រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

​ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

កម្មវិធីប្រចាំខេត្តទាំងពីរមានកីឡាករជាកុមារ និងយុវជន ៧២០ នាក់ មកពីក្រុមចំនួន ៦០ បានចូលរួមប្រកួត ដើម្បីដណ្ដើមឱកាសឈានទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Youth League Grand Championship នាពេលខាងមុខនៅរាជធានីភ្នំពេញ ។

ពេញមួយរដូវកាលនេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League មិនត្រឹមតែផ្តល់ឱកាសឲ្យប្អូនៗបានចូលរួមប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសដល់ ពួកគេកសាងទំនុកចិត្ត ភាពក្លាហាន ពង្រឹងសមត្ថភាពការងារជាក្រុម និងការទំនាក់ទំនង អភិវឌ្ឍភាព ជាអ្នកដឹកនាំ និងបង្កើតមិត្តភាព នៅក្នុងបរិយាកាសដ៏សុវត្ថិភាព មានការចូលរួម និងគាំទ្រគ្នាទៅវិញ ទៅមកទៀតផង ។

ខណៈដែលការប្រកួតវិលជុំនៅខេត្តទាំងពីរបានបញ្ចប់ ពួកគេកំពុងត្រៀមខ្លួនឡើងមកកាន់ ការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ ISF Grand Championship នៅថ្ងៃទី៧ ខែមិថុនា ដែលក្រុមឈ្នះប្រចាំរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងនឹងជួបប្រកួតគ្នាដើម្បីដណ្ដើមជើងឯកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Youth League Grand Champions 2026 ។ ការប្រកួតនេះនឹងក្លាយជាការអបអរសាទរ ដ៏អស្ចារ្យនៃទេពកោសល្យ ការតាំងចិត្ត ស្មារតីកីឡា និងសាមគ្គីភាពសហគមន៍ ។

អ្វីដែលគួរឲ្យកត់សំគាល់ ឆ្នាំ 2026 គឺជាឆ្នាំទី១០ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានបន្តគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ដែលជាសមិទ្ធផលដ៏សំខាន់មួយនៃភាពជាដៃគូដែលកសាងឡើងលើការប្តេជ្ញារួមគ្នាក្នុងការ អភិវឌ្ឍយុវជន សុខភាព និងការបង្កើតឱកាសតាមរយៈវិស័យកីឡា របស់អង្គការផ្កាយសមុទ្រ។

ក្នុងនាមជាស្ថាប័នឈានមុខគេក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងសកម្មភាព រស់នៅប្រចាំថ្ងៃ AIA Cambodia បានបន្តប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីជួយឲ្យប្រជាជនកម្ពុជារស់នៅកាន់តែមានសុខភាពល្អ អាយុវែង និងជីវិតកាន់តែប្រសើរ។ លីគនេះក៏គាំទ្រដល់គំនិតផ្តួចផ្តើមថ្នាក់តំបន់របស់ AIA Group “AIA One Billion” ដែលមានគោលបំណងបង្កើតផលវិជ្ជមានដល់ជីវិតមនុស្សមួយពាន់លាននាក់នៅទូទាំងអាស៊ីត្រឹមឆ្នាំ 2030 ព្រមទាំងពង្រឹងយុទ្ធនាការ “One Life, One Health” របស់ AIA Cambodia ក្រោមប្រធានបទ “Cherish it, Protect it” ផងដែរ៕

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

ខេត្តព្រៃវែងឈ្នះមេដាយបានច្រើនជាងគេ លើប្រភទកីឡាហែលទឹក ក្នុងកីឡាសិស្សបឋមថ្នាក់ជាតិ

មុនមួយថ្ងៃនៃពិធីបិទជាផ្លូវការព្រឹត្តការណ៍សិស្សបឋមថ្នាក់ជាតិ ការប្រកួតកីឡាហែលទឹក ដែលជាកីឡាមួយប្រភេទ មាននៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ដែរនោះ ក៍បានរកឃើញម្ចាស់ជ័យលាភីរបស់ខ្លួន លើវិញ្ញាសាទាំង៨ផងដែរ។ ក្នុងពិធីបិទជាផ្លូវការ កាលពីថ្ងៃចុងសប្តាហ៍មិនេះ លោក នាង សុរិទ្ធិយ៉ា អគ្គលេខាធិការងសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងនូវព្រឹត្តិការណ៍ប្រកួតកីឡា “សិស្សបឋម សិក្សាជើងឯកថ្នាក់ជាតិ” ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ។ សម្រាប់ការប្រកួតប្រភេទកីឡាហែលទឹក ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតផងដែរ ចាប់ផ្តើមនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុ កីឡដ្ឋានជាតិ ។ ឆ្នាំនេះមានការចូលរួម ពីរាជធានី ខេត្តចំនួន ៧ ដូចជា៖  រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្ត កណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង និង ខេត្តបន្ទាយមានជ័យ មានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ២៧នាក់ (ប្រុស ១៦នាក់ […]

Read More