ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពាន​រង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន  តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

ជោគជ័យនាពេលនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣រដូវកាលជាប់ៗគ្នាដោយជោគជ័យ ក្រោយបញ្ចប់ ៣០ប្រកួត ឈ្នះ២១ ស្មើ៣ និងចាញ់៦ មាន ៦៦ពិន្ទុ។

រីឯ ភ្នំពេញក្រោន បានត្រឹមទទួលងារជើងឯករង ក្រោយឈ្នះ១៧ ស្មើ៥ និងចាញ់៨ប្រកួតជាមួយ ៥៦ពិន្ទុ រកបានគ្រាប់បាល់ ៥៣គ្រាប់ របូតគ្រាប់បាល់ ៣៦ នៅសល់គ្រាប់បាល់ចំណេញ ១៧ ខណៈអង្គរថាយហ្គឺរ ទទួលបានចំណាត់ថ្នាក់លេខ៣ មាន៥៦ពិន្ទុ ឈ្នះ១៧ ស្មើ៥ និងចាញ់៨ រកបានគ្រាប់បាល់សរុប ៧១គ្រាប់ និងនៅសល់គ្រាប់បាល់ចំណេញ ៣០គ្រាប់ ។

សម្រាប់ការប្រកួតចុងក្រោយ បញ្ចប់រដូវកាល ២០២៥-២០២៦ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ មាន៣ប្រកួត៖ ព្រះខ័នរាជស្វាយរៀង ចាញ់ ភ្នំពេញក្រោន ១-២, អង្គរថាយហ្គឺរ បានយកឈ្នះ ណាហ្គាវើលដ៍ ៤-១ ខណៈបឹងកេត បានយកឈ្នះ អ៊ឹមអូអាយកំពង់ដេវ៉ា ៤-៣។

ដូច្នេះនេះជារដូវកាលទី៣ហើយ ដែលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា ត្រូវព្រះខ័នរាជ្យស្វាយរៀងយកមករក្សាគ្រប់គ្រង និងសូមរង់ចាំមើលឆ្នាំបន្ទាប់ តើមានក្រុមណាមួយដែលនិងឡើងមកប្រជែងយកពាននេះទៅគ្រប់គ្រងវិញ?

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More