អង្គការ HFCA នឹង​រៀបចំ​គម្រប់​ខួប​ ២០ឆ្នាំ​​ក្រោយជួយដល់​កុមារ​កម្ពុជា​​ពិសេស​លើក​ទឹកចិត្ត​តាម​រយៈ​កីឡា​

ព្រឹក​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) បាន​ធ្វើ​សន្និសីទ​សារព័ត៌​ប្រកាស​ពី​ការ​រៀបចំ​ពិធី​គម្រប់​ខួប ២០​ឆ្នាំ​នៅ​កម្ពុជា​ក្រោយ​ធ្វើ​សកម្មភាព​សប្បុរសធ៌​ជួយ​ដល់​ជីវភាព​កុមារ​កម្ពុជា​ជៀស​ផុត​ពី​ទុក្ខលំបាក​ ​ងាក​តស៊ូ​រៀនសូត្រ​ និង​លេង​កីឡា​បាល់ទាត់។​

សកម្មភាព​សន្នីសីទសារព័ត៌មាន​

គម្រោង​ដែល​អង្គការ HFCA នឹងរៀបចំ​ធ្វើ​ឡើង​នេះ​គឺ​នៅ​ថ្ងៃ​ទី១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ រយៈពេល​មួយ​ព្រឹក​នៅឯ​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​ដែលមានអ្នក​ចូលរួម​ជា​ច្រើន​ និង​មាន​ជា​សកម្មភាព​ប្រកួត​កីឡា​បាល់ទាត់​ដើម្បី​បង្កើត​ជា​ភាព​រីករាយ​។​

សកម្មភាព​សន្នីសីទសារព័ត៌មាន​

យុវជនចំនួន​ ៨០នាក់មកពីអង្គការដៃគូទាំងពីរនឹង​ចូលរួមក្នុងការប្រកួតកីឡាយុវជន ក្រោមការគ្រប់គ្រងរបស់ CJ Coaching ដែលជាដៃគូរបស់អង្គការ HFCA។ យុវជនចំនួន ៤០នាក់ មកពីអង្គការមូលនិធិកុមារកម្ពុជា ដែលជាដៃគូរបស់អង្គការ HFCA នៅរាជធានីភ្នំពេញ នឹងមានវត្តមានចូលរួមផង​ដែរ។

សកម្មភាព​សន្នីសីទសារព័ត៌មាន​

ចំណែក​យុវជន​ ៤០នាក់ទៀតមកពីអង្គការ Build your Future Today ដែលជាអង្គការដៃគូ​របស់យើងប្រចាំខេត្តសៀមរាបក៏​នឹង​ចូលរួមការប្រកួតកីឡាយុវជននេះដែរ។ យុវជនខ្មែរក្រីក្រទាំង ៨០នាក់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះគឺ​មាន​ប្រុសចំនួន ៤០នាក់ និងស្រីចំនួន ៤០ នាក់។

សកម្មភាព​សន្នីសីទសារព័ត៌មាន​

បន្ទាប់ពីការប្រកួតរបស់​យុវជននេះហើយ​នឹងមានការប្រកួតពិសេសមួយហៅថា VIP 11 Vs 11 ជាមួយនឹងភ្ញៀវកិត្តិយស​ទាំងអតីតកីឡាករ និងកីឡាករថ្មីៗរបស់អង្គការ HFCA ព្រមទាំងតំណាងមកពីអង្គការដៃគូរបស់យើង។ សមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការ HFCA រួមមានលោក Scott Neeson រ៉េត សារីតា ចាន់ រដ្ឋា និងកែវ         គូនីឡា នឹងអញ្ជើញចូលរួមនៅក្នុងការប្រកួតដ៏ពិសេសនេះ។ ភ្ញៀវកិត្តិយសផ្សេងទៀតដែលអញ្ជើញចូលរួម    មានដូចជាលោក Tiger Reth លោក Christopher Grant លោក Tim Grintal លោក P-Sand លោក ហម ពិដោរ លោក កែម បូរ៉ា លោក វុទ្ធី មុនីរ័ត្ន និង ឯ.ឧ សោម រតនា។

សកម្មភាព​សន្នីសីទសារព័ត៌មាន​

អង្គការ HFCA មានគ្រូបង្វឹកបាល់ទាត់លំដាប់កំពូលពីររូប ដើម្បីគ្រប់គ្រងក្រុមក្នុងការប្រកួតពិសេស VIP ជាមួយ លោក Conor Nestor អ្នកគ្រប់គ្រងលីគកំពូលកម្ពុជា ទទួលបន្ទុកក្រុមបាល់ទាត់ HFCA Elephants និងលោកColum Curtis មិត្តរួមអាជីពសញ្ជាតិអៀរឡង់ ជាអតីតគ្រូបង្វឹកក្លិបបាល់ទាត់វិសាខា FC ដែលគ្រប់គ្រងក្រុមបាល់ទាត់ HFCA Tigers ។

សកម្មភាព​សន្នីសីទសារព័ត៌មាន​

លោក ចាន់ រដ្ឋា សមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការ HFCA មានក្តីរីករាយក្នុងការលះបង់ពេលវេលារបស់ខ្លួនដោយស្មគ្រ័ចិត្ត ដើម្បីគាំទ្រដល់ការងាររបស់ HFCA “ HFCA មិនមែនត្រឹមតែបង្រៀនក្មេងៗឱ្យលេងបាល់ទាត់​ប៉ុណ្ណោះទេ ដោយពួកគេទាញយកប្រយោជន៍ពីការប្រកួត ទៅបង្កើតអ្វីដែលសំខាន់ជាងនេះទៅទៀតពោលគឺ ទំនុកចិត្ត ការគោរពខ្លួនឯង និងការជឿជាក់ថាក្រុមមួយអាចរួមគ្នា​សម្រេចអ្វីៗបានទាំងអស់។ នោះគឺជាបេះដូងនៃអ្វីដែល HFCA ធ្វើ” ។

“ខ្ញុំពិតជាចង់ឃើញព្រឹត្តិការណ៍ដ៏រីករាយមួយដែលនាំមកនូវម្ចាស់ជើងឯកជាច្រើននៃស្មារតីខ្មែរ និងការរួបរួមតែ   មួយ។ ចំពោះស្ថាប័នមួយដែលដំណើរការរហូតដល់ ២០ ឆ្នាំ នោះគឺជាសមិទ្ធផលដ៏ធំធេងមួយ។ នៅពេលដែលខ្ញុំគិតពីរយៈពេល ២០ ឆ្នាំរបស់អង្គការ HFCA នោះខ្ញុំគិតថាតើមានយុវជនប៉ុន្មាននាក់ដែលបានឆ្លងកាត់ បទពិសោធន៍ជីវិតជាវិជ្ជមានអស់រយៈពេលជាច្រើនឆ្នាំ តាមរយៈពីការប្តេជ្ញាចិត្តរបស់ HFCA ក្នុងការផ្តល់ឱ្យកុមារា និងកុមារី នូវឱកាសដើម្បីភាពរីកចម្រើន តាមរយៈការចូលរួមរបស់ពួកគេនៅក្នុងការប្រកួត Premier League ។

សកម្មភាព​សន្នីសីទសារព័ត៌មាន​

“នេះគឺជាពេលវេលាដ៏គួរឱ្យកត់សម្គាល់មួយចំពោះ HFCA ដែលបានបោះជំហានអស់រយៈពេល ២០ ឆ្នាំ នៅក្នុងការបម្រើសេវាសហគមន៍ក្នុងប្រទេសកម្ពុជា។ យើងមានសេចក្តីរំភើបរីករាយ ដែលបានសម្លឹងឃើញពីអនាគតខាងមុខ នៅពេលដែលយើងបន្តរីកចម្រើន និងពង្រីកកម្មវិធីរបស់យើងនៅក្នុងប្រទេស“  ។ នេះបើតាមប្រសាសន៍របស់លោក Paraic Grogan ដែលជាស្ថាបនិកអង្គការ HFCA។

សកម្មភាព​សន្នីសីទសារព័ត៌មាន​

“ HFCA គឺជាអង្គការដ៏អស្ចារ្យមួយ ដោយសារអង្គការផ្តល់ឱ្យយុវជនដែលមិនមានគេយកចិត្តទុកដាក់ នូវស្មារតីនៃការគោរពខ្លួនឯង ការប្រកួតប្រជែង និងគុណតម្លៃនៃការធ្វើការជាក្រុម។ បើនិយាយអំពីផលចំណេញពីការ   វិនិយោគ នេះគឺជាវិស័យមួយដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា” ។ នេះបើតាមប្រសាសន៍របស់លោក Scott Neeson ដែលជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា។

រំលឹកដែរ​ថា​ HFCA គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលត្រូវបានបង្កើតឡើងនៅអំឡុងខែវិច្ឆិកា ឆ្នាំ ២០០៥ ក្នុង       គោលបំណងផ្តល់ភាពអង់អាចដល់យុវជនក្រីក្រនៅក្នុងប្រទេសកម្ពុជា តាមរយៈវិស័យកីឡាបាល់ទាត់។ HFCA ធានាចំពោះយុវជនក្រីក្រមានលទ្ធភាពទទួលបានការបណ្តុះបណ្តាលគុណភាពខ្ពស់ ការបង្កើតក្រុម និងឱកាសក្នុងការប្រមូលផ្តុំ។ ការងារនេះជួយគាំទ្រដល់សុខុមាលភាព សុខភាពផ្លូវចិត្ត ការគោរពខ្លួនឯង ហើយអ្វីដែលសំខាន់ គឺផ្តល់នូវវិថីឆ្ពោះទៅរកឱកាសបន្ថែមទៀត ដោយការអភិវឌ្ឍជំនាញទន់ដើម្បីភាពជោគជ័យក្នុងការអប់រំ និងការងារ៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More