សហព័ន្ធកីឡាកាយវប្បកម្ម WBPF ផ្ញើរសារជូនសមាជិកទូទាំងពិភពលោកប្រយ័ត្នជនខិលខូច

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសផ្សព្វផ្សាយជាសាធារណៈអំពីសារាចរជូនសមាជិកទាំងអស់ នៅទូទាំងពិភពលោកឱ្យប្រយ័ត្នជនខិលខួច យកឈ្មោះសហព័ន្ធអន្តរជាតិធ្វើសកម្មភាពបោកប្រាស់។

យោងតាមសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដែលមានលោក តឹក ប៊ុនវី ជាប្រធានសហព័ន្ធបានឱ្យដឹងថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPF) បានផ្ញើសារាចរ ដើម្បីសារក្រើនរំឭកជាផ្លូវការមួយជូនចំពោះបណ្តាសហព័ន្ធជាតិសមាជិកទាំងអស់ ដើម្បីវៀរចាកពីការចងសម្ព័ន្ធភាពជាមួយនឹងអង្គការស្ថាប័នអន្តរជាតិ ឬសាកលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងកំពុងធ្វើជាតំណាងឱ្យវិស័យកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោកប្រព្រឹត្តិខុសច្បាប់កីឡា។

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPF) បានចាត់ទុកសកម្មភាពអសកម្មទាំងនោះថា ជាទង្វើមួយដែលមិនអាចទទួលយកបានឡើយ ហើយផ្ទុយទៅនឹងគោលការណ៍របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPF)។

 លើសពីនេះ សហព័ន្ធសមាជិករបស់ WBPF មិនត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយនឹងស្ថាប័នអន្តរជាតិទាំងឡាយ ដែលបានធ្វើការប្រកាសដោយខ្លួនឯង ព្រោះស្ថាប័នទាំងនេះជាធម្មតា គឺជាស្ថាប័នខុសច្បាប់កំពុងព្យាយាមស្នើសុំការអនុញ្ញាត និងការគាំទពីរដ្ឋាភិបាល ដើម្បីបន្តសកម្មភាពបោកប្រាស់ជារឿយៗតែងទាញយកប្រយោជន៍ ពីកេរ្តិ៍ឈ្មោះរបស់អង្គការស្ថាប័នត្រូវបានគេទទួលស្គាល់។

ក្នុងនាមសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោកបានណែនាំដល់បណ្តាសហព័ន្ធជាសមាជិកមេត្តាជ្រាបថា ក្លឹបកីឡាកាយវប្បកម្ម និងលំហាត់ប្រាណទាំងឡាយជាសមាជិកជាមួយខ្លួនត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការប្រកួតដែលរៀបចំឡើងដោយស្ថាប័នខុសច្បាប់ ដែលមិនរងការដាក់ទណ្ឌកម្ម ដោយមានប្រសិទ្ធភាពអនុវត្តភ្លាមៗ។

យើងទទួលបានដំណឹងថា មានករណីមន្ត្រី និងអត្តពលិកបានចូលរួមក្នុងព្រឹត្តិការណ៍គ្មានការទទួលស្គាល់ នេះ គឺជាការបំពានយ៉ាងច្បាស់លើបទប្បញ្ញត្តិរបស់ WBPF។សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក និងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ព្រមទាំងសហព័ន្ធកីឡាកាយវប្បកម្មទូទាំងពិភពលោក សព្វថ្ងៃកំពុងប្រយុទ្ធប្រឆាំងនឹងប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា (Doping) យ៉ាងខ្លាំងក្លា ដើម្បីជំរុញឱ្យវិស័យកីឡាមួយនេះនៅទូទាំងពិភពលោកស្អាតស្អំ ការប្រកួតប្រជែងប្រកបដោយកម្លាំងពិត ស្មារតីពិត និងយុត្តិធម៌៕

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More
Featured កីឡា

ខេត្តព្រៃវែងឈ្នះមេដាយបានច្រើនជាងគេ លើប្រភទកីឡាហែលទឹក ក្នុងកីឡាសិស្សបឋមថ្នាក់ជាតិ

មុនមួយថ្ងៃនៃពិធីបិទជាផ្លូវការព្រឹត្តការណ៍សិស្សបឋមថ្នាក់ជាតិ ការប្រកួតកីឡាហែលទឹក ដែលជាកីឡាមួយប្រភេទ មាននៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ដែរនោះ ក៍បានរកឃើញម្ចាស់ជ័យលាភីរបស់ខ្លួន លើវិញ្ញាសាទាំង៨ផងដែរ។ ក្នុងពិធីបិទជាផ្លូវការ កាលពីថ្ងៃចុងសប្តាហ៍មិនេះ លោក នាង សុរិទ្ធិយ៉ា អគ្គលេខាធិការងសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងនូវព្រឹត្តិការណ៍ប្រកួតកីឡា “សិស្សបឋម សិក្សាជើងឯកថ្នាក់ជាតិ” ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ។ សម្រាប់ការប្រកួតប្រភេទកីឡាហែលទឹក ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតផងដែរ ចាប់ផ្តើមនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុ កីឡដ្ឋានជាតិ ។ ឆ្នាំនេះមានការចូលរួម ពីរាជធានី ខេត្តចំនួន ៧ ដូចជា៖  រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្ត កណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង និង ខេត្តបន្ទាយមានជ័យ មានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ២៧នាក់ (ប្រុស ១៦នាក់ […]

Read More