សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

បើតាមលោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាលើកឡើងថា ជើងឯកថ្នាក់ជាតិនេះត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដូចជាការចូលរួមពីសំណាក់លោកអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធបានជំរុញឱ្យខានតែបានសម្រាប់រៀបចំការប្រកួតជើងឯកថ្នាក់ជាតិដើម្បីជាការបោះជំហានថ្មីមួយទៀត ក្នុងការប្រមូលផ្តុំអត្តពលិក និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ឱ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា។

នេះជាឆ្នាំទី២ហើយដែលសហព័ន្ធរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ដោយសារឆ្នាំទី១ គណៈកម្មាការ រៀបចំការប្រកួតទទួលបានការចូលរួមចុះឈ្មោះពីចំនួន២២ សាលាគុន មកពី៩ រាជធានីខេត្ត ដោយមានអត្តពលិកចូលរួម ១២៧នាក់ ក្នុងនោះកីឡាករ ៨៦នាក់ និងកីឡាការិនី ៤១នាក់ ព្រមទាំងមានប្រតិភូគ្រូបង្វឹក ៣០នាក់ មន្ត្រីបច្ចេកទេស៣០នាក់ ក្រុមការងារទទួលបន្ទុកការអនុគណៈកម្មាការនីមួយៗចំនួន២៥នាក់។ នេះបើតាមការបញ្ជាក់របស់លោកអគ្គលេខាធិការ។

ចំណុចសំខាន់ក្នុងការប្រកួតនេះ សម្រិតសម្រាំងរកធនធានកីឡាករ កីឡាការិនីឆ្នើមៗដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលគ្រោងនឹងរៀបចំពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី និង ការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត។ រំលឹកដែរថា កីឡាករ កីឡាការិនី របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ធ្លាប់បានឈ្នះមេដាយគ្រប់កម្រិត ពិសេសថ្មីៗនេះឈ្នះមេដាយពីការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ នៅប៊្រុយណេ ២គ្រឿង និង​ឈ្នះមេដាយសំរឹទ្ធិ ពីការប្រកួតកីឡាយុវជនអាស៊ីមកពីប្រទេសបារ៉ែន ១គ្រឿងផងដែរ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More