Chelsea ជាក្លិបតែមួយគត់គ្មានស្លាកអ្នកឧបត្ថម្ភធំលើអាវនៅរដូវកាល ២០២៥-២៦

Chelsea ជាក្លិបតែមួយគត់ នៅក្នុងក្របខណ្ឌ Premier League ដែលនឹងប្រកួតដោយគ្មានស្លាកអ្នកឧបត្ថម្ភធំនៅលើអាវនៅរដូវកាលថ្មី ២០២៥-២៦។

ការគ្មានស្លាកសញ្ញាក្រុមហ៊ុនឧបត្ថម្ភធំលើអាវ Chelsea ព្រោះពួកគេ ចង់បានដៃគូរយៈពេលវែង មិនមែន ២ ឬ ៣ឆ្នាំទេ និងចង់ទទួលបានប្រាក់ឧបត្ថម្ភធំពី ៨១លាន ទៅ ៨៨លានដុល្លារ។

បែបនេះក្តី វាបានធ្វើអោយក្រុមហ៊ុនធំៗនានា ប្រជែងគ្នាដើម្បីអាចក្លាយជាដៃគូជាមួយនឹងក្លិបតោខៀវសម្រាប់រដូវកាលថ្មី។ ក្នុងចំណោមក្រុមហ៊ុនធំៗទាំងនោះ ក្រុមហ៊ុន Riyadh Air អាកាសចរដ៏ធំរបស់អារ៉ាប៊ីសាអូឌីត ​ កំពុងតែក្លាយជាអ្នកឈានមុខគេ ដើម្បីសហការជាមួយនឹងក្លិប Chelsea។ ​​ Chelsea កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ក្រោយមានកៅអីលេង UEFA Champions League និងឈ្នះពាន FIFA Club World Cup ឆ្នាំ ២០២៥។  

​នៅរដូវកាលថ្មី ២០២៥-២៦ ក្លិប Premier League ចំនួន ១១ បានក្លាយជាដៃគូសហការជាមួយនឹងក្រុមហ៊ុនល្បែងភ្នាល់ ខណៈក្លិបធំៗដូចជា Arsenal, Man City, Man UTD, Liverpool, Tottenham Hotspur គ្មានដៃគូឧបត្ថម្ភជាក្រុមហ៊ុនល្បែងភ្នាល់ទេ។​ យ៉ាងណា ក្រោយចប់រដូវកាល ២០២៥-២៦ Premier League នឹងហាមឃាត់មិនឲ្យមានដាក់ស្លាកសញ្ញាដៃគូឧបត្ថម្ភជាក្រុមហ៊ុនល្បែងភ្នាល់​លើអាវកីឡាករទៀតទេ៕

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More