អង្គការ HFCA និង​ CCF បន្ត​រួច​គ្នា​ជួយ​អភិវឌ្ឍន៍​កុមារ​ក្រីក្រ​នៅ​កម្ពុជា​រហូត​ដល់​ ២០២៩​

នៅ​ព្រឹក​ថ្ងៃ​ទី១​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ អង្គការ​កម្ពុជា​អូស្ត្រាលី​បាល់ទាត់​រីករាយ​ (HFCA)​ និង​អង្គការ​មូលនិធិកុមារកម្ពុជា​ (CCF)​ បាន​ប្រកាស​បន្ត​ភាព​ជា​ដៃគូ​ក្រោម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MOU)​ លើ​កិច្ចការ​ជួយ​កុមារ​ក្រីក្រ​ និង​ជំរុញ​អភិវឌ្ឍន៍​ជំនាញ​ទន់​រហូត​ដល់​ឆ្នាំ​២០២៩។​

សកម្មភាព​ចុះ​ MOU

អង្គការ​កម្ពុជា​អូស្ត្រាលី​បាល់ទាត់​រីករាយ​ (HFCA)​ បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៥​ ក្នុង​គោល​បំណង​លើក​កម្ពស់​សមត្ថភាព​របស់​យុវជន​ខ្វះ​ឱកាស​នៅ​កម្ពុជា​តាម​រយៈ​វិស័យ​បាល់ទាត់។​ HFCA​ ធានា​ថា​យុវជន​ដែល​មាន​ភាព​ខ្វះខាត​ឱកាស​ទាំង​នោះ​នឹង​ទទួល​បាន​ការ​ហ្វឹកហាត់​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ការ​កសាង​ស្មារតីក្រុម​ និង​ឱកាស​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា។​ កម្មវិធី​នេះ​ជួយ​គាំទ្រ​ដល់​សុខុមាលភាព​ សុខភាព​ផ្លូវ​ចិត្ត​ ការ​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​ និង​ការ​បង្កើត​វិថី​ឆ្ពោះ​ទៅ​រក​ឱកាស​បន្តបន្ទាប់​ទៀត​តាម​រយៈ​ការ​អភិវឌ្ឍន៍​ជំនាញ​ទន់​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អប់រំ​ និង​ការងារ។​

សកម្មភាព​ចុះ​ MOU

តាម​រយៈ​ការ​ធ្វើ​ការ​រួម​គ្នា​រវាង​អង្គការ HFCA និង​ CCF​ នា​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​បាន​ជួយ​ដល់​យុវជន​ និង​យុវតី​ជា​ច្រើន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដែល​រៀបចំ​ឡើង​ HFCA​ នៅ​ឯ​ក្រៅ​ប្រទេស​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១០​ ដល់​ ២០២៦​ នេះ។​

បញ្ជាក់​ដែរ​ថា​ ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ HFCA និង​ CCF​ នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ នៅ​ឯ​អគារ​ Raintree Cambodia ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ Paraic Grogan និង​លោក​ Scott Neeson​ ដែល​ជា​តំណាង​អង្គការ​ទាំង​ពីរ៕​

សកម្មភាព​ចុះ​ MOU

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More