សហព័ន្ធកីឡាវាយកូនឃ្លីលើតុ រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដា្ឋនដល់សិក្ខាកាមចំនួន ២២ នាក់

ក្រោមកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានរៀបចំវគ្គ គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅសាលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដល់សិក្ខាកាមចំនួន២២នាក់ នាព្រឹកថ្ងៃទី២៧សីហាឆ្នាំ២០២៥។

លោក ហេង សុខជាតិ អគ្គលេខធិការស្តីទីសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គនេះយើងរៀនទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹងនិងបទពិសោធន៍ សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាល ហ្វឹកហាត់ដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនី ទៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួនឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ វគ្គនេះបញ្ជ្រាបនូវចំណេះដឹងកីឡាវាយកូនឃ្លីលើតុតាមរយៈការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានទូទាំងប្រទេស នឹងបានដឹងពីប្រវត្តិនៃកីឡាវាយកូនឃ្លីលើតុអន្តរជាតិនិងជាតិ ក៍ដូចជាច្បាប់នៃការប្រកួត។

លោកបញ្ជាក់ថា ជាមួយនឹងគោលបំណងសើម្បីបណ្ដុះកីឡាករក្មេងៗនៅតាមបណ្ដាសាលានោះសហព័ន្ធក៏ត្រូវការស្វែងរកក្មេងៗជំនាន់ក្រោយឲ្យបានច្រើនដើម្បីជាថ្នាលសម្រាប់បន្តវេន ព្រោះកីឡាមិនអាចគ្មានអ្នកបន្តវេន ។

អ្វីដែលគួរឲ្យកត់សំគាល់ កីឡាវាយកូនឃ្លីលើតុគឺជាប្រភេទកីឡាម្យ៉ាងដែលទាមទារឲ្យអត្តពលិកមិនត្រឹមតែមានភាពរហ័សរហួនតែចលនាប៉ុណ្ណោះទេតែត្រូវរហ័សទាំភ្នែក មានភាពវាងវៃព្រមទាំងស្គាល់នូវអត្តចរឹកគូប្រកួតទៀតផង ។

បើទោះបីជានេះជាវគ្គមូលដ្ឋានមែន តែនៅពេលបញ្ចប់វគ្គសិក្ខាកាមទាំងអស់សុទ្ធតែបានទទួលនូវវិញ្ញាបនប័ត្រដែលបញ្ជាក់ពីការចូលរួម មួយវិញទៀតពួកគេអាចមានឧិកាសដើម្បីពង្រីកសមត្ថភាពដើម្បីបន្តទីសិក្សានៅវគ្គដែលមានកម្រិតខ្ពស់ៗជាងនេះបានតទៀតផងដែរ ៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Uncategorized

គ្រូបង្វឹកជម្រើសជាតិ និង ជម្រើសជាតិថ្នាលកីឡា ទទួលបានគិតិថ្មី ដើម្បីដឹកនាំក្រុម

វគ្គសិក្ខាសាលារយៈពេល០២ថ្ងៃស្តីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ។

Read More