបាល់ទាត់ អង្គការផ្កាយសមុទ្រក៏បានផ្តល់ការបណ្តុះបណ្តាលទាក់ទងនឹងជំនាញ បំណិនជីវិតដល់កីឡាករកីឡាការនីទៀតផង ។ វគ្គបណ្តុះបណ្តាលដោយផ្តោតលើការយល់ដឹងអំពី បញ្ហានានា ដែលផ្តល់ផលប៉ះពាល់ដល់សហគមន៍របស់ពួកគេ ។ លើសពីនេះទៅទៀត គ្រូបង្វឹកយើង បង្កើតនូវបរិស្ថានមួយដ៏សុវត្ថិភាពជម្រុញដល់ការរៀនសូត្រ ក៏ដូចជាពិភាក្សាពីបញ្ហាសង្គម ដែលកើតឡើងក្នុងជីវិតរបស់កុមារ និងយុវជនទាំងនោះដូចជា ការប្រើប្រាស់គ្រឿងញៀន ការជួញដូរខុសច្បាប់ អំពើហិង្សា ក្នុងគ្រួសារ ល្បែងស៊ីសង និងសមភាពយេនឌ័រជាដើម ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៤ ធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា ដោយក្នុងនោះ រាជធានីភ្នំពេញគឺធ្វើឡើងនាថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយថ្ងៃទី ១១ ខែកុម្ភៈ  នៅក្រុងកំពត និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ធ្វើនៅខេត្តបន្ទាយមានជ័យ។

 ព្រឹត្តិការណ៍ដែលធ្វើឡើងចំនួន៣ខេត្តនេះ គឹ មានក្រុមបាល់ទាត់សរុបចំនួន ១៣៥ ចូលរួម។  អ្វីដែល កាន់តែពិសេសទៅទៀតនោះគឺកីឡាករ – កីឡាការនី ដែលមានអាយុចន្លោះពី១០ ដល់១៨ឆ្នាំសរុបប្រមាណ ១,៨៦០នាក់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទាត់ដែលមានរយៈពេលពេញមួយឆ្នាំនេះ ។ សម្រាប់ក្រុមដែលឈ្នះតាមខេត្តទាំង ៣ នឹងត្រូវចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដែលនិងប្រព្រឹត្តទៅនៅភ្នំពេញ នៅថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៤ ៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Uncategorized

គ្រូបង្វឹកជម្រើសជាតិ និង ជម្រើសជាតិថ្នាលកីឡា ទទួលបានគិតិថ្មី ដើម្បីដឹកនាំក្រុម

វគ្គសិក្ខាសាលារយៈពេល០២ថ្ងៃស្តីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ។

Read More