មិន​សរសើរ​មិន​បាន!​ ទូរទស្សន៍​ថោន​ផ្ដល់​ឱកាស​កីឡាករ​កម្រិត​ B​ បាន​ចេញ​ទៅ​ប្រកួត​នៅ​ ចិន​ បារាំង​

ស្ថានីយ​ទូរទស្សន៍​ថោន​ ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការ​ប្រកួត​នៅ​ប្រទេស​ចិន​ បារាំង​ ខណៈ​នេះ​ជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​កម្រិត​ B​ បាន​ចេញ​ប្រកួត​នៅ​ក្រៅ​ប្រទេស​សន្សំ​បទ​ពិសោធ​ និង​ពង្រឹង​សមត្ថភាព​ឲ្យ​ក្លាយ​ជា​កីឡាករ​ជើង​ខ្លាំង​នៅ​ថ្ងៃ​ខាង​មុខ។​


សកម្មភាព​សន្និសីទ​សារព័ត៌មាន​

លោក​ Tommy Kim ទីប្រឹក្សា​ស្ថានីយ​ទូរទស្សន៍​ថោន​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌​មាន​ថា​ ថោន​តែងតែ​គិត​គូ​ដល់​កីឡាករ​មិន​ថា​លំដាប់​ A ​ឬ​ B C​ នោះ​ទេ​ ពោល​ផ្ដល់​ឱកាស​ជា​និច្ច​​ដើម្បី​ឲ្យ​ពួកគេ​បាន​ប្រកួត​អន្តរជាតិ​ រួម​ទាំង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ជា​ដើម។​


សកម្មភាព​សន្និសីទ​សារព័ត៌មាន​

តួយ៉ាង​នេះ​ជា​ការ​ផ្ដល់​ឱកាស​ថ្មី​ទៀត​ហើយ​ដល់​កីឡាករ​លំដាប់​ B ​មាន​ឱកាស​ចេញ​ទៅ​ជា​មួយ​លំដាប់​ A ប្រកួត​ក្នុង​កម្មវិធី​នៅ​ទី​ក្រុងជៀវចរ ខេត្តហឺណាន ប្រទេស​ចិន​ លើក​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​មិន​ទាន់​មាន​ឈ្មោះ​ល្បី​ទាំង​នោះ​បាន​ស្គាល់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ និង​ភាព​រីកចម្រើន​នៃ​ក្បាច់​គុន​នៅ​ពិភពលោក​ផង។​ បន្ថែម​ពី​នេះ​ជា​ការ​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯង​ ពង្រឹង​សមត្ថភាព​ និង​ទទួល​បាន​បទ​ពិសោធ​ល្អៗ​លើ​ឆាក​អន្តរជាតិ។​ ប្រសិន​បើ​អ្នក​ដែល​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​លើក​ទី១​ ទទួល​បាន​ជោគជ័យ​ហើយ​នោះ​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ពួកគេ​បន្ត​ខំប្រឹង​ហ្វឹកហាត់​ និង​ប្រកួត​បាន​កាន់​តែ​ល្អ។​


សកម្មភាព​សន្និសីទ​សារព័ត៌មាន​

តំណាង​ស្ថានីយ​ទូរទស្សន៍​ថោន​ និង​ជា​ស្ថាបនិក​គុន​ខ្មែរ​រូប​នេះ​បាន​ក្រើន​រំលឹក​ដល់​កីឡាករ​ទាំង​អស់​ត្រូវ​ចេះ​ចាប់​យក​ឱកាស​ល្អ​ទាំង​នេះ​ និង​មិន​ធ្វេសប្រហែស​​ ឬ​បណ្ដោយ​ខ្លួន​ដោយ​មិន​យក​ចិត្ត​ទុកដាក់​ រួម​ទាំង​មិន​ខំប្រឹង​ប្រហែង​ប្រកួត​នោះ​ទេ។​ ម្នាក់ៗ​ត្រូវ​តែ​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ពិសេស​ការ​ប្រកួត​នៅ​ប្រទេស​ចិន​ និង​បារាំង​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​


សកម្មភាព​សន្និសីទ​សារព័ត៌មាន​

បញ្ជាក់​​ដែរ​ថា​ កាល​ពី​រសៀល​ថ្ងៃ​ទី២៧​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ នេះ​ស្ថានីយ​ទូរទ្សន៍​ថោន​ បាន​ធ្វើ​សន្និសីទ​សារព័ត៌​មាន​ប្រកាស​ពី​ការ​បញ្ជូន​កីឡាករ​គុន​ខ្មែរ​ ១៤​រូប​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​ និង​បារាំង។​ ការ​ប្រកួត​នៅ​ប្រទេស​ចិន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី30 ខែឧសភា ឆ្នាំ 2025 នៅទីក្រុងជៀវចរ ខេត្ត​ហឺណាន​ ដោយ​មាន​​កីឡាករ​ ១០​រូប​ចូលរួម។​ ចំណែក​ការប្រកួត​នៅ​ប្រទេស​បារាំង​មាន​កីឡាករ​ ៤រូប​ដូច​ជា​ ផល​ សុភ័ណ្ឌ​ សោម​ វិស័យ​ សាវិន​ គុន​ខ្មែរ​ និង​ សូត្រ​ វាសនា។​ កម្មវិធី​ទាំង​ពីរ​នេះ​បាន​ការ​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ Ganzberg៕​

Featured កីឡា

សហព័ន្ធ​កីឡាវូស៊ូ​កម្ពុជា​ ទទួល​បាន​ថ្នាក់ដឹកនាំ​ថ្មី​បន្ត​អភិវឌ្ឍន៍​នៅ​អាណត្តិទី៧​ ឆ្នាំ​២០២៥-២០២៩

តាមរយៈការបោះឆ្នោតគាំទ្រលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត បានជាប់ជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិអាណត្តិចាស់ តំណាងក្លិប និងសមាគមបោះឆ្នោតគាំទ្រកាល​ពី​ថ្ងៃទី១៣​ ខែ​កញ្ញា​ ២០២៥​ ក្នុង​មហាសន្និតបាត​។

Read More
Featured កីឡា

អង្គការ HFCA នឹង​រៀបចំ​គម្រប់​ខួប​ ២០ឆ្នាំ​​ក្រោយជួយដល់​កុមារ​កម្ពុជា​​ពិសេស​លើក​ទឹកចិត្ត​តាម​រយៈ​កីឡា​

ព្រឹក​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) បាន​ធ្វើ​សន្និសីទ​សារព័ត៌​ប្រកាស​ពី​ការ​រៀបចំ​ពិធី​គម្រប់​ខួប ២០​ឆ្នាំ​នៅ​កម្ពុជា​ក្រោយ​ធ្វើ​សកម្មភាព​សប្បុរសធ៌​ជួយ​ដល់​ជីវភាព​កុមារ​

Read More
Featured កីឡា

វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អ​ពេល​ទៅ​ប្រកួត​នៅ​បារ៉ែន​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អពាក់ព័ន្ធ​ហ្នឹង​​ពេល​ទៅចួលរួម​​ប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី​ លើក​ទី៣​ ​នៅប្រទេស​បារ៉ែន​។​

Read More