អត្តពលិកជាង៣០០នាក់ នៅបន្ទាយមានជ័យចូលរួមប្រជែងពានរង្វាន់បាល់ទាត់វិលជុំ AIA – ISF Youth League ឆ្នាំ២០២៤

ក្រោយដំណើរការប្រកួតបានចំនួន២មណ្ឌល ពេលនេះ ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA ISF Youth League បានធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ និងជាលើកទី១សម្រាប់ខេត្តជាប់ប្រទេសថៃមួយនេះ ។

បើតាមសុខ បូរ៉ាន់ មន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ឲ្យដឹងថាក្រោមកិច្ចសហការយ៉ាងសំខាន់របស់អង្គការផ្កាយសមុទ្រ និង AIA ជាពិសេសតាមរយៈកម្មវិធី បាល់ទាត់ អង្គការផ្កាយសមុទ្រ បានធ្វើការយ៉ាងជិតស្និត ជាមួយនឹងអង្គការ និងសាលារៀនដៃគូ ជាច្រើនក្នុងខេត្តក្រុងនានា ដើម្បីជួយដល់កី ឡាករ-កីឡាការនីឲ្យស្វែងរកឃើញពីសក្តានុពលរបស់ខ្លួន ក៏ដូចជាជម្រុញឆន្ទៈពួកគេ ក្នុងការពង្រឹងសមត្ថភាពបាល់ទាត់ជំនាញ បំណិនជីវិត និងឈោង ចាប់ឱកាសក្លាយជាកីឡាករ កីឡាការនីអាជីព ថែមទៀតផង ។

ការប្រកួតវិលជុំក្នុងខេត្តបន្ទាយមានជ័យ យើងបានកត់សម្គាល់ឃើញ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងទឹកចិត្ត ស្រឡាញ់កីឡាយ៉ាងជ្រាលជ្រៅរបស់កុមារ និងយុវជនបានចូលរួមប្រកួតប្រជែង ។ ការប្រកួតបាល់ទាត់វិល ជុំនេះទៀត សោតបានជួយគៀងគរ និងប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាស ដល់ពួកគេចូលរួមលេងកីឡា ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ និងបំណិនជីវិតសំខាន់ៗ និងនាំមកនូវទម្លាប់ល្អ ចំពោះសុខភាពថែមទៀត។
ក៏ដូចជាកុមារ និងយុវជន ក្នុងខេត្តក្រុងផ្សេងៗ ដែលពួកយើងបានរៀបចំការប្រកួតវិលជុំនេះឡើង គឺកុមារ និងយុវជនមួយចំនួនធំ នៅខេត្តបន្ទាយមានជ័យ មិនសូវទទួលបានឱកាស ក្នុងចូល រួមហ្វឹកហាត់កីឡា ការ ប្រកួតប្រជែង និងសកម្មភាពសង្គមផ្សេងៗនោះឡើយ ដែលជាកត្តារារាំង មិនអាចឲ្យពួកគេ បង្ហាញ សមត្ថភាព ផ្ទាល់ខ្លួនក្នុងវិស័យសំខាន់ៗ មួយចំនួន ឧទាហរណ៍ក្នុងវិស័យ បាល់ទាត់ ជាដើម ។

គួរកត់សំគាល់ផងដែរថា បើទោះជាទើបចូលរួមលើកទី១ក៍ពិតមែន ការប្រកួតកីឡាបាល់ទាត់នៅមណ្ឌលនេះ មានកីឡាករ-កីឡាការនីចូលរួមសរុប ប្រមាណ ៣៦០នាក់ មកពីក្រុមចំនួន៣០ នៅជុំវិញខេត្តមកចូលរួម ប្រកួតប្រជែងទៅ តាមប្រភេទអាយុផ្សេងៗគ្នា ដូចជាកីឡាករកីឡាការនីអាយុក្រោម ១៨ឆ្នាំ អាយុក្រោម១៤ ឆ្នាំ និងអាយុក្រោម ១០ឆ្នាំ ហើយពួកគេនឹង ចូលរួមប្រកួតវគ្គ ជម្រុះប្រចាំ ខេត្តបន្ទាយមានជ័យ នាដើមខែឧសភាខាងមុខនេះ ។ សម្រាប់ក្រុមឈ្នះប្រចាំខេត្តបន្ទាយមានជ័យ និងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និង យុវជនវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញ ដែលនិងធ្វើឡើងនៅ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខផងដែរ។

បញ្ជាក់ដែរថា ក្នុងឱកាសព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League  ប្រចាំខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍នេះផងដែរ ទទួលបានការចូលរួមពីលោក គយ បុត្រ ជានាយក អភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេអាយអេ ខេមបូឌា ក្រុង សិរីសោភ័ណ្ឌ លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ រួមនឹងលោក ស្រេង សុផល ជាអភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ្ឌ ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More