វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អ​ពេល​ទៅ​ប្រកួត​នៅ​បារ៉ែន​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អពាក់ព័ន្ធ​ហ្នឹង​​ពេល​ទៅចួលរួម​​ប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី​ លើក​ទី៣​ ​នៅប្រទេស​បារ៉ែន​។​

សិក្ខាសាលា​ដល់​មាន​សារសំខាន់​ពី “វិន័យ និងក្រមសីលធម៌” ដែល​មាន​គ្រូ​ឧទ្ទេស​ដល់​ទៅ​ ៥នាក់​ដែល​សុទ្ធសឹង​ជា​អ្នក​ជំនាញ​ពោពេញ​ដោយ​បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

សិក្ខាកាម​បាន​យល់​បន្ថែម​ទៀត​អំពី​ច្បាប់​ទម្លាប់​ និង​កិច្ចការ​សំខាន់ៗ​ដែល​គួរ​ធ្វើ​ ប្រុងប្រយ័ត្ន​ និង​ចំណុច​ដែល​ត្រូវ​ជៀស​ឲ្យ​បាន​នៅ​ពេល​ចេញ​ទៅ​ចូលរួម​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ពិសេស​ការ​ចេញ​ទៅ​លើក​ដំបូងៗ​ដូច​ជា​ក្រុម​យុវជន​នៅ​ពេល​នេះ។​ ម្នាក់ៗ​ត្រូវ​យក​ចិត្ត​ទុកដាក់​ និង​គោរពវិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ប្រកប​ដោយ​សិលធម៌​សម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត្រង់។​

បញ្ជាក់​ដែរ​ថា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បើក​វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” រយៈពេល​ ២ថ្ងៃ​កាលពីថ្ងៃ​ទី២-៣​ តុលា​ ២០២៥។​ វគ្គ​នេះ​ដើម្បី​ពង្រឹង​ស្មារតី​ត្រៀម​បញ្ជូន​យុវជន​កម្ពុជា​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី​ លើក​ទី៣​ នៅ​ប្រទេស​បារ៉ែន​ ចាប់​ពី​ថ្ងៃទី​២២ ដល់ ទី​៣១ ខែ​តុលា​ ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន ដែល​មានចំនួន ២២៣ វិញ្ញាសា លើ ២៤​​ប្រភេទ​កីឡា៕​

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More