សហព័ន្ធតេក្វាន់ដូ​ WT៖ វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​គ្រូៗ​បង្វឹក​ដើម្បី​ចួលរួម​ពង្រីក​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​ ​

សហព័ន្ធ​តេក្វាន់ដូ​ WT​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ៗ​បង្វឹកដែល​មាន​រយៈពេល​ ៥ថ្ងៃ​នេះ​គឺ​បាន​ជួយ​ពង្រឹង​សមត្ថភាព​ និង​បច្ចេកទេស​ថ្មីៗ​​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ​មាន​កាន់​តែ​ខ្លាំង​នៅ​តាម​បណ្ដា​មូលដ្ឋាន​រៀងៗ​ខ្លួន។​

អគ្គលេខាធិការ​រង​សហព័ន្ធ​តេក្វាន់ដូ WT លោក គង់ សក្ខិដា ថ្លែង​អំណរគុណ​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ប្រតិបត្តិ​ ដែល​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​មូលដ្ឋាន​រយៈពេល​៥ថ្ងៃ​កន្លង​ទៅ​នេះ។​

វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ជួយ​ពង្រឹង​សមត្ថភាព​ និង​បច្ចេកទេស​បង្ហាត់​សិស្ស​កាន់​តែ​ល្អ​ប្រសើរ​ និង​ប្រកប​ដោយ​គុណភាព​បន្ថែម​ទៀត។​ គ្រូ​ៗ​ដែល​ជា​សិក្ខាកាម​នឹង​បាន​យក​នូវ​បច្ចេកទេស​ទាំង​នេះ​ទៅ​អនុវត្តន៍​ក្នុង​ការ​បង្ហាត់​បង្រៀន​ និង​ជួយ​ពង្រីក​ផ្សព្វផ្សាយ​កីឡា​តេក្វាន់ដូ​ WT នេះ​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ជាង​នេះ​ទៅ​ទៀត។​

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​មូលដ្ឋាន​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធតេក្វាន់ដូ​ WT​ នេះ​ធ្វើ​ឡើង​រយៈ​ ៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៩​ កញ្ញា​ ដល់​ ៣​ តុលា​ ឆ្នាំ​២០២៥​ នៅ​ជាន់ទី៣​ អគារ​ហ្វឹកហ្វឺន​កីឡា។​ សិក្ខាកាម​ចូលរួម​មាន​សរុប​ ៣២​នាក់​ (ស្រី១១)​ មក​ពី​បណ្ដា​ក្លឹប​រាជធានី-ខេត្ត៕​

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More