អគ្គនាយកដ្ឋាន​កីឡា៖ រៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី «មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន»

ព្រឹក​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ អគ្គនាយកដ្ឋាន​កីឡា​បាន​រៀបចំ​សិក្ខាសាលា​លើក​កម្ពស់​សមត្ថភាព​ស្ត្រី​ក្នុង​វិស័យ​កីឡា​ស្ដីពី​ «មូលដ្ឋានគ្រឹះក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យាព័ត៌មាន»​ គម្រោង​សមភាព​យេនឌ័រ​ ដែល​មាន​សិក្ខាកាម​ជា​ស្ត្រី​សរុប​ ៤០​នាក់។​

ទិដ្ឋភាពបើកសិក្ខាសាលា

ភ្នំពេញ៖ សិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន» សម្រាប់មន្ត្រីនារីក្នុងវិស័យកីឡានេះគឺជាសិក្ខាសាលាលើកទី១ នៃការអនុវត្តផែនការសកម្ម​ភាពនេះ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្អែកតាមលទ្ធផល នៃការស្ទាប់ស្ទង់មតិចំពោះមន្ត្រីនារីទាំងអស់នៅអគ្គនាយកដ្ឋានកីឡា និងមន្ត្រីនារីនៅតាមអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡាកាលពីឆ្នាំ ២០២៤ ដែលលទ្ធផលនោះបានបង្ហាញថា មន្ត្រីនារីភាគច្រើនពុំទាន់មានសមត្ថភាពផ្នែកប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការបំពេញការងារបានល្អប្រសើរនៅឡើយ។

ទិដ្ឋភាពបើកសិក្ខាសាលា

សិក្ខាសាលានេះមានគោលបំណងជំរុញឱ្យមន្ត្រីនារីដែលកំពុងបំពេញការងារនៅអគ្គនាយកដ្ឋានកីឡា និងនៅអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡាទទួលបាននូវសមត្ថភាពបន្ថែមលើជំនាញបច្ចេកវិទ្យាព័ត៌មានដែលនឹងអាចជួយពួកគេក្នុងការបំពេញការងាររដ្ឋបាល និងការងារផ្សេងៗតាមអង្គភាពប្រកប ដោយប្រសិទ្ធភាពជាងមុន។

ទិដ្ឋភាពបើកសិក្ខាសាលា

សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពាក់ព័ន្ធនឹង Microsoft Word Microsoft Excel   Microsoft Power Point   ការរៀបចំGoogle Form និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបំពេញការងាររដ្ឋបាល ដែលចំណេះដឹងទាំងនេះសុទ្ធតែមានសារសំខាន់ដល់ពួកគេក្នុងការប្រើប្រាស់ដើម្បីបំពេញការងារតាមអង្គភាពទាំងក្នុងកិច្ចការរដ្ឋបាល និងក្នុងការបង្រៀនរបស់ពួកគេ។  

ទិដ្ឋភាពបើកសិក្ខាសាលា

ឮបញ្ជាក់​ដែរ​ថា​ សិក្ខាសាលា​នេះ​មានសិក្ខាកាមសរុបចំនួន ៤០នាក់​មក​ពី​លេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានកីឡាចំនួន ២រូប នាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន       ចំនួន ៧រូប នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតចំនួន ៨រូប មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំនួន ១១រូប វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាចំនួន ១០រូប នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាចំនួន ២រូប។​ សិក្ខាសាលា​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃទី២៩​ ខែ​កញ្ញា​ ដល់​ទី៣​ ខែ​តុលា​ ឆ្នាំ​២០២៥​ នៅ​វិទ្យាស្ថានជាតិអប់រំកាយ​ និង​កីឡា៕​  

ទិដ្ឋភាពបើកសិក្ខាសាលា

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More