អាវរបស់ Heung-min Son នៅLos Angeles FC ជាអាវលក់ដាច់បំផុតទូទាំងពិភពលោក

អាវលេខ ៧ របស់ ខ្សែប្រយុទ្ធ Heung-min Son នៅ Los Angeles FC ក្លាយជាអាវកីឡាលក់ដាច់បំផុតនៅទូទាំងពិភពលោក។

កីឡាករកូរ៉េខាងត្បូង បានផ្លាស់ពី Tottenham Hotspur ទៅ Los Angeles FC តម្លៃ ២៧លានដុល្លារ ថ្លៃជាងគេបំបែកកំណត់ត្រានៅលីគ Major League Soccer ហើយគេទទួលបានអាវលេខ៧។​

បន្ថែមពីនេះ ឈុតអាវលេខ៧របស់ Son ត្រូវបានប្រកាសថាលក់ដាច់ច្រើនបំផុត​ ពោលគឺច្រើនជាងគេនៅទូទាំងពិភពលោក។ ឈុតអាវរបស់កីឡាករវ័យ៣២ឆ្នាំ លក់ដាច់ជាងអាវ Lionel Messi, Cristiano Ronaldo, LeBron James និង Stephen Curry ទៅទៀត។

វត្តមានរបស់ Son បានធ្វើឲ្យតម្លៃសំបុត្រសម្រាប់ការប្រកួតរបស់ LAFC ជាមួយ San Diego FC ដែលនឹងធ្វើនៅថ្ងៃទី ១ ខែកញ្ញា កើនឡើងពី ៣០០ ដុល្លារ ទៅ ១៥០០ ដុល្លារឯណោះ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More