កុមារីកម្ពុជា២រូបចូលរួមកាន់ដៃកីឡាករបាល់ទាត់Tottenham Hotspur នៅPremier League

កុមារីកម្ពុជា ២ រូបបានធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ទីក្រុងឡុងដ៍ ដើម្បីចូលរួមកាន់ដៃកីឡាករបាល់ទាត់ល្បីៗរបស់ក្លឹបTottenham Hotspur ដើរក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ Premier League ជាផ្លូវការ នៅថ្ងៃទី១៦ ខែសីហាដែលពួកគេនឹងប្រកួតតទល់នឹងក្រុម Burnley សម្រាប់រដូវកាល ២០២៥/២០២៦។

កុមារី ២ រូបមានអាយុ១២ និង១៣ឆ្នាំដែលជាសិស្សអង្គការផ្កាយសមុទ្រ និងជាកីឡាការិនីក្នុងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្របានចេញទៅកាន់ប្រទេសអង្លេស ដែលនេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់ក្នុងជីវិតរបស់ពួកគេ ដោយពួកគេសុទ្ធសឹងតែមកពីក្រុមគ្រួសារមានជីវភាពខ្វះខាត ។

ថ្លែងនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី១៤សីហាឆ្នាំ២០២៥ អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានឲ្យដឹងថា​ ការផ្តល់ឧកាសឲ្យកុមារី២រូបនេះចេញទៅកាន់ប្រទេសអង្លេសជាការលើកទឹកចិត្តមួយដែលអាចនិងបង្កើនក្តីស្រមៃរបស់ពួកគាត់ឲ្យបានសម្រេចនាពេលខាងមុខ។

អ្នកស្រីសង្ឃឹមថា តាមរយៈការឧបត្ថម្ភគាំទ្រពី AIA នៅពេលនេះការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់អង្គការ និងជាពិសេសការផ្តល់ឧកាសម្តងហើយម្តងទៀតរបស់ AIA គឺជាការផ្តល់ទំនុកចិត្តមួយដល់សំខាន់ ហើយយើងសង្ឃឹមនិងជឿរជាក់ថា កិច្ចសហការនេះនិងមានរយៈពេលយូរងអង្វែបន្តរទៀត ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលអង្គការផ្កាយសមុទ្របានដឹកនាំកុមារីចំនួន២រូប ទៅកាន់ប្រទេសអង្លេសដើម្បីកាន់ដៃកីឡាករក្នុងពិធីបើកការប្រកួតជាផ្លូវការក្របខណ្ឌ Premier League ។

ការធ្វើដំណើរបស់កុមារៗទាំងនេះទៀតសោតនឹងអមដំណើរដោយ លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ និងអ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ និងតំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ផងដែរ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More