កាយវប្បកម្មពន្យាពេលប្រកួតជើងឯកថ្នាក់ជាតិ ព្រោះស្ថានភាព

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដែលគ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួនខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ត្រូវបានពន្យារពេល រហូតដល់មានការជូនដំណឹងសារជាថ្មី ។

លោកស្រី អេមី អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ដោយយោងសភាពការណ៍បច្ចុប្បន្ន សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សុំពន្យាពេលការរៀបចំការប្រកួតកីឡាកាយវប្បកម្មនិងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំ២០២៥ នាថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មី ។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានសមាគមន៍ ក្លិប ក្រុមកីឡាករ-កីឡាការិនី និងអ្នកស្រឡាញ់វិស័យ កីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ មេត្តាចូលរួមអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជ្រាបជាព័ត៌មាន៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More