ហាប់គីដូកម្ពុជា បញ្ចូនកីឡាករ កីឡាការិនី ជាង១០រូបប្រកួត ជើងឯកហាប់គីដូ អាស៊ីលើកទី៣ ឆ្នាំ២០២៦

ក្រុមកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍ ជើងឯកហាប់គីដូ អាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្រុមកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា​បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍  ជើងឯកហាប់គីដូ អាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ថ្លែងក្នុងសន្និសិទ្ធសារពត៍មានកាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង នៅពែលលោកបានឃើញ កីឡាករ-កីឡាការិនីហាប់គីដូ របស់លោក ខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយចេញថវិកា ផ្ទាល់ខ្លួន ចេញទៅចូលរួមព្រឹត្តិការណ៍នាពេលខាងមុខនេះ។ នេះជាឆន្ទៈដ៏មោះមុតបំផុត របស់ប្រតិភូកីឡាហាប់គីដូ ដោយពុះពារការ លំបាក ការខ្វះខាត ហើយចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែង មេដាយជូនជាតិ។

ទន្ទឹមនោះ សហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនី ដែលប្រឹងប្រែងដណ្តើមមេដាយជូនជាតិ រួមទាំងការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗទៀត នាពេលខាងមុខ។

សូមបញ្ជាក់ដែរថា សហព័ន្ធកីឡាហាប់គីដូ ត្រៀមបញ្ចូនកីឡាករ កីឡាការិនី និងប្រតិភូចំនួន១៨នាក់ ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តការណ៍ជើងឯកហាប់គីដូ អាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមា​និតចិន។

រូបភាព៖NOCC

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More