អនុប្រធានប្រដាល់គុនខ្មែរ ជម្រុញអាជ្ញាកណ្តាលចៅក្រម បន្តចូលរួមវគ្គខ្ពស់ជាងនេះដើម្បីឈានទៅកម្រិតស្តង់ដា

ឯកឧត្តម ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរ កម្រិតបឋមមានសារៈសំខាន់ក៏ពិតមែន ប៉ុន្តែនេះជាវគ្គមូលដ្ឋានដំបូង ដោយអាជ្ញាកណ្តាល ចៅក្រមចាំបាច់ត្រូវបន្តចូលរួមវគ្គខ្ពស់ជាងនេះទៀតបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរកម្រិតស្តង់ដា។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល កាលពីចុងសប្តាហ៍មកនេះ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ម៉ិល កាដូ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុប្រធាន សមាជិកប្រតិបត្តិសហព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។

អនុប្រធានរូបនេះគូសបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបាននូវការចាប់អារម្មណ៍ ការចូលរួមគាំទ្រច្រើនពីសំណាក់យុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិនានាមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

ឯកឧត្តមអនុប្រធានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាក៏បានធ្វើកំណែទម្រង់ការប្រកួតកីឡាគ្រប់កម្រិត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន ជាពិសេសជំរុញ និងលើកទឹកចិត្តលើវិស័យកីឡាជាតិនៅក្នុងតំបន់ ព្រមទាំងផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនីទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ដើម្បីចូលរួមហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា ជាពិសេសត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩ ខណៈប្រដាល់គុនខ្មែរក៏បានត្រៀមខ្លួនចូលរួមការប្រកួតយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នៅខែតុលា ឆ្នាំ២០២៥ ផងដែរ៕

Featured Uncategorized កីឡា

ក្រសួងអប់រំ យុវជន​ និង​កីឡា៖ តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រនៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា​

ឯកឧត្ដម​ កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃនៅវិទ្យាស្ថានអប់រំកាយ និងកីឡា។

Read More
Featured Uncategorized កីឡា

ឯកឧត្តម កែ ប៊ុនខៀង ស្នើពង្រឹង និងពង្រីកសមាគមកីឡាសមាគមកីឡានិស្សិតតាមគ្រឹះស្ថានឧត្តមសិក្សា

ឯកឧត្តម កែ ប៊ុនខៀង ប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានស្នើឱ្យគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់រួមគ្នាជួយពង្រឹង និងពង្រីកនូវកត្តាសំខាន់ៗមួយចំនួនឆ្ពោះ​ត្រៀម​ការ​ប្រកួត​សំខាន់ៗ​ខាង​មុខ។

Read More
Uncategorized កីឡា

សហព័ន្ធកីឡាកាយវប្បកម្ម WBPF ផ្ញើរសារជូនសមាជិកទូទាំងពិភពលោកប្រយ័ត្នជនខិលខូច

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសផ្សព្វផ្សាយជាសាធារណៈអំពីសារាចរជូនសមាជិកទាំងអស់ នៅទូទាំងពិភពលោកឱ្យប្រយ័ត្នជនខិលខួច យកឈ្មោះសហព័ន្ធអន្តរជាតិធ្វើសកម្មភាពបោកប្រាស់។

Read More