លោកស្រី ជួបវិច្ឆិកា៖  លេងកីឡាហើយមិនចប់ត្រឹមនេះទេ ពួកគេមានផ្លូវចិត្តនិងទំនាក់ទំនងល្អ

រកពាក្យអ្វីមកថ្លែងមិនបាន អំពីទំហំសប្បាយរីករាយ ព្រោះការរៀបចំឆ្នាំនេះ សម្រាប់ខួប២០ឆ្នាំ របស់អង្គការផ្កាយសមុទ្រ នៅក្នុងព្រឹត្តការណ៍បាល់ទាត់ក្មេងស្រី មានកីឡាការិនី ចូលរួមជាង៥០០នាក់ ស្មើរនិង៤៥ក្រុម ដែលជាចំនួនមួយច្រើនជាងឆ្នាំមុន ។ បើតាមការឲ្យដឹងរបស់លោកស្រី ជួប វិច្ឆិកា អគ្គនាយិការអង្គការផ្កាយសមុទ្រក្នុងពិធីបើកការប្រកួតជាផ្លូវកាលនៃការប្រកួតកីឡាបាល់ទាត់ខាងលើ កាលពីថ្ងៃ៧មិនាឆ្នាំ២០២៦។

ព្រឹត្តការណ៍នេះមិនអាចចាត់ទុកថាលេងហើយចប់នោះទេ ប៉ុន្តែពេលដែលពួកគាត់លេងកីឡាបាល់ទាត់ហើយ ធ្វើឲ្យសុខភាពផ្លូវកាយ ផ្លូវចិត្តគាត់ប្រសើរជាងមុន ជាពិសេសទំនាក់ទំនងជាមួយមិត្តរួមក្រុម​ និង មិត្តភិត្តនៅសាលាបានល្អប្រសើរជាងមុន។

លោកស្រីបន្តថា សម្រាប់កម្មវិធីនេះមានកុមារី មកពីខេត្តចំនួន ៩ នៅក្នុងប្រទេសកម្ពុជា រួមមាន កំពង់ធំ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ កំពត កំពង់ស្ពឺ សៀមរាប រតនគិរី និងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពី ក្រុមជនជាតិភាគតិចពីខេត្តរតនគិរី ក្រុមកុមារជនភៀសខ្លួនតាមព្រំដែនពីខេត្តបាត់ដំបង និងក្រុមកីឡាការិនីថ្លង់ ដែលបានបង្កើតបរិយាកាសពោរពេញដោយការប្រកួតប្រជែង សាមគ្គីភាព និងការលើកទឹកចិត្តសម្រាប់កីឡាការិនីវ័យក្មេង។ នៅពេលឃើញក្មេងៗចូលរួម ញញឹមសប្បាយរីករាយ នេះជាកត្តាជម្រុញលើកទឹកចិត្តដល់លោកស្រី ដែលជាអ្នករៀបចំ មានចិត្តរំភើបជាខ្លាំង។

លោកស្រី អគ្គនាយិកាអង្គការផ្កាយសមុទ្របញ្ជាក់ថា៖ មនុស្សមួយចំនួនប្រហែលគិតថា បាល់ទាត់មិនមែនសម្រាប់ក្មេងស្រី ព្រោះសូម្បីតែខ្ញុំផ្ទាល់ ពេលមិនទាន់ចូលក្នុងអង្គផ្កាយសមុទ្រ លឺអ្នកនៅក្នុងអង្គការនិយាយថា មានក្មេងស្រីលេងបាល់ទាត់ ខ្ញុំគិតថាខ្ញុំស្តាប់ច្រលំ ។ ប៉ុន្តែដល់ពេលចូលមក ឃើញក្មេងស្រីចូលលេង ដោយកាលណោះមានចំនួនតិចតួចប៉ណ្ណោះ ហើយឥឡូវនេះមានរហូតដល់ទៅ៥០០នាក់ ។ ចឹងបានន័យថា ក្មេងស្រីក៍អាចលេងកីឡាបាល់ទាត់ដូចជាក្មេងប្រុសបានដែរ និង មានសមត្ថភាពដូចជាក្មេងប្រុសដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់កុមារីប្រចាំឆ្នាំរបស់អង្គការផ្កាយសមុទ្រនេះ ត្រូវបានរៀបចំនៅ ទីលានកីឡា ISF ដោយបានប្រមូលផ្តុំកីឡាការិនីជាង ៥៤០ នាក់ ពីក្រុមចំនួន ៤៥ ក្រុម ប្រកួតក្នុង ៣ ប្រភេទអាយុ រួមមាន អាយុក្រោម ១០ ឆ្នាំ អាយុក្រោម ១៤ ឆ្នាំ និងអាយុក្រោម ១៨ ឆ្នាំ ដោយកីឡាការិនីបានបង្ហាញពីជំនាញខ្ពស់ ការខិតខំប្រឹងប្រែង និងស្មារតីកីឡាក្នុងអំឡុងពេលប្រកួតពេញមួយថ្ងៃ។ ក្រុមជាច្រើនបានធ្វើដំណើរមកពីបណ្តាខេត្តនានាទូទាំងប្រទេស និងពី សាលាដៃគូរបស់ ISF នៅរាជធានីភ្នំពេញ ដែលបង្ហាញពីការពង្រីក និងឥទ្ធិពលកាន់តែធំនៃការអភិវឌ្ឍកីឡាបាល់ទាត់នារីនៅកម្ពុជា។

ការប្រកួតឆ្នាំនេះក៏មានន័យពិសេសផងដែរ ព្រោះជាឆ្នាំដែល ISF ប្រារព្ធខួបអនុស្សាវរីយ៍ ២០ ឆ្នាំ នៃការប្រើប្រាស់កីឡា និងការអប់រំ ដើម្បីគាំទ្រកុមារ និងយុវជនដែលមានភាពខ្វះខាតនៅកម្ពុជា។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ISF បានបង្កើតឱកាសសម្រាប់យុវជនរាប់ពាន់នាក់តាមរយៈកីឡា ហើយការរីកចម្រើនបន្តបន្ទាប់នៃកីឡាបាល់ទាត់នារី គឺជាសញ្ញាសំខាន់មួយនៃដំណើរនេះ៕

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More