កក្រើក​ខេត្ត​សៀមរាប​ហើយ​ស្អែក​នេះ!​ សង្វៀន​ថោន​រៀបចំ​ ធឿន​ ធារ៉ា​ ប៉ះ​ Max Cruz ដណ្ដើម​ខ្សែក្រវាត់​

ការ​ប្រកួត​ដែល​អ្នក​គាំទ្រ​គុនខ្មែរ​ទន្ទឹង​រង់ចាំ​នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​លើ​ទឹក​ដី​ខេត្តសៀមរាប រៀបចំ​ដោយ​សង្វៀន​ថោន​ ដាក់​ឲ្យ​ ធឿន​ ធារ៉ា​ ប៉ះ​ ជនជាតិ​អាមេរិក​ ដណ្ដើមខ្សែក្រវាត់​ទម្ងន់​ ៧៣​គីឡូក្រាម។​

លោក​ Tommy Kim តំណាង​ទូរទស្សន៍ថោន​ និង​ជា​តំណាង​ IPCC​ ប្រចាំ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​លោក​ផ្ទាល់​មាន​ចិត្ត​សប្បាយ​រីករាយ​ និង​រំភើប​ជា​ខ្លាំង​ដែល​បាន​រៀបចំ​ឲ្យ​មហា​ព្រឹត្តិការណ៍​គុនខ្មែរ-សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី២៨​ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​លើ​ទឹកដី​ដ៏​បវរ​ខេត្តសៀមរាប។​

គោលបំណង​ នៃ​ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ចង់​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ ផ្សព្វផ្សាយវប្បធម៍ អរិយធម៌​របស់​ខ្មែរ​ ផ្សព្វផ្សាយតំបន់​ទេសចរណ៍​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​ផង​ដែរ។​

នេះ​ជា​មោទកភាព​ដែល​កម្ពុជា​មាន​កំពូល​កីឡាករ​គុន​ខ្មែរ​ទាំង​៥រូប​ប្រកួត​ជា​មួយ​លំដាប់​ជើងឯក​របស់​សហរដ្ឋអាមេរិក​ ប្រចាំ​ស្ថាប័ន​ WCK តែម្ដង។​ លោក​សូម​ថ្លែង​អំណរគុណ​ដល់​ភាគី​ខាង​សហរដ្ឋអាមេរិក​ដែល​បាន​សហការ​រៀបចំ​ឲ្យ​ការ​ប្រកួត​នេះ​ឡើង​ និង​បន្ត​សហការ​គ្នា​ថែម​ទៀត​ផ្សព្វផ្សាយ​គុន​ខ្មែរ​។​

តំណាង​ទូរទស្សន៍​ថោនអំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​សូម​ផ្ដល់​ស្នាមញញឹម​ និង​លើក​ទឹកចិត្ត​ដល់​កីឡាករ​កម្ពុជា​ និង​កីឡាករ​អាមេរិក​បើ​ទោះ​ជា​ការ​ប្រកួត​ទទួល​បាន​លទ្ធផល​យ៉ាងណា​ក្ដី។​ ការ​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​បែប​នេះ​ជា​ចំណង​មិត្តភាព​មួយ​ដ៏​ថ្លៃថ្លា​ និង​ជា​ការ​បង្កើន​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ពេល​ក្រោយ​ទៀត។​

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​គុនខ្មែ​-សហរដ្ឋអាមេរិក​ នេះ​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​សៀមរាប​ នា​ថ្ងៃ​ទី២៨​ ខែ​មីនា​ ឆ្នាំ​២០២៥​ ស្អែក​នេះ។​ កីឡាករ​ឆ្នើម​របស់​កម្ពុជា​រួម​មាន​ ធឿន​ ធារ៉ា​ ផល​ សុភ័ណ្ឌ​ សោម វិឆ័យ​ ចក់ស៊ីវិន​ គុនខ្មែរ​ និង​កីឡាករ​ មាស ប៊ុនថេន​ ត្រូវ​ប៉ះ​ជា​មួយ​ខាង​សហរដ្ឋអាមេរិក​ ៥នាក់​ផង​ដែរ៕​

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More