ទិវាកីឡាអាស៊ាន “ ASEAN Sports Day អ្នក​ចូលរួម​បង្ហាញ​ពី​ភាព​រីករាយ​ និង​ស្និតស្នាល​

ទិវា​កីឡា​អាស៊ាន​ ឬ​ហៅ​ថា​ ASEAN Sports Day ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋានជាតិ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ​២០២៥​ មានការ​ចូលរួមពី​​អ្នក​កីឡា​ និង​មហាជន​សរុប​ជាង​ ៥០០នាក់​ប្រកប​ដោយ​ភាព​រីករាយ។​

ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍ថា ការរៀបចំទិវាកីឡាអាស៊ាន​ ដែលនឹងកំពុងប្រារព្ធនាពេលនេះក្នុងគោលបំណង រំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន​ និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន។

លើសពី​នេះ​គឺ​ជា​ការផ្សព្វផ្សាយបំផុសឱ្យ​ប្រជាជន​ នៃបណ្តាប្រទេសសមាជិកអាស៊ានចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ​ ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ​នៅក្នុង​​​​​តំបន់​ និងពិភពលោក រួមចំណែកអភិវឌ្ឍសង្គមជាតិ។

អ្នក​ចូលរួម​ទាំង​អស់​បង្ហាញ​ទឹក​មុខ​ញញឹម​រីករាយ​ជា​ខ្លាំង​ និង​បាន​ហាត់​តាម​ប្រភេទ​កីឡា​នានា​ដែល​ខាង​កម្មវិធី​បាន​រៀបចំ​មកយ៉ាងសកម្ម​ប្រកប​ដោយ​ភាព​ស្និតស្នាល​ និង​សាមគ្គីភាព​គ្នា​ផង​ដែរ។​

រំលឹក​ដែរ​ថា​ ទិវាកីឡាអាស៊ាន “ ASEAN Sports Day រៀបចំ​ឡើង​ដោយ​នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ អ្នក​ចូលរួម​មក​ពី​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ គ្រូ​បង្វឹក​ កីឡាករ​ រួម​និង​មន្ត្រី​ក្រសួងអប់រំ​ និង​មហាជន​សរុប​ជាង​ ៥០០នាក់​នៅ​ក្នុង​ពហុកីឡដ្ឋានជាតិ៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More